home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គ្រាន់តែផឹកទឹកច្រើន អាចជួយស្បែកឲ្យមានសំណើមធម្មជាតិមែន ឬអត់?

គ្រាន់តែផឹកទឹកច្រើន អាចជួយស្បែកឲ្យមានសំណើមធម្មជាតិមែន ឬអត់?

ធម្មតា ស្រីៗ​គ្នា​យើង​ណា​ដែល​មិន​ចង់​បាន​ស្បែក​ភ្លឺ​រលោង និង​សុខភាព​ល្អ​នោះ។ ម្នាក់ៗ​ស្រលាញ់​ណាស់​ស្បែក​មើល​ទៅ​ស្អាត មាន​សំណើម ហេតុ​នេះ​ក៏​មាន​ការ​លើក​ឡើង​មួយ​ថា ចង់​ឲ្យ​ស្បែក​មាន​សំណើម​ទាល់​តែ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដែរ ទើប​មិន​ស្ងួត។ ចុះ​បើ​គ្រាន់​តែ​ផឹក​ទឹក​បាន​ច្រើន មិន​ប្រើ​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ស្បែក​នៅ​តែ​មាន​សំណើម​រលោង​អត់?

ទោះ​បី​ជា​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​សំខាន់​សម្រាប់​សុខភាព​ទូទៅ​របស់​យើង តែ​វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ផឹក​ទឹក​ច្រើន​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ដែរ​នោះ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

ជា​ទូទៅ ស្បែក​យើង​មាន​ ៣​ ស្រទាប់ គឺ​ស្រទាប់​ខាង​ក្រៅ (Epidermis) ស្រទាប់​ក្រោម​ស្បែក (Dermis) និង​ជាលិកា​ក្រោម​ស្បែក។ ប្រសិន​បើ​ស្រទាប់​ក្រៅ​បំផុត​មិន​មាន​ផ្ទុក​ជាតិ​ទឹក​គ្រប់​គ្រាន់​ទេ​នោះ ស្បែក​នឹង​បាត់​បង់​ភាព​តឹង និងមាន​អារម្មណ៍​គ្រើម​មិន​ខាន។ ទោះ​បី​យ៉ាង​នេះ​ក្ដី វា​នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់​បញ្ជាក់​ពី​ការ​ផឹក​ទឹក​ច្រើន​មាន​ឥទ្ធិពល​លើ​ស្បែក​មាន​សំណើម ឬ​រូប​រាង​ខាង​ក្រៅ​របស់​ស្បែក​យើង​ទេ។

វេជ្ជ​បណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​យើង​ចង់​រក្សា​ស្បែក​ឲ្យ​មាន​សំណើម យើង​គួរ​ធ្វើ​តាម​ជំហាន​ថែ​ស្បែក​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

  • ចៀសវា​ងូត​ទឹក​ក្ដៅ​យូរ
  • ប្រើ​សាប៊ូ​លាង​ខ្លួន​ស្រទន់ គ្មាន​ជាតិ​កាត់​ខ្លាំង
  • ចៀស​វាង​ប្រើ​សាប៊ូ និង​ផលិត​ផល​ដែល​មាន​ជាតិ​អាល់កុល ក្លិន​ទឹក​អប់ និង​អាស៊ីដ retinoids ឬ alpha hydroxy
  • លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាម​ក្រោយ​ងូត​ទឹក​រួច ឬ​លាង​ដៃ​ហើយ
  • ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់
  • ពាក់​ស្រោម​ដៃ​ពេល​ចេញ​ទៅ​ក្រៅ​ក្នុង​អាកាសធាតុ​ត្រជាក់​។ល។

លើស​ពី​នេះ បើ​យើង​នៅ​តែ​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​គ្រូពេទ្យ​សើស្បែក​តែ​ម្ដង។

ស្បែកភ្លឺ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 10/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x