home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រឆាំង​ស្នាម​ជ្រីវជ្រួញ​នៅ​វ័យ​៣០​ឆ្នាំ ​ថែ​ស្បែក​​តាម ​៦​ជំហាន នេះ​​​​​​

ប្រឆាំង​ស្នាម​ជ្រីវជ្រួញ​នៅ​វ័យ​៣០​ឆ្នាំ ​ថែ​ស្បែក​​តាម ​៦​ជំហាន នេះ​​​​​​

នៅ​ពេល​​​ឈាន​ចូល​ដល់​វ័យ​៣០​ឆ្នាំ​ ​ស្រី​ៗ​យើង​​អាច​នឹង​សង្កេត​ឃើញ​ការ​ប្រែប្រួល ​នៃ​​​ស្បែក​មួយ​ចំនួន​ដូចជា​ស្បែក​​ស្ងួត​ មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃ​ និង​ស្នាម​ជ្រីវជ្រួញ​។​ ពិត​ណាស់​ ស្បែក​របស់​យើង​ត្រូវការ​​ការ​ថែទាំ​ជា​ពិសេស​នៅ​ក្នុង​វ័យ​នេះ​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ដែល​ស័ក្ដិសម​បំផុត​​​។​ នៅ​ពេល​យប់​ ស្បែក​​​ស្ថិត​នៅ​ក្នុង​ដំណើរការ​ជួសជុល​ខ្លួន​ឯង​តាម​បែប​​ធម្មជាតិ ដើម្បី​ព្យាបាល​ស្បែក​ពី​ខាង​ក្នុង​។

ទម្លាប់​ថែ​ទាំ​ស្បែក​ខាង​ក្រោម​នេះ​ មាន​ភាព​សាមញ្ញ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ស្រីៗ​យើង​មិន​គួរ​រំលង​ឡើយ​។

១. លាង​ជម្រះ​គ្រឿងតុប​តែងមុខ

មុន​ពេល​ចូល​គេង​ ​ការ​លាង​ជម្រះ​គ្រឿងតុបតែងមុខ​​ទាំងអស់​ចេញ​ពី​ផ្ទៃ​មុខ​ គឺ​ជា​រឿង​សំខាន់​បំផុត​។​ យ៉ាង​ណា​មិញ​ ​ប្រសិនបើ​យើង​មិន​លាង​ជម្រះ​គ្រឿង​តុបតែងមុខទេ​នោះ វា​​អាច​បង្អាក់​ដំណើរការ​នៃ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​បែប​ធម្មជាតិ​ និង​បណ្ដាល​ឲ្យ​ស្បែក​ត្រូវ​បាន​បំផ្លាញ​នៅ​អំឡុង​ពេល​យប់​។​ ជាក់​ស្ដែង​ ស្បែក​របស់​យើង​នឹង​ធ្វើ​ការ​ជួសជុល​ខ្លួន​ឯង​នៅ​ពេល​យប់​ ហើយ​ការ​គេង​ដោយ​មិន​លាង​ជម្រះ​គ្រឿង​តុបតែងមុខ ​អាច​រារាំង​ដំណើរការ​នេះ​។​ ហេតុ​នេះ​ហើយ​ ចូរ​ឲ្យ​ស្បែក​ដក​ដង្ហើម​ត្រឹមត្រូវ​ ដោយ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​សព្វ​ល្អ​។

២. លាង​ដោយ​ប្រើ​ហ្វូម ឬគ្រីម​

ក្រោយ​ពេល​លាង​ជម្រះ​គ្រឿងតុបតែងមុខ ស្រីៗ​យើង​គប្បី​ជ្រើសរើស​ហ្វូម​លាង​មុខ​ដែល​ស័ក្ដិសម​ទៅ​​នឹង​​ប្រភេទ​ស្បែក​។​ គ្នា​យើង​ប្រហែល​បាន​លាង​សម្អាត​ផ្ទៃ​មុន​រួច​ហើយ​ ប៉ុន្តែ​ដំណាក់កាល​នេះ​គឺ​ទាមទារ​ឲ្យ​យើង​​លាង​សម្អាត​ទ្វេ​ដង​ ដោយ​ជំហាន​ទី​១ ចូរ​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​ប្រេង​ ដូចជា​ប្រេង​លាង​មុខឬ​គ្រីម​​លាង​មុខ​ ដើម្បី​លាង​ជម្រះ​គ្រឿង​តុបតែងមុខ ឬ​ការ​កកើត​ឡើង​នៃ​ប្រេង​។ បន្ទាប់​មក​ ទើប​លាង​ជម្រះ​​ជាមួយ​ហ្វូម​លាង​មុខ​ នឹង​ទឹក​ស្អាត។​ ​​ជា​ទូទៅ ការ​លាង​សម្អាតបែប​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​កម្ចាត់​ចោល​ធូលី​ ​ជាតិ​ប្រេង​លើស​ និង​ភាព​កខ្វក់​ដែល​តោង​ជាប់​ស្បែក​អំឡុង​ពេល​ថ្ងៃ​ដែល​អាច​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​។

៣. ប្រើ​ទឹក​ជូត​មុខ​​​​ផ្ដល់​សំណើម​បាន​ល្អ​

​ជំហាន​បន្ទាប់​គឺ​ការ​ប្រើ​ទឹក​ជូត​មុខ ដើម្បី​បន្ថែម​ជាតិ​ទឹក​ដល់​ស្បែក​របស់​យើង​។​ ចូរ​​ចាក់​ទឹក​ជូត​ទៅ​លើ​​សំឡី​ជូត​មុខ រួច​យក​មក​ជូត​ថ្នម​ៗ​ រហូត​ដល់​វា​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បាន​ល្អ​មុន​ពេល​​​ប្រើប្រាស់​ផលិតផល​ថែទាំ​ស្បែក​ផ្សេង​ទៀត​។​

ថែស្បែក២

៤. លាប​សេរ៉ូម​បំប៉ន​ស្បែក​មុខ​

​​សេរ៉ូម​​​គឺ​ជា​ផលិតផល​ថែទាំ​ស្បែក​ដ៏​ល្អ​មួយ​​​ ដែល​យើង​គប្បី​​​បញ្ចូល​ទៅ​ក្នុង​ទម្លាប់​ថែទាំ​ស្បែក​ជា​រៀងរាល់​យប់​។ ប្រសិនបើ​​ស្រី​ៗ​យើង​ជ្រើសរើស​សេរ៉ូម​ដែល​ស័ក្ដិសម​​នឹង​ប្រភេទ​ស្បែក​ ​វា​​នឹង​ផ្ដល់​គុណប្រយោជន៍​ដ៏​ច្រើន​ចំពោះ​ស្បែក​ដូចជា​ ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ​ការពារ​ស្បែក​ពី​ពពួក​រ៉ាឌីកាល់​សេរី​ ការ​បំផ្លាញ​​ពី​កម្ដៅ​ថ្ងៃ​ និង​ជាតិ​ពុល​ផ្សេង​ៗ។

៥. ​លាប​គ្រីម​ការពារ​ក្រោម​ភ្នែក​

ការ​ធ្វើ​ចលនា​ភ្នែក​ជា​ញឹកញាប់​អាច​ពន្លឿន​ដំណើរការ​នៃ​ការវិវត្តទៅ​រក​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ឆាប់​រហ័ស​។​ ដូច្នេះ​ហើយ​​ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ថែទាំ​បរិវេណ​ដែល​ងាយ​​រងគ្រោះ ដោយ​ការ​លាប​គ្រីម​​ការពារ​ក្រោម​ភ្នែក​ ដែល​អាច​ជួយ​ពន្យារ​ភាព​ចាស់​ កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ និង​រក្សា​ភាព​យឺត​នៃ​ស្បែក​ត្របក​ភ្នែក​។

៦. គ្រីម​ផ្ដល់​សំណើម​ ឬ​គ្រីម​លាប​ពេល​យប់​

​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​​កាន់​តែ​ចាស់​ទៅ​ ស្បែក​របស់​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​រក្សា​ជាតិ​ទឹក​។​ ដូច្នេះ​ហើយ​ ​ការ​ប្រើប្រាស់​គ្រីម​ផ្ដល់​សំណើម​ដែល​មាន​សភាព​ស្រាល​ និង​មិន​ស្អិត​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។​ ​ការ​ថែទាំ​ស្បែក​នៅ​ពេល​យប់​​ដោយ​ប្រើ​គ្រីម​ផ្ដល់​សំណើម​ ឬ​គ្រីម​​លាប​ពេល​យប់​ នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ទន់​ល្មើយ​ ព្រម​ទាំង​ម៉ត់​រលោង​នៅ​ពេល​ព្រឹក​ព្រលឹម​ថែម​ទៀត​ផង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/beauty/skin-care/night-skincare-routine-for-women-in-their-30s/

https://www.allure.com/story/what-is-double-cleansing

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 2 ស​ប្តា​ហ៍​មុន
x