តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កាំរស្មី UV ផ្ដល់វីតាមីនចាំបាច់ដល់សុខភាព តែក៏បង្កគ្រោះថ្នាក់ដល់ស្បែក

    កាំរស្មី UV ផ្ដល់វីតាមីនចាំបាច់ដល់សុខភាព តែក៏បង្កគ្រោះថ្នាក់ដល់ស្បែក

    កាំ​រស្មី UV (Ultraviolet) ឬ​យើង​ស្គាល់​ជា​ភាសា​សាមញ្ញ​ថា ពន្លឺ ដែល​ភាគ​ច្រើន​ផលិត​ចេញ​ពី​ព្រះអាទិត្យ និង​ម៉ាស៊ីន​មួយ​ចំនួន (គ្រែ tanning ឬ​ពិល។ល។) ។ តាម​ពិត​ទៅ កាំ​រស្មី UV ផ្ដល់​វីតាមីន​មួយ​ចាំ​បាច់​មែន​ទែន​សម្រាប់​សុខភាព​យើង ប៉ុន្តែ​បើ​យើង​ទៅ​ឈរ​ហាល​ថ្ងៃ​យូរ ហើយ​ពន្លឺ​ថ្ងៃ​ខ្លាំង​ទៀត​នោះ​ នឹងប៉ះពាល់​ស្បែក និង​សុខភាព​ទូទៅ​យើង​វិញ។

    អត្ថប្រយោជន៍​នៃ​កាំ​រស្មី UV

    មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍របស់កាំ​រស្មី UV គឺ ផ្ដល់​វីតាមីន D ជា​វីតាមីន​សំខាន់​សម្រាប់​សុខភាព​មនុស្ស​យើង។ វីតាមីន D ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​កាល់ស្យូម ជាតិ Phosphorus ពី​ចំណី​អាហារ និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង។ ស្រប​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​យើង​ត្រូវ​ពន្លឺ​ថ្ងៃ​យ៉ាង​តិច​ឲ្យ​បាន ៥-១៥​នាទី និង​២-៣​ដង/សប្ដាហ៍

    ហានិភ័យ​នៃ​កាំ​រស្មី UV

    -បើ​យើង​ឈរ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ វា​អាច​បណ្ដាល​ឲ្យ​យើង​រលាក​ស្បែក
    -ការ​ប៉ះពាល់​ជា​មួយ​កាំរស្មី UV ក្នុង​រយៈ​ពេល​យូរ (ដូច​ជា ឧស្សាហ៍​ហាល​ថ្ងៃ ឬ tanning ) អាច​បណ្ដាល​ឲ្យ​ស្បែក​ចាស់​មុន​អាយុ និង​ប្រឈម​ជំងឺ​មហារីក​ស្បែក
    -កាំ​រស្មី UV ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​ភ្នែក​បណ្ដាល​ឲ្យ​មើល​មិន​ឃើញ ក្នុង​ករណី យើង​មិន​បាន​ការពារ​ភ្នែក

    បន្ថែម​ពី​លើ​នេះ ជំងឺ​មហារីក​ស្បែក អាច​កើត​ឡើង​បាន​ចំពោះ​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ភាគ​ច្រើន​វា​កើត​មាន​ចំពោះ​មនុស្ស​ដែល៖

    • ចូល​ចិត្ត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ
    • មាន​ស្បែក​ស ពណ៌​ភ្នែក និង​សក់​ស្រាល
    • មាន​អាយុ​លើស ៥០
    • គ្រួសារ​មាន​ប្រវត្តិ​ជំងឺ​មហារីក ជាដើម។

    តិចនិក​ការពារ​ខ្លួន​ពី​កាំ​រស្មី UV

    • នៅ​ក្នុង​កន្លែង​ម្លប់ ពិសេស​ពេល​ថ្ងៃ​ត្រង់
    • ស្លៀក​សម្លៀក​បំពាក់​វែងៗ (ខោ​ជើង​វែង អាវ​ដៃ​វែង)
    • ពាក់​មួក​ធំៗ ការពារ​ផ្ទៃ​មុខ មាត់ ច្រមុះ ភ្នែក និង​ក
    • ពាក់​វ៉ែនតា​ខ្មៅ​ការពារ​ភ្នែក​ពី​កាំ​រស្មី UV
    • ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ដែល​មាន​SPF ១៥ ឬ​លើស​នេះ។ល។

    កាំ​រស្មី UV

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 18/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: