- បន្ទាប់ពីជូតខ្លួនស្ងួតក្រោយងូតទឹក ឬត្រាំទឹក
- លាងសម្អាតមុខ ឬដៃ។

៣. បង្កើតទម្លាប់ថែទាំស្បែកទៅតាមរដូវកាល
រដូវរងា អាចនាំមកនូវបញ្ហាស្បែកជាច្រើន ដែលទាមទារឲ្យយើងត្រូវស្វែងរកដំណោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ដូចនេះ យើងគួរតែបង្កើតទម្លាប់ថែទាំស្បែកសម្រាប់រដូវរងានេះ ដែលអាចការពារស្បែកពីបញ្ហាស្បែកស្ងួត គ្រើម និងមិនភ្លឺថ្លា។ ជាមួយគ្នានេះដែរ ការជ្រើសរើស ផលិតផលថែទាំស្បែកដែលមានជាតិសំណើមខ្ពស់ គឺជារឿងចាំបាច់បំផុតដែលយើងមិនគួរមើលរំលងឡើយ។
៤. បន្ថែមសំណើមក្នុងខ្យល់
ដើម្បីបង្ការបញ្ហាស្បែកស្ងួត យើងអាចបន្ថែមសំណើមក្នុងខ្យល់ដោយប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងផ្ទះ ឬបន្ទប់គេងក៏បាន។
ចំណាំ៖ បើស្បែករមាស់ មិនត្រូវអេះ គួរប្រើរបស់ត្រជាក់ៗស្អំ ហើយ មិនត្រូវចោលឡេការពារកម្ដៅថ្ងៃទាំងលើផ្ទៃមុខ និងដងខ្លួន និងគួរលាបឡេផ្ដល់សំណើមទាំងព្រឹក និងយប់ ហើយអ្វីកាន់តែសំខាន់ គឺត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។