ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់

    ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់

    ប្រេង​ដូង មាន​ប្រយោជន៍​ច្រើន​ណាស់​តាំង​ពី​ក្នុង​ផ្ទះបាយ រហូតដល់​ជា​ថ្នាំ​ព្យាបាល​កែ​សម្ផស្ស ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​ប្រើ​ប្រាស់​រាប់​រយ​ឆ្នាំ​មក​ហើយ។ គ្នា​យើង​ភាគ​ច្រើន​អាច​ធ្លាប់​ឮ​ថា ប្រេង​ដូង ល្អ​ខ្លាំង ប៉ុន្តែ​ភាគ​តិច​ណាស់ បាន​ដឹង​ពី​គុណ​ប្រយោជន៍​ធំៗ​របស់​ប្រេង​ធម្មជាតិ​មួយ​នេះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ទាំង ១០យ៉ាង ពី​ប្រេង​ដូង។

    ១- ប្រើ​ជា​គ្រឿង​តុបតែង​កាយ

    ប្រេង​ដូង​មាន​ផល​ល្អ​ចំពោះ​ស្បែក អាច​ចម្រាញ់​ធ្វើ​ជា​គ្រឿង​តុបតែង​ខ្លួន​បាន​ច្រើន​បែប ដែល​យើង​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់។ គ្រាន់​តែ​ប្រើ​ប្រេង​ដូង​មួយ​ស្លាបព្រា​កាហ្វេ នឹង​ជួយ​តុបតែង​សម្អាត​រាងកាយ​យើង​យ៉ាង​ងាយ។

    ២- ប្រើ​ជា​ក្រែម​លាប​បបូរ​មាត់

    បបូរ​មាត់​ស្ងួត​មិន​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ។ ធម្មជាតិ ពិត​ជា​មាន​វិធី​ល្អ​ប្រសើរ​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​បបូរមាត់​មាន​សំណើម​គួរ​ឲ្យ​ទាក់ទាញ។ ប្រេង​ដូង អាច​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​ព្យាបាល និង​លាប​បបូរមាត់​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​មាន​សុវត្ថិភាព​បំផុត។

    ៣- ជា​គ្រឿង​សម្អាង​ថែ​រក្សា​ស្បែក

    មាន​ឡេ​លាប​ស្បែក និង​ក្រែម​ដែល​ទៅ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព ហើយ​គេ​សង្កេត​ឃើញ​ថា ឡេ និង​ក្រែម​ទាំង​មាន​ផ្ទុក​សារធាតុគីមី​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​ស្បែក។ ផ្ទុយ​ទៅ​វិញ ប្រេង​ដូង ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត ព្រោះ​វា​ងាយ​ជ្រាប​ចូល​ក្នុង​ស្បែក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា ដោយ​សារ​អាស៊ីដ​ក្នុង​ប្រេង​ដូង​ល្អ អាច​បន្ថយ​ការ​រលាក បញ្ហា​ស្បែក​ខ្វះ​ជាតិទឹក។ សាកល្បង​ថែទាំ​ស្បែក​ជាមួយ​ប្រេង​ដូង ដោយ​លាប​តាំង​ពី​ផ្ទៃ​មុខ ដៃ​រហូត​ដល់​ខ្លួន​ប្រាណ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ស្បែក​ស្រស់​ស្អាត។

    ៤- សម្រាប់​ថែ​រក្សា​សក់

    ប្រសិទ្ធភាព​របស់​ប្រើ​ប្រេង​ដូង គឺ​ជួយ​កាត់​បន្ថយ​អង្គែ​ស្បែក​ក្បាល។ អត្ថប្រយោជន៍​មួយ​ទៀត ប្រេង​ដូង ដើរ​តួនាទី​ជា​ម៉ាស៊ីន​ត្រជាក់ និង​ជួយ​សក់​ដែល​ខូច​បែក​ចុង មើល​ទៅ​រស់​រវើក និង​គួរ​ឲ្យ​ស្រលាញ់​ឡើង​វិញ។

    ៥- ឱសថ​ព្យាបាល​ជំងឺ​បេះដូង

    ប្រេង​ដូង មាន​ផល​ល្អ​ចំពោះ​បេះដូង​ ព្រោះ​មាន​ផ្ទុក​អាស៊ីដ Lauric ៥០% និង​ជួយ​ការពារ​បេះដូង គ្រប់គ្រង​កម្រិត​ជាតិ​កូលេស្តេរ៉ូល​ ព្រមទាំង​រក្សា​សម្ពាធ​ឈាម​ និង​ការពារ​សរសៃ​ឈាម​ក្រហម មិន​ឲ្យ​ខូច​ផង​ដែរ។ ទោះជា​យ៉ាងណា ក៏​មិន​ទាន់​មាន​ការ​ណែនាំ​ដោយ​វេជ្ជបណ្ឌិត ឲ្យ​ប្រើ​ប្រេង​ធម្មជាតិ​នេះជា​ញឹកញាប់​នោះ​ទេ គួរ​ប្រើ​ត្រឹម​មួយ​ ឬ​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​បានហើយ។

    ៦- ប្រើ​ដើម្បី​សម្រក​ទម្ងន់

    ត្រង់​ចំណុច​នេះ ស្ដាប់​ទៅ​ដូចជា​ចម្លែក​បន្តិច ប៉ុន្តែ​អាស៊ីដ​ខ្លាញ់​ក្នុង​ប្រេង​ដូង ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់។ប្រេង​ដូង ក៏​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​បង្កើន​ចំណង់​អាហារ​ទៀត​ផង។

    អត្ថបទ​ពាក់ព័ន្ធ៖

    • វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ
    • ប្រុសៗ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ បាន​ស្រីៗ​អត់​ចូល​ចិត្តសោះ!

    ៧- បង្កើន​ភាព​ស៊ាំ​នឹង​ជំងឺ

    ជាតិ​អាស៊ីដ និង​សារធាតុ​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​ក្នុង​ប្រេង​ដូង អាច​ជា​គ្រឿង​បង្កើន​ភាព​ស៊ាំ​ដែល​ទាក់ទង​នឹង​ជំងឺ​បណ្ដាល​មក​ពី​បាក់តេរី ឬ​វីរុស ដូចជា​ជំងឺ​រើម​ ជំងឺ​គ្រុន​ផ្ដាសាយ​ធំ និង​ជំងឺ​Cytomegalovirus ។

    ៨- ជួយ​បញ្ហា​រំលាយ​អាហារ

    បញ្ហា​ក្រពះ និង​រំលាយអាហារ​មួយ​ចំនួន ត្រូវ​បាន​បង្ការ​ដោយ​ការ​ប្រើ​ប្រេង​ដូង។ វា​ជួយ​ប្រព័ន្ធ​រំលាយអាហារ​ ជា​ខែល​ការពារ​ពោះ មិន​ឲ្យ​មេរោគ​ផ្សិត​ ប៉ារ៉ាស៊ីត​ និង​បាក់តេរី​ ជ្រៀត​ចូល​បាន។ ប្រេង​ដូង​ជួយ​បង្កើន​ការ​ស្រូប​យក​វីតាមីន​ សារធាតុ​រ៉ែ​ និង​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត។

    ៩- ព្យាបាល​ការ​ឆ្លង​មេរោគ

    ប្រេង​ដូង មាន​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លង​មេរោគ​លើ​មុខរបួស ជា​របាំង​មួយ​ទប់ស្កាត់​មិន​ឲ្យ​ធូលី​ ឬ​បាក់តេរី​ចូល​ទៅ​ក្នុង​រាងកាយ នឹង​ជួយ​ព្យាបាល​ស្បែក​ដែល​ខូច​បាន​ឆាប់រហ័ស។

    ១០- ជំនួយ​ឲ្យ​គេង​លក់

    ការ​ម៉ាស្សា​ថ្នមៗ​ជាមួយ​ប្រេង​ដូង ជួយ​បន្ថយ​រសេះរសោះ​ ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល។ ប្រេង​ដូង​ប្រៀប​ដូចជា​កាដូរ​ពី​ធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់​យើង និង​បាន​ក្លាយ​ជា​ផលិតផល​ថែរក្សា​សុខភាព​លើ​ទីផ្សារ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    “77 Coconut Oil Uses & Cures”

    https://draxe.com/coconut-oil-uses/ Accessed October 1, 2016

    “Health Benefits of Coconut Oil”

    https://www.organicfacts.net/health-benefits/oils/health-benefits-of-coconut-oil.html Accessed October 1, 2016

    “The 4 Best Uses for Coconut Oil”

    https://www.yahoo.com/beauty/the-4-best-uses-for-coconut-1343871427731510.html Accessed October 1, 2016

    “10 Surprising Beauty Uses for Coconut Oil”

    http://www.health.com/health/gallery/0,,20855271,00.html/view-all Accessed October 1, 2016

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ CHIN Ven កែសម្រួល​ចុងក្រោយ 10/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត