៣. ទទួលបានអុកស៊ីសែនបន្ថែម
សម្រាប់គ្នាយើងដែលមានបញ្ហាអាលែកហ្សី និងបញ្ហាស្បែកមុខឡើងក្រហម( rosacea ) អាចនឹងមិនចង់ស្ទីមមុខទេព្រោះពេលស្ទីមហើយមុខអាចមើលទៅក្រហម និងរលាក។ ប៉ុន្តែនេះជាផលប្រយោជន៍មួយនៃការស្ទីមមុខដែលធ្វើឲ្យសរសៃឈាមរីក និងផ្ដល់អុកស៊ីសែនបន្ថែមដល់ស្បែកមុខ។ នៅពេលមុខមានអុកស៊ីសែនគ្រប់គ្រាន់ នោះស្បែកមុខនឹងរលោងស្អាត។
៤. បង្ការស្នាមជ្រួញ
គ្នាយើងគ្រប់គ្នាសុទ្ធតែមិនចង់ឲ្យមុខមានស្នាមជ្រួញនោះទេ។ តាមភស្តុតាងវិទ្យាសាស្ត្រ ខូឡាជែន និងភាពយឺត (elastin) គឺជាសារធាតុអាចជួយពន្យារការឡើងនៃស្នាមជ្រួញបាន។ ប្រសិនជាគ្នាយើងមិនចូលចិត្តញ៉ាំខូឡាជែន ការស្ទីមមុខដោយចំហាយទឹកជាជម្រើសល្អមួយ។ ការស្ទីមអាចជួយដល់ចរន្តឈាមដែលជួយដល់ការផលិតខូឡាជែន និងភាពយឺត។ នេះអាចផ្ដល់ភាពយឺតដល់ស្បែក និងពន្យារការមានស្នាមជ្រួញដែរ។
៥. រក្សាសំណើម
ការបញ្ចេញខ្លាញ់អាចធ្វើឲ្យរាងកាយផលិតខ្លាញ់ធម្មជាតិបន្ថែមដែលផ្តល់សំណើមដល់ស្បែក។ បន្ថែមពីនេះទៀត ការស្ទីមជួយឲ្យជាតិសំណើមជ្រាបចូលទៅស្បែកបានល្អជាងមុន។