៣. សាប៊ូលាងមុខប្រភេទទឹក (Water-based cleanser)
សាប៊ូប្រភេទនេះជួយសម្អាតភាពកខ្វក់ចេញពីស្បែក។ ប៉ុន្តែសាប៊ូនេះអាចធ្វើឲ្យស្បែកស្ងួតខ្លាំង និងកាត់បន្ថយជាតិខ្លាញ់លើមុខសម្រាប់ប្រភេទស្បែកមុខខ្លាញ់ និងងាយនឹងឡើងមុន។ ជាទូទៅ គេណែនាំឲ្យអ្នកមានប្រភេទស្បែកខ្លាញ់ និងងាយឡើងមុនប្រើសាប៊ូលាងមុខប្រភេទទឹក។ ប្រសិនជាគ្នាយើងមានស្បែកស្ងួត ក៏អាចប្រើសាប៊ួប្រភេទនេះបានដែរ ប៉ុន្តែគួរជ្រើសរើសសាប៊ូដែលអាចរក្សាសំណើមបាន។
៤. សាប៊ូលាងមុខប្រភេទប្រេង
សាប៊ូលាងមុខប្រភេទប្រេងនេះជួយកម្ចាត់ជាតិខ្លាញ់ និងមិនធ្វើឲ្យស្ទះរន្ធញើស ហើយក៏ស្រាលសម្រាប់ស្បែកមុខដែរ។ សាប៊ូប្រភេទនេះផលិតពីប្រេងល្អដែលជួយបញ្ចេញសារធាតុកខ្វក់ពីស្បែក។ នៅពេលប្រើសាប៊ូនេះ យើងអាចនឹងកម្ចាត់នូវខ្លាញ់ដ៏ច្រើនលើស្បែកមុខ ខ្លាញ់មកពីការតុបតែងមុខ និងសារធាតុកខ្វក់ផ្សេងដែលតោងជាប់នឹងខ្លាញ់។ សាប៊ូប្រភេទនេះល្អសម្រាប់ស្បែកមុខខ្លាញ់ប៉ុន្តែមិនប្រឈមនឹងការឡើងមុន ឬអ្នកដែលមានស្បែកមុខងាយប្រតិកម្ម របកស្បែកមុខ និងតុបតែងមុខរាល់ថ្ងៃ។