backup og meta

តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់​សុខភាពស្បែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 07, 2022

    តិចនិកជ្រើសរើសឡេការពារកម្តៅថ្ងៃ កុំឱ្យប៉ះពាល់​សុខភាពស្បែក

    ឡេការពារកម្តៅថ្ងៃអាចការពារស្បែកយើងពីការរលាកដោយកម្តៅព្រះអាទិត្ យដែលអាចបណ្តាលឱ្យយើងរលាកស្បែក ខ្មៅស្បែក ឡើងអាចម៍រុយ ជ្រួញស្បែក និងកើតមហារីកស្បែកជាដើម។ ប៉ុន្តែ​ឡេ​ការពារកម្តៅថ្ងៃមាន​ច្រើនប្រភេទ តើយើងគួរជ្រើសរើសបែបណាទើបមិនប៉ះពាល់​ស្បែក?

    ឡេការពារកម្តៅថ្ងៃមាន ២ ប្រភេទគឺឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងឡេការពារកម្តៅថ្ងៃ​ផ្សំពី​សារធាតុគីមី។

    ១. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ

    លោកស្រីវេជ្ជបណ្ឌិត Robin Schaffran ប្រធានគ្រូពេទ្យជំនាញខាង​សើ​ស្បែក និងជាសហស្ថាបនិក​ BalmLabs បានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែផ្សំចេញពីសារធាតុ zinc oxide (ZnO) និង titanium dioxide (TiO2) ហើយអាចទប់ស្កាត់​កាំរស្មីយូវី​ពីព្រះអាទិត្យ​មិនឱ្យជ្រាបចូល​ស្រទាប់​ស្បែក​យើងដោយជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់​ទៅវិញដូចកញ្ចក់អ៊ីចឹង។

    ចំណែក វេជ្ជបណ្ឌិត Rizzo ឯកទេសរោគសើស្បែកបានលើកឡើងថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ​អាច​ការពារបានទាំងកាំរស្មី UVA និង UVB ពីព្រះអាទិត្យ។

    ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមានសាច់ឡេក្រាស់ និងស្អិត ដែលធ្វើ​ឱ្យយើងមានការពិបាកក្នុង​ការលាប និងមិនងាយជ្រាបចូលស្បែកទេ។

    ពេលយើងលាបឡេការពារកម្តៅថ្ងៃផ្សំ​ពី​សារធាតុ​រ៉ែរួច ស្បែករបស់យើងអាច​ជាប់សាច់ឡេដែលមើលទៅពណ៌សៗ ហើយងាយ​នឹង​ជ្រះ​ឡេ​អស់ណាស់។

    ឡេការពារកម្តៅថ្ងៃ

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២. ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមី

    លោកស្រីវេជ្ជបណ្ឌិត Robin Schaffran បានបន្ថែមថា ឡេការពារកម្តៅ​ថ្ងៃផ្សំពីសារធាតុគីមី​ផ្សំ​ចេញ​ពីសារធាតុ​ដូចជា octinoxate, homosalate, octisalate, avobenzone, ឬ oxybenzone ហើយមិន​អាច​ការពារ​ស្បែកយើងពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យទេ ព្រោះឡេប្រភេទ​នេះមិនអាចជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់ទៅវិញ ផ្ទុយទៅវិញបែរជាស្រូបយកកាំរស្មីយូវីពីព្រះអាទិត្យ រួចបន្សាបកាំរស្មីយូវីពីព្រះអាទិត្យដោយប្រតិកម្មគីមី។

    ដូច​គ្នា​ដែរ វេជ្ជបណ្ឌិត Rizzo បានបន្ថែមថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីអាចការពារបានតែ កាំរស្មី UVB ពីព្រះអាទិត្យទេ។

    លោកស្រីវេជ្ជបណ្ឌិត Erum N. Ilyas ឯកទេសសើស្បែកបានលើកឡើងថា នៅពេលដែល​ឡេ​ការពារកម្តៅថ្ងៃផ្សំពីជាតិគីមីមិនអាចស្រូប​យក និងបន្សាបកាំរស្មី UV ពីព្រះអាទិត្យទៀត កាំរស្មី UV ពីព្រះអាទិត្យដែលប៉ះមកលើស្បែកយើងអាចជ្រាបចូលស្រទាប់ស្បែកបាន។ នេះជាហេតុដែលយើងលាបឡេការពារកម្តៅថ្ងៃហើយ នៅតែរលាកស្បែកទៀត។ ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីមានសាច់ឡេស្តើងដែលធ្វើឱ្យយើងងាយលាប និងងាយជ្រាបចូលស្បែក។

    ភាពខុសគ្នារវាងការប្រើឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងសារធាតុគីមីគឺថា ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែមិនធ្វើឱ្យស្បែកយើងមានប្រតិកម្មទេ តែឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុគីមីអាចបង្កើតរ៉ាឌីកាល់​​សេរី ដែលអាចបណ្តាលឱ្យស្បែកយើងខូច រលាក ប្រតិកម្ម ឆាប់ចាស់ និងអាចរំខានដល់អ័រម៉ូនដែលធ្វើឱ្យយើងមានបញ្ហាសុខភាពមួយចំនួន។

    អត្ថបទគួរអាន៖

    ឡេការពារកម្តៅថ្ងៃមាន ២ ប្រភេទគឺឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែ និងឡេការពារកម្តៅផ្សំពីសារធាតុគីមី។
    • ឡេការពារកម្តៅថ្ងៃផ្សំពីសារធាតុរ៉ែផ្សំចេញពីសារធាតុ zinc oxide (ZnO) និង titanium dioxide (TiO2) ដែលអាចទប់ស្កាត់កាំរស្មីយូវីពីព្រះអាទិត្យមិនឱ្យជ្រាបចូលស្រទាប់ស្បែកយើងដោយជះកាំរស្មីយូវីពីព្រះអាទិត្យត្រលប់ទៅវិញដូចកញ្ចក់ និងមិនបង្កឱ្យមានប្រតិកម្មស្បែកទេ
    • សារធាតុ​ដូចជា octinoxate, homosalate, octisalate, avobenzone, ឬ oxybenzone ដែលស្រូបយកកាំរស្មីយូវីពីព្រះអាទិត្យ រួចបន្សាបកាំរស្មីយូវីពីព្រះអាទិត្យដោយប្រតិកម្មគីមី និងអាចបណ្តាលឱ្យស្បែក និងសុខភាពយើងមានបញ្ហា

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម