ការជ្រើសរើសក្រែមលាបមាត់ដែលមានសុវត្ថិភាពមិនត្រឹមតែអាចជួយបន្ថែមសម្រស់ដល់មាត់ទេ ថែមទាំងការពារយើងពីហានិភ័យសុខភាពជាច្រើនទៀត ព្រោះស្បែកបបូរមាត់ងាយប្រតិកម្មណាស់ ហើយក្រែមលាបមាត់អាចចូលក្នុងខ្លួនយើងតាមរយៈមាត់។ តើគួរជ្រើសរើសក្រែមលាបមាត់បែបណាទើបមានសុវត្ថិភាព?
យោងតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឱ្យដឹងថា ក្រែមលាបមាត់ជាច្រើនមានផ្ទុកសារធាតុសំណ និងសារធាតុពុលផ្សេងទៀតជាច្រើន។
យើងគួរចៀសវាងប្រើក្រែមលាបមាត់ដែលមានធាតុផ្សំដូចជា៖
Siloxanes គឺជាសារធាតុគីមីដែលបានមកពីបន្សំរវាងអាល់កាន អុកស៊ីសែន និងស៊ីលីកុន ហើយត្រូវបានប្រើដើម្បីធ្វើឱ្យក្រែមលាបមាត់រលោង និងមានសំណើមដែលធ្វើឱ្យក្រែមលាបមាត់ទន់ និងងាយស្រួលលាប។
Siloxanes អាចជ្រាបក្នុងខ្លួនយើង ហើយរំខានដល់តុល្យភាពអ័រម៉ូន រំខានដល់ប្រព័ន្ធអង់ដូគ្រីន និងធ្វើឱ្យយើងមានបញ្ហាបន្តពូជទៀតផង។
២. MethylParaben
MethylParaben ជាសារធាតុរក្សាទុក ហើយអាចប្រឆាំងនឹងមេរោគផ្សិតដែលត្រូវបានប្រើក្នុងក្រែមលាបមាត់ដើម្បីការពារមិនឱ្យក្រែមលាបមាត់ដុះផ្សិត និងទុកបានយូរ។ MethylParaben អាចធ្វើឱ្យប្រព័ន្ធអង់ដូគ្រីនមានបញ្ហា និងបង្កើនហានិភ័យកើតមហារីក ។
៣. Polyparaben
Polyparaben ជាសារធាតុរក្សាទុកដែលការពារក្រែមលាបបបូរមាត់ពីការមានបាក់តេរី មិនឱ្យឡើងផ្អូម និងការពារជាតិប្រេងក្នុងក្រែមលាបមាត់មិនឱ្យខូច។ Polyparaben អាចបង្កឱ្យយើងអាលែកហ្ស៊ី រំខានដល់តុល្យភាពអ័រម៉ូន និងប្រព័ន្ធអង់ដូគ្រីន។
៤. Retinyl Palmitate
Retinyl Palmitate ជាសារធាតុរក្សាទុកដែលធ្វើឱ្យក្រែមលាបបបូរមាត់នៅស្រស់។ នៅពេល Retinyl Palmitate ជ្រាបចូលក្នុងស្បែករបស់យើង សារធាតុនេះនឹងក្លាយជារ៉ាឌីកាល់ដែលមានជាតិពុល ហើយអាចបំផ្លាញ DNA របស់យើង និងបង្កជាមហារីក។
៥. ល័ក្ត
ល័ក្តជាសារធាតុដែលផ្តល់ពណ៌ដល់ក្រែមលាបបបូរមាត់។ ល័ក្តសំយោគជាច្រើនផលិតមកពីប្រេងដែលនឹងស្តុកទុកក្នុងយើងក្នុងទម្រង់ជាជាលិកាខ្លាញ់។

ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៦. Tocopheryl Acetate
Tocopheryl Acetate គឺជាវីតាមីន E ដែលបង្កើតដោយមន្ទីរពិសោធន៍ ហើយត្រូវបានបន្ថែមទៅក្នុងក្រែមលាបមាត់ដើម្បីជាធាតុផ្សំប្រឆាំងអុកស៊ីតកម្ម និងការពារការរីកលូតលាស់របស់មេរោគផ្សិតនៅក្នុងក្រែមលាបបបូរមាត់។
Tocopheryl Acetate អាចបង្កើនឥទ្ធិពលរបស់កាំរស្មី UV និងបណ្តាលឱ្យស្បែកយើងមានប្រតិកម្ម ឡើងកន្ទួលកហម និងពងបែក។
៧. សំណ
សំណជាសារធាតុពុលធ្ងន់ធ្ងរដែលអាចបំផ្លាញខួរក្បាលយើង។ ស្ត្រីមានផ្ទៃពោះ និងកុមារគួរចៀសឱ្យឆ្ងាយពីសារធាតុសំណ។
៨. Petrolatum
Petrolatum ជួយស្រោបក្រែបលាបបបូរមាត់ និងការពារក្រែបលាបបបូរមាត់មិនឱ្យស្ងួតរឹង និងឡើងកកដុំៗ។ សារធាតុនេះអាចបណ្តាលឱ្យស្បែកបបូរមាត់យើងស្ទះ ចាស់មុនអាយុ និងអាចបង្កឱ្យកើតមហារីក ។
៩. Butylated Compound
Butylated Compound ជាសារធាតុរក្សាទុកដែលធ្វើឱ្យក្រែមលាបបបូរមាត់ទុកបានយូរ នៅស្រស់ និងមិនដុះផ្សិត តែសារធាតុនេះអាចបណ្តាលឱ្យស្បែកបបូរមាត់យើងអាលែកហ្ស៊ី បង្កឱ្យកើតមហារីក និងធ្វើឱ្យអ័រម៉ូនយើងអតុល្យភាព។
១០. ក្លិនសិប្បនិម្មិត
ក្លិនសិប្បនិម្មិតជួយឱ្យក្រែមលាបបបូរមាត់មានក្លិនក្រអូប និងបំបាត់ក្លិនរបស់សារធាតុផ្សំផ្សេងទៀត តែក្លិនសិប្បនិម្មិតអាចរំខានអ័រម៉ូន ធ្វើឱ្យស្បែកយើងឡើងកន្ទួល ធ្វើឱ្យយើងឈឺក្បាលប្រកាំង និងអាចបណ្តាលឱ្យមានពិការភាពពីកំណើត។
អត្ថបទគួរអាន៖
ចំណុចសំខាន់
យើងគួរជ្រើសរើសក្រែមលាបមាត់ដែលផ្សំពីសារធាតុធម្មជាតិដូចជា ពណ៌ពីអាហារ ប្រេងពីធម្មជាតិដូចជា ប្រេងដូង ប័រកាកាវ ប្រេងអូលីវ ក្រមួនធម្មជាតិដូចជា ក្រមួនឃ្មុំ សារធាតុរក្សាទុកពីធម្មជាតិដូចជា ប្រេងដើមតែ ជាដើមទើបល្អចំពោះសុខភាព។