តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?

ជាំមុខមានប៉ុន្មានប្រភេទ? អាចព្យាបាលជាទេ?

ជាំមុខជាជំងឺវិបត្តិជាតិពណ៌ដែលបណ្តាលមកពីកោសិកាមេឡាណូសាយ​​របស់ស្បែកបញ្ចេញជាតិពណ៌មេឡានីនច្រើន ហើយបង្កឱ្យមានការឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលនៅលើថ្ងាស ថ្ពាល់ ច្រមុះ ឬមាត់។ តើអ្នក​ណាងាយប្រឈមនឹងជាំមុខជាងគេ? ហើយជាំមុខចែកចេញជាប៉ុន្មានប្រភេទ? អាចព្យាបាលជាដែរឬទេ?

វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ភាគច្រើនស្រី្តងាយប្រឈមនឹងការជាំមុខជាងបុរស ហើយបើគិតតាមអាយុគឺនៅចន្លោះ ២០ ទៅ ៤០ ឆ្នាំ។

លើសពីនេះទៅទៀត ស្រ្តីដែលមាន​សម្បុរ​ស្រគាំ​ (សណ្តែកបាយ) មាន​ន័យ​ថា មិនសពេក ហើយក៏មិនខ្មៅពេកក៏ងាយប្រឈមនឹងជាំមុខដែរ។ បើ​ស្រ្តីដែលមានសម្បុរស ឬខ្មៅតែម្តងអត់សូវប្រឈមនឹងបញ្ហាជាំមុខទេ។

ស្បែករបស់យើងចែកចេញជាបីស្រទាប់ ស្រទាប់ខាងលើ ស្រទាប់កណ្តាល និងស្រទាប់​ខាង​ក្រោម។ ជាទូទៅជាំមុខកើតតែលើស្រទាប់ស្បែកលើ និង​កណ្តាលទេ ព្រោះស្រទាប់ស្បែកទាំង ២ នេះ​មានផ្ទុកកោសិកាមេឡាណូសាយ​ដែលផលិតជាតិពណ៌។

វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា (រូបថត ផ្ដល់ឲ្យ)

ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ជាទូទៅយើងបែងចែកជាំមុខជា ៣ ប្រភេទទៅតាមកម្រាស់ជាតិពណ៌ និងទីតាំងដែលកើតលើស្រទាប់ស្បែក៖

១. ប្រភេទទី ១

ស្នាមជាំកើតនៅស្រទាប់ស្បែកខាងលើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាល​ឃើញ​ស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ ហើយងាយស្រួល​ក្នុង​ការ​ព្យាបាល។

២. ប្រភេទទី ២

ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល អត់សូវច្បាស់ ឬមាន​គែម​អត់សូវច្បាស់ ហើយមានការពិបាកក្នុងការព្យាបាល។

៣. ប្រភេទទី ៣

ជាប្រភេទចំរុះដែលស្នាមជាំអាចកើតទាំងនៅស្បែកស្រទាប់​ខាងលើ និងនៅស្រទាប់​កណ្តាល។

បញ្ហាជំាមុខអាចព្យាបាលជា តែក៏ងាយនឹងលាប់មកវិញដែរ។ ឧទាហរណ៍ម៉ាក់ៗដែលជាំំមុខក្នុងអំឡុងពេលពពោះ ឬក្រោយពេលសម្រាល។ ក្រោយ​ពី​ព្យាបាល​ជាសះស្បើយជាំមុខហើយ ស្រាប់តែម៉ាក់ៗមានផ្ទៃពោះម្តងទៀត​​ដែល​ជាហេតុធ្វើឱ្យម៉ាក់ៗជាំមុខឡើងវិញ។

ចំណែកស្រ្តីដែលឧស្សាហ៍ត្រូវពន្លឺថ្ងៃ ក្រោយពេលជាសះស្បើយហើយ បើត្រូវនឹងពន្លឺថ្ងៃខ្លាំង ហើយ​មិន​សូវបានការពារងាយនឹងជាំមុខវិញណាស់។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

ភាគច្រើនម៉ាក់ៗដែលមានបញ្ហាជាំមុខពេលពពោះអាចជាសះស្បើយក្រោយ​ពេលសម្រាលរួច តែ​ក៏​មានម៉ាក់ៗមួយចំនួននៅតែបន្តមានបញ្ហាជាំមុខដែរ ដោយសារកត្តា​ប្រឈមមួយចំនួន​ដែលម៉ាក់ៗ​មិនបាន​ទប់ស្កាត់ដូចជា ការត្រូវពន្លឺថ្ងៃ ឬការប្រើប្រាស់ថ្នាំមួយចំនួន​ដែលម៉ាក់ៗមិនដឹង​ថាអាច​បង្ក​ឱ្យ​ជាំមុខ។

ចំពោះជាំដែលទើបតែឡើងថ្មីៗមានការងាយស្រួលក្នុងការព្យាបាល ហើយទទួលបានលទ្ធផលល្អ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាំដែលមានសភាពខ្មៅដិតខ្លាំង និងមានរយៈពេលយូរក៏អាច​ព្យាបាល​ជាដែរដោយសារឥឡូវមានទំនើបកម្មផ្នែកវេជ្ជសាស្រ្តដូចជា ការធ្វើ Chemical Peel បន្ថែម ពីលើការប្រើថ្នាំព្យាបាល ឬការបាញ់កាំរស្មីបំបាត់ជាំជាដើម។

ផ្ទុយមកវិញបើយើងធ្វើការព្យាបាលដោយមិនមានបច្ចេកទេស ឬជំនាញ​ត្រឹមត្រូវ​ យើងងាយនឹង​ជាំ​មុខ​ឡើងវិញណាស់ ហើយលាប់មកខ្លាំង​ជាមុនទៀតដែលធ្វើឱ្យពិបាកព្យាបាល។ ដូច្នេះ​ទាមទារ​ឱ្យ​យើងជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែកមុននឹងយើងទទួលការព្យាបាល​តាមស្ថានភាពស្បែក។

ពេលជំាមុខ យើងគួរចៀសវាងសាកប្រើផលិតផលផ្សេងៗដោយសង្ឃឹម​ថា ក្រោយពីប្រើ​ហើយ​អាចបាត់ជាំ ព្រោះការប្រើប្រាស់ផលិតផលគ្រាន់តែអាចថែទាំស្បែកប៉ុណ្ណោះ មិនមែន​ជា​ការ​ព្យាបាលទេ។​ ជាងនេះទៅទៀត បើផលិតផលដែលយើងប្រើមានបញ្ហា យើងមិនត្រឹមតែ​មិន​អាច​ជា​ពីជាំមុខទេ តែបែរជាបង្កឱ្យមានបញ្ហាបន្ថែមទៅលើស្បែកមុខរបស់យើងទៅវិញ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ជាទូទៅយើងបែងចែកជាំមុខជា ៣ ប្រភេទ៖
  • ប្រភេទទី ១៖ ស្នាមជាំកើតនៅស្រទាប់ស្បែកខាង​លើ។ បើយើងសង្កេតមើលពីខាងក្រៅ ជួនកាល​ឃើញ​​ស្នាមជាំមានសភាពដិតច្បាស់ តែតាមពិតជាប្រភេទស្រាលទេ ហើយងាយស្រួល​ក្នុង​ការ​ព្យាបាល
  • ប្រភេទទី ២៖ ស្នាមជាំកើតនៅស្រទាប់ស្បែកកណ្តាលដែលមានសភាពព្រាល អត់សូវច្បាស់ ឬមាន​គែម​អត់សូវច្បាស់ ហើយមានការពិបាកក្នុងការព្យាបាល
  • ប្រភេទទី ៣៖ ជាប្រភេទចំរុះដែលស្នាមជាំអាចកើតទាំងនៅស្បែកស្រទាប់ខាងលើ និងនៅស្រទាប់​កណ្តាល មានពណ៌ត្នោត តែអាចព្យាបាលបាន

Verifying...

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 6 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជ. ហុង លីដា