តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា?

    ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា?

    ស្បែក​បាត់​បង់​សំណើម​​អាស្រ័យ​លើ​លក្ខខណ្ឌ​ពិសេស​ពីរ​គឺ​ការ​ខ្វះ​ជាតិ​ទឹក ​ឬ​ស្ងួត។ ស្បែក​ខ្សោះ​ជាតិ​ទឹក​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​ស្បែក​ខ្វះ​ជាតិ​ទឹក ឯ​ស្បែក​ស្ងួត​វិញ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​ស្បែក​កង្វះ​ជាតិ​ប្រេង​ធម្មជាតិ​ហើយត្រូវបានគេស្គាល់ថាជាសេបូម (sebum)ប្រភេទ​នៃ​ស្បែក​ត្រូវបានគេចែកជាស្បែកធម្មតា ស្បែកស្ងួត ស្បែកប្រតិកម្ម និងស្បែកដែលសម្បូរខ្លាញ់ ​ជា​ធម្មតាមនុស្សយើងកើតមកមានស្បែកតែមួយប្រភេទ ហើយ​ស្ថានភាព​នៃស្បែក​គឺអាចខុស​គ្នាទៅ​តាម​ពេលវេលា និងរដូវកាល។ រោគសញ្ញានៃស្បែកដែលបាត់បង់សំណើមមានរបកស្បែក ស្បែក​ឡើងជ្រួញ ក្រហម និងរលាក។ តើអ្វីដែលបណ្តាលឲ្យស្បែក​បាត់​បង់សំណើមពិតប្រាកដនោះ?

    កត្តាវ័យ

    ភាពចាស់ជរា​គឺ​ជាដំណើរ​ការ​ខាង​ក្នុងមួយរបស់​មនុស្សយើង​គ្រប់រូប ហើយរាងកាយយើង​នឹងមាន​ភាពចាស់ទៅៗ​ទោះបីជាយើង​មិនបានត្រៀមខ្លួនរួចរាល់ក៏ដោយ។ នៅ​ពេលដែល​មុខងារនៃក្រពេញ sebaceous របស់ស្បែកមាន​ការ​ថយ​ចុះ​ នោះសំណើម​របស់​ស្បែក​ក៏ត្រូវ​​ថយចុះ​ដែរ​។ ស្រទាប់ស្បែក​មាន​នាទី​ក្នុង​ការផលិតជាតិខ្លាញ់សម្រាប់​ជា​រណាំង​ការពារ Stratum Corneum និងបន្ថយ​ភាព​ចាស់។ លំហូរ​ឈាម​ទៅកាន់​ស្បែកក៏ត្រូវ​បាន​ថយចុះដែរ​នៅពេល​ដែល​ការផលិត​ប្រេងធម្មជាតិ​ ឬខ្លាញ់​របស់ស្បែក​ត្រូវ​កាត់បន្ថយ។

    អត្ថបទពាក់ព័ន្ធ៖

    ២- កត្តាអាកាសធាតុ ឬបរិស្ថាន

    ការត្រូវពន្លឺព្រះអាទិត្យយូរអា​ចធ្វើឲ្យ​ជាតិទឹកដែល​មាននៅ​លើស្បែករបស់​យើង​អាចហួតបាន ដែលជាហេតុបណ្តាលឲ្យស្បែកយើងស្ងួត។ ក្រៅពីនេះ ការធ្លាក់ខ្យល់ ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ កំដៅដែលចេញពីម៉ាស៊ីនកម្តៅ និងសីតុណ្ហាភាពដែល​ទាប​ក៏អាចបណ្តាល​ឲ្យ​ស្បែក​ស្ងួតបានផងដែរ។ សីតុណ្ហាភាពដែលខ្ពស់ ឬទាបពេកសុទ្ធតែអាចបណ្តាលឲ្យស្បែកយើង​បាត់បង់សំណើម និងឆាប់ចាស់បាន។

    ៣- ការងូត និងត្រាំទឹកក្តៅ

    ការងូត ឬត្រាំទឹកក្តៅអាចជាជម្រើសដ៏ល្អមួយពិសេសក្នុងអំឡុងពេលអាកាសធាតុ​ចុះ​ត្រជាក់ ឬរដូវរងា ប៉ុន្តែមិនចាំបាច់ត្រូវប្រើក្នុងរយៈពេលយូរឡើយ។ ការងូតទឹកក្តៅក្នុងរយៈ​ពេល​យូរអាច​ធ្វើឲ្យស្បែករបស់យើង​មានសភាពស្ងួត​ដោយសារ​បាត់បង់ប្រេងរំអិល​ពី​ធម្មជាតិ​ដែល​ស្បែកយើង​មាន។ ជំរើសមួយផ្សេងទៀត ​គឺយើង​អាចកំណត់​ពេល​ងូតទឹកក្តៅ​ដោយប្រើពេលប្រហែល១០ នាទីក្នុង​ពេល​ងូត​ម្ដង​ៗ​។

    ៤- ខ្វះជាតិទឹក

    ជារៀងរាល់ថ្ងៃស្បែក និង​រាងកាយយើង​បានបាត់បង់ជាតិទឹកដោយសារ​ការនោម បែកញើស ឬកត្តាខាងក្រៅផ្សេងទៀតដូចជាសីតុណ្ហភាព និងអាកាសធាតុ។ រាងកាយ​របស់​យើង​ត្រូវបានផលិតចេញពីអង្គធាតុរាវ ឬទឹក ៧០ ភាគរយដើម្បីជួយ​ដល់​ការលូតលាស់ និងសុខភាពរបស់កោសិកា​រាង​កាយ​។ ការ​រក្សា​ជាតិ​ទឹក​ដោយការផឹកទឹកអាចការពាររាងកាយពីការខ្វះជាតិទឹកបានក៏ដូចជាការប៉ះពាល់ទៅលើសុខភាពកោសិកាផងដែរ។

    ៥- កម្រិត pH គ្មានតុល្យភាព

    ស្បែករបស់យើងមានជាតិអាស៊ីតបន្តិចដើម្បីជារបាំងការពារពីបាក់តេរី និងសត្វល្អិតផ្សេងទៀតដែលមាននៅក្នុងបរិស្ថាន។ សាប៊ូមួយចំនួនដែលមានកម្រិត​បាសអាល់កាឡាំងខ្ពស់អាចមានផលរំខានដល់កម្រិត​ pH នៃស្បែក និងអាចបណ្តាលឲ្យស្បែកយើងបាត់បង់សំណើម។ ជាការសំខាន់ណាស់ដែលយើង​គួរតែប្រើសាប៊ូលាង​សម្អាត​​​ដែល​មាន​ pH តុល្យភាព ឬលាងមុខជាមួយនឹងផលិតផល​ដែល​មានជាតិ​អាស៊ីត​តិច​នៃកម្រិត​ pH។ យើង​ក៏អាចជ្រើសយកផលិតផលសម្អាត​ណាដែល​មាន​នាទីសម្រាប់​កម្ចាត់ភាពកខ្វក់ចេញពីស្បែកដោយមិនប៉ះពាល់ទៅផ្នែកខាងលើនៃស្បែក។

    នៅពេលដែលស្បែកមានការបាត់បង់នូវជាតិសំណើមច្រើនពេកនោះស្បែករបស់យើង​នឹងមានសភាពរលាក រមាស់ ស្បែក​ឡើងស្រអាប់ មានរង្វង់ខ្មៅនៅ​ក្រោម​ភ្នែក​ និង​មាន​ស្លាកស្នាម ឬស្នាមជ្រួញនៅលើស្បែក។ វិធីផ្សេងទៀតដែលណែនាំក្នុងការការពារពីការបាត់បង់សំណើមនៅស្បែក​រួមមាន​ការកាត់​បន្ថយការ​ផឹកកាហ្វេ និងប្រភពជាតិ​កាហ្វេអ៊ីន ឈប់ជក់បារី និងងាកមកផឹកទឹកឲ្យបានច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 04/06/2020
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: