backup og meta

ផលិតផល​ថែ​ស្បែក​ទាំង​នេះ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្រោយ​​ភ្ញាក់​ពី​គេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2021

ផលិតផល​ថែ​ស្បែក​ទាំង​នេះ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្រោយ​​ភ្ញាក់​ពី​គេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​ស្បែក​នៅ​ពេល​យប់​ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួសជុល​ និង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត​។​ ​ប្រសិនបើ​ស្រីៗ​គ្នា​យើង​មិន​មាន​ទម្លាប់​ថែទាំ​ស្បែក​នៅ​ពេល​​យប់​​ទេ​នោះ​ វា​​ប្រៀប​ដូចជា​​បាត់បង់​ពេលវេលា​មាស​ក្នុង​ការ​ចិញ្ចឹម​​ និង​ថែ​បំប៉ន​ស្បែក​​ដូច្នោះ​ដែរ​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​សាកល្បង​ផលិតផល​ថែ​ស្បែក​ពេល​យប់​ទាំងប៉ុន្មាន​មុខ​​នេះ​ ដើម្បី​ទទួល​បាន​​ស្បែក​ស្រស់​ស្អាត​ និង​​​​ទន់​​ភ្លឺ​រលោង​ ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង​​​។

១. សេរ៉ូម​Retinol

Retinol ​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ដោយ​ការ​ជម្រុះ​កោសិកា​ងាប់​ចេញ​ពី​ស្បែក​ កាត់​បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ ដូចជា​ស្នាម​ជ្រីវជ្រួញ​ និង​ស្នាម​អុជ​ខ្មៅ​ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​បរិមាណ​កោសិកា​ និង​ការ​ផលិត​ខូឡាជែន​មាន​ភាព​ប្រសើរ​ឡើង។​ វា​​​មាន​តួនាទី​ជា​រ៉ា​ឌីកាល់​សេរី​ដែល​ជួយ​ជួសជុល​ការ​ខូចខាត​នៅ​ពេល​យប់​ និង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ​រលោង​នៅ​ពេល​ថ្ងៃ​។

២. ​គ្រីម​​លាប​​ទុក​ចោល​មួយ​យប់​

​​ការ​ប្រើប្រាស់​​គ្រីម​លាប​ទុក​ចោល​មួយ​យប់ អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​ និង​ស្រស់​ថ្លា​នៅ​ពេល​ព្រឹក​ព្រលឹម​។​ ដូចនេះ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​វា​ជា​ញឹកញាប់​ នៅ​មុន​ពេល​ចូល​គេង​។

៣. ​ប្រេង​លាប​មុខ​ ( Face essential oils)​

ប្រេង​ដែល​មាន​ជាតិ​ត្រជាក់​ពី​ធម្មជាតិ​ មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ដែល​អាច​ជួយ​ចិញ្ចឹម​ និង​ថែ​បំប៉ន​ស្បែក​របស់​យើង​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ប្រេង​ប្រភេទ​នេះ​ជួយ​កសាង​មុខងារ​​រនាំង​នៃ​ស្បែក​ដែល​មាន​សុខភាព​ល្អ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ វា​មាន​ផ្ទុក​សារធាតុ​Methoxy Psoralen ដែល​អាច​​ធ្វើ​ឲ្យ​ស្បែក​រលាក​ នៅ​ពេល​ប៉ះពាល់​នឹង​កម្ដៅ ញើស​ និង​កាំ​រស្មី​យូវី​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​ប្រើប្រាស់​ប្រេង​លាប​មុខ​​តែ​នៅ​ពេល​យប់​ប៉ុណ្ណោះ​។

៤. ក្រែម​ផ្ដល់​សំណើម​

ជា​មួយ​គ្នា​នេះ​ដែរ​ ស្បែក​ផលិត​ខ្លាញ់​យ៉ាង​ច្រើន​នៅ​ពេល​ថ្ងៃ​ និង​តិចតួច​ប៉ុណ្ណោះ​នៅ​ពេល​យប់​។​ ដូចនេះ​ គ្នា​យើង​គប្បី​លាប​ក្រែម​ផ្ដល់​សំណើម​ឲ្យ​ច្រើន​នៅ​ពេល​យប់​​ ​​ដែល​ជា​ពេល​ដែល​ស្បែក​ត្រូវការ​សំណើម​បំផុត​។

៥. ក្រែម​លាប​ពេល​យប់​

ក្រែម​លាប​ពេល​យប់​ មាន​តួនាទី​ជួយ​ថែ​បំប៉ន​ និង​ជួសជុល​ស្បែក​​ពេញ​មួយ​យប់​ ដោយ​​ផ្ដល់​សំណើម​ និង​ធ្វើ​ឲ្យ​ស្បែក​វិលត្រឡប់​មក​រក​ភាព​វ័យ​ក្មេង​នៅ​ពេល​ព្រឹក​ព្រលឹម​។

ថែស្បែកពេលយប់១

៦. អាស៊ីដ​ជម្រុះ​កោសិកា​ងាប់​​

AHAs និង​BHAs​ គឺ​ជា​ពពួក​អាស៊ីដ​ជម្រុះ​កោសិកា​ងាប់​ ដែល​អាច​​កាត់​បន្ថយ​ភាព​គ្រើម​នៃ​ស្បែក​ ​និង​​កម្ចាត់​បញ្ហា​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​កម្ចាត់​ការ​ស្ទះ​រន្ធ​ញើស ដែល​បណ្ដាល​មក​ពី​ការ​កើត​ឡើង​នៃ​កោសិកា​ងាប់​ថែម​ទៀត​ផង​។​

៧. សេរ៉ូម​វីតាមីន​C

ចំណែក​ឯ​វីតាមីនC​ដែល​មាន​នៅ​ក្នុង​សេរ៉ូម​លាប​មុខ​ គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ព្រម​ទាំង​ជួយ​កម្ចាត់​​បញ្ហា​ស្នាម​មុន​ផ្សេង​ៗ​។​ លើស​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ស្បែក​មាន​ប្រតិកម្ម​​ទៅ​នឹង​ការ​បំផ្លាញ​ពី​កាំរស្មី​យូវី​កាន់​តែ​ខ្លាំង​ជា​ង​មុន​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 28, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម