backup og meta

តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 07, 2022

    តិចនិកជ្រើសរើសផលិតផលឲ្យ​ត្រូវនឹង​សភាពស្បែក បង្ការ​បញ្ហាផ្សេងៗ

    នៅលើទីផ្សារមានផលិតផលថែរក្សាស្បែកជាច្រើនប្រភេទ ប៉ុន្តែមិនមែនផលិតផល​ទាំង​អស់សុទ្ធតែត្រូវជាមួយស្បែកយើងទេ។ ការជ្រើសរើសផលិត​ផល​ថែរក្សា​ស្បែក​មិន​ត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យយើងខាតបង់ប្រាក់ទេ ថែមទាំងធ្វើឱ្យយើង​ខូចស្បែក​ទៀត​ផង។ តើយើងត្រូវជ្រើសរើសផលិតផល​បែបណាទើបត្រូវនឹងស្បែក ហើយ​យើងគួរប្រយ័ត្ន​លើ​ចំណុចណាខ្លះ?

    ១. ​ស្បែក​ស្ងួត

    ប្រសិនបើ​មានស្បែកស្ងួត យើងត្រូវរកមើល​ផលិតផល​ដែល​មាន​ផ្ទុក​ជាតិ Shea Butter (ប័រ​សម្រាញ់​ពីគ្រាប់ shea) និង​អាស៊ីដ lactic។ វេជ្ជបណ្ឌិត Jason Green ឯកទេសរោគសើស្បែកនៅរដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិកបានលើកឡើងថា សារធាតុផ្សំ​ទាំងនេះ​ជួយ​ផ្តល់​សំណើម និងជួយខាត់ស្បែកក្នុងកម្រិតស្រាលដែលធ្វើឱ្យស្បែកយើងភ្លឺថ្លា។​

    ២. ស្បែកងាយប្រតិកម្ម

    ប្រសិនបើយើងមានស្បែកងាយប្រតិកម្ម យើងត្រូវរកមើលផលិតផលដែលមានធាតុផ្សំពីប្រទាលកន្ទុយក្រពើ  ស្រូវសាលីអូត និង shea butter ព្រោះសារធាតុផ្សំទាំងនេះជួយផ្តល់​សំណើម​ និង​​​មិន​ធ្វើ​ឱ្យស្បែកឡើងមុន​។

    ៣. ស្បែកខ្លាញ់

    ប្រសិនបើមានស្បែកខ្លាញ់ យើងត្រូវរកមើលផលិតផលដែលមានអាស៊ីដ alpha hydroxy (អាស៊ីដ glycolic ឬ អាស៊ីដ salicylic ), benzoyl peroxide និងអាស៊ីដ hyaluronic ព្រោះសារធាតុផ្សំទាំងនេះមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការផលិតជាតិខ្លាញ់ ខណៈ​អាស៊ីដ hyaluronic ជួយផ្តល់សំណើមដល់ស្បែក​​។

    ស្បែកខ្លាញ់

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ពេលទិញផលិតផលយើងគួរជ្រើសរើសផលិតផលដែលមានធាតុផ្សំដូច​ជា៖

    • Glycerin៖ វេជ្ជបណ្ឌិត David បានលើកឡើងថា Glycerin ជាសារធាតុផ្តល់សំណើមដ៏សំខាន់
    • អាស៊ីដ Ceramides និង hyaluronic៖ គ្រឿងផ្សំទាំងពីរនេះគឺ​ជា​ភ្នាក់ងារផ្តល់សំណើមដែលដូចនឹងសំណើមធម្មជាតិនៅក្នុងស្បែក​​របស់យើង
    • អាស៊ីដ L-Ascorbic (វីតាមីន C)វីតាមីន C ជាពិសេសក្នុងទម្រង់​អាស៊ីដ l-ascorbic គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែល​អាចជួសជុលស្បែកពីការបំផ្លាញដោយកម្មកាំរស្មី UV និងជំរុញឱ្យស្បែក​​ផលិត​ខូឡាជែន
    • Tocopherol (វីតាមីន E)៖ វីតាមីន E មាននាទីប្រហាក់ប្រហែលនឹងវីតាមីន C ហើយមានប្រសិទ្ធភាព​បំផុត​នៅពេល​ប្រើរួមជាសារធាតុផ្សំជាមួយវីតាមីន C
    • Retinol៖ ជាសារធាតុសំខាន់នៅក្នុងផលិត​ផលថែរក្សាស្បែក​ពេល​យប់​​​ដែលមាន​ប្រសិទ្ធភាពជួយជួសជុលកោសិកាស្បែក និងជំរុញការផលិតខូឡាជែន
    • Niacinamide (វីតាមីន B3)៖ ​ល្អ​សម្រាប់​ការ​គ្រប់​គ្រង​ជាតិ​ខ្លាញ់ ​ផ្តល់​សំណើម​ដល់​ស្បែក ​និង​ធ្វើឱ្យ​ស្បែក​មានពណ៌ស្មើគ្នា​។

    ទន្ទឹមនឹងនោះយើងគួរចៀសវាងផលិតផលដែលមានសារធាតុផ្សំដូចខាង​ក្រោម៖

  • ក្លិនក្រអូប៖ ផលិតផលដែលមានបន្ថែមក្លិនក្រអូបងាយនឹងធ្វើឱ្យស្បែកយើងអាលែកហ្ស៊ី និងរលាក ជាពិសេសប្រសិនបើយើងមានស្បែកងាយប្រតិកម្ម។
  • សារធាតុស៊ុលហ្វាត៖ ​ជាសារធាតុ​សម្អាតដែល​អាចធ្វើឱ្យស្បែក និង​សក់របស់យើងបាត់បង់ជាតិ​ប្រេង​ធម្មជាតិ និងអាចបណ្តាលឱ្យស្បែក​យើងរលាក។
  • ប៉ារ៉ាបិន៖ ជាសារធាតុគីមីដែលគេនិយមដាក់ក្នុងផលិតផលដើម្បីការពារការលូតលាស់របស់បាក់តេរី។ អ្នកជំនាញក្នុងផ្នែកឧស្សាហកម្មហៅសារធាតុនេះថា អ្នកធ្វើត្រាប់តាម​អ័រម៉ូនអ៊ឹស្ត្រូសែន។ ប៉ារ៉ាបិន​អាចធ្វើឱ្យយើងអតុល្យភាព​អ័រម៉ូនដែលបណ្តាល​ឱ្យ​មាន​បញ្ហាសុខភាព ប្រសិនបើយើងប្រើប្រាស់ក្នុងរយៈពេលយូរ។
  • សារធាតុ formaldehyde និងសារធាតុបញ្ចេញ formaldehyde

    សារធាតុ formaldehyde ជាសារធាតុរក្សាទុក និងធ្វើឱ្យស្បែកយើង​ងាយប្រតិកម្ម។ យើង​អាចនឹងកម្រឃើញសារធាតុ formaldehyde​ នៅក្នុងបញ្ជី​ធាតុ​ផ្សំរបស់​ផលិតផល​ថែស្បែក ព្រោះសារធាតុនេះត្រូវបានចាត់ថ្នាក់ថាជាសារធាតុបង្កមហារីក ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត David ឯកទេសរោគសើស្បែកបានលើកឡើងថា ជារឿយៗសារធាតុ​នេះ​ត្រូវបានជំនួសដោយសារធាតុគីមីដែលមានឈ្មោះខុសៗគ្នាដូចជា Quanterium-15, DMDM hydantoin, diazolinge urea ឬ imidazolidinge urea ដែលនឹង​បញ្ចេញ​សារធាតុ​ formaldehyde បន្តិចម្ដងៗ។

  • មុនទិញ ឬមុនប្រើផលិតផលថែស្បែក យើងគួរសាកល្បង​លាបផលិតផល​លើ​ស្បែក​ខ្នងដៃយើងបន្តិចសិន ដើម្បីប្រាកដថា ផលិតផលថែស្បែកនេះ​ត្រូវនឹង​ស្បែក​របស់​យើង។ ប្រសិនបើក្រោយពីលាបហើយ ស្បែកខ្នងដៃរបស់​​យើងឡើងកន្ទួល រមាស់ តឹង ឬស្ទះរន្ធញើស នោះបញ្ជាក់ថាផលិត​ផល​​​ថែស្បែក​ហ្នឹង​មិនត្រូវ​នឹង​ស្បែក​របស់យើងទេ។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម