backup og meta

ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 21, 2022

    ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

    ខូឡាជែន គឺជាប្រូតេអ៊ីនដែលរាងកាយយើងផលិត ហើយ ៣០% នៃប្រូតេអ៊ីននៅក្នុង​ខ្លួន​របស់យើងគឺជាខូឡាជែន។ តើ​ខូឡាជែន​មានសារសំខាន់​បែបណាខ្លះ​សម្រាប់​សម្រស់ និងសុខភាពយើង?

    ខូឡាជែនមាននៅក្នុងស្បែក សក់ ជាលិកាភ្ជាប់ សាច់ដុំ ឆ្អឹង សរសៃឈាម ប្រព័ន្ធ​រំលាយ​អាហារ និងសរសៃពួររបស់យើង។ អត្ថប្រយោជន៍របស់​ខូឡាជែន​មានដូចជា៖

    ១. ពង្រឹងសុខភាពស្បែក

    ខូឡាជែនជួយឱ្យស្បែកយើងស្អាត មានសំណើម និងភ្លឺរលោង ។ លើស​​ពីនេះទៅទៀតខូឡាជែនក៏ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯង និង​ដុះ​ថ្មី​ដែរ។ ប្រសិនបើស្បែកបាត់បង់ខូឡាជែន ស្បែកយើងនឹងមានស្នាម​​ជ្រីវជ្រួញ គ្រើម ហើយ​ស្រអាប់។​

    ២. ជំនួយសន្លាក់

    ខូឡាជែនមាននាទីដូចទឹករម្អិលជំនួយសន្លាក់ដែលជួយឱ្យយើងផ្លាស់ទី និង​ធ្វើចលនា​ងាយស្រួល ហើយគ្មានការឈឺចាប់។

    ៣. ជំនួយឆ្អឹង

    ខូឡាជែនក៏ជួយភ្ជាប់សារធាតុកាល់ស្យូមដែរ ដែលជួយឱ្យរាងកាយយើងស្រូបយក និង​រក្សា​កម្រិតកាល់ស្យូមក្នុងខ្លួនបានច្រើន ដែលធ្វើ​ឲ្យ​ឆ្អឹងយើងមានសុខភាពល្អ និងរឹងមុំា។

    ៤. ពង្រឹងសុខភាពសក់ និងក្រចក

    ខូឡាជែនជួយឱ្យសក់ និងក្រចករបស់យើងរឹងមុំា និងដុះលូតលាស់ល្អ។

    ពង្រឹងសុខភាពសក់

    ៥. បង្កើនការរំលាយអាហារ និងម៉ាសសាច់ដុំ

    ខូឡាជែនជួយ​ពង្រឹង​សុខភាពផ្លូវរំលាយអាហារ ព្រមទាំងការពារពោះ​វៀន​ពីការរលាក និងធ្លាយ។

    ម្យ៉ាងវិញទៀតខូឡាជែនសម្បូរទៅដោយអាស៊ីដអាមីណូ ដែលជា​បណ្តុំនៃសាច់ដុំ​របស់​យើង។ កាលណាម៉ាស់សាច់ដុំរបស់យើងកើន ការរំលាយអាហារក៏កើនដែរ ព្រោះ​សរសៃ​ឈាមនៅក្នុងសាច់ដុំថ្មី​ត្រូវការឈាម ដែលនាំឱ្យ​មានការរំលាយ​អាហារ​លឿន​ជាងមុន។ នេះមានន័យថារាល់អាហារដែលយើងញ៉ាំនឹងត្រូវប្រើប្រាស់ស្ទើរតែភ្លាមៗ ដូច្នេះក្នុងខ្លួនយើងនឹងមាន​ជាតិខ្លាញ់តិច។

    ចង់គណនា BMR ចុចទីនេះ!

    អាហារសម្បូរទៅដោយខូឡាជែនមានដូចជា ទឹក​​ស៊ុបរម្ងាស់ពីឆ្អឹងគោ សាច់មាន់ ឬជ្រូក ម្ទេសហាវ៉ៃ ខាត់ណាខៀវ ប៉េងប៉ោះ គ្រាប់​ផ្កាឈូករ័ត្ន ខ្ទឹមស ស៊ុតស សាច់គោ សាច់មាន់ ត្រី សណ្ដែក ផលិតផលធ្វើពី​ទឹកដោះ ផ្លែឈើអម្បូរក្រូច ផ្លែឈើ​អម្បូរបឺរី បឺរ ត្របែក ម្នាស់ និង​គ្រាប់ផ្លែឈើ។

    ​ខូឡាជែនធ្វើឱ្យយើងមានសុខភាពល្អ និងមានសម្រស់ស្អាត ប៉ុន្តែនៅ​ពេល​យើង​មាន​អាយុ​កាន់តែច្រើន ការផលិតខូឡាជែននៅក្នុងខ្លួនរបស់​យើងក៏ថយចុះដែរ។ ដូច្នេះ​យើង​ត្រូវញុំាអាហារសម្បូរខូឡាជែនដើម្បីបង្កើនចំនួនខូឡាជែនឡើងវិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម