ប្រេងដូង មានប្រយោជន៍ច្រើនណាស់តាំងពីក្នុងផ្ទះបាយ រហូតដល់ជាថ្នាំព្យាបាលកែសម្ផស្ស ត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់រាប់រយឆ្នាំមកហើយ។ គ្នាយើងភាគច្រើនអាចធ្លាប់ឮថា ប្រេងដូង ល្អខ្លាំង ប៉ុន្តែភាគតិចណាស់ បានដឹងពីគុណប្រយោជន៍ធំៗរបស់ប្រេងធម្មជាតិមួយនេះ។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីអាថ៌កំបាំងដ៏អស្ចារ្យទាំង ១០យ៉ាង ពីប្រេងដូង។
១- ប្រើជាគ្រឿងតុបតែងកាយ
ប្រេងដូងមានផលល្អចំពោះស្បែក អាចចម្រាញ់ធ្វើជាគ្រឿងតុបតែងខ្លួនបានច្រើនបែប ដែលយើងគ្រប់គ្នានឹកស្មានមិនដល់។ គ្រាន់តែប្រើប្រេងដូងមួយស្លាបព្រាកាហ្វេ នឹងជួយតុបតែងសម្អាតរាងកាយយើងយ៉ាងងាយ។
២- ប្រើជាក្រែមលាបបបូរមាត់
បបូរមាត់ស្ងួតមិនស្រួលចិត្តប៉ុន្មានទេ។ ធម្មជាតិ ពិតជាមានវិធីល្អប្រសើរណាស់ក្នុងការធ្វើឲ្យបបូរមាត់មានសំណើមគួរឲ្យទាក់ទាញ។ ប្រេងដូង អាចត្រូវបានប្រើជាថ្នាំព្យាបាល និងលាបបបូរមាត់យ៉ាងមានប្រសិទ្ធភាព ហើយមានសុវត្ថិភាពបំផុត។
៣- ជាគ្រឿងសម្អាងថែរក្សាស្បែក
មានឡេលាបស្បែក និងក្រែមដែលទៅប្រើយ៉ាងមានប្រសិទ្ធិភាព ហើយគេសង្កេតឃើញថា ឡេ និងក្រែមទាំងមានផ្ទុកសារធាតុគីមីបង្កឲ្យផលប៉ះពាល់ដល់ស្បែក។ ផ្ទុយទៅវិញ ប្រេងដូង ជាជម្រើសល្អបំផុតសម្រាប់គ្នាយើងចង់បានស្បែកស្អាត ព្រោះវាងាយជ្រាបចូលក្នុងស្បែក និងជួយធ្វើឲ្យស្បែកមានភាពស្រស់ថ្លា ដោយសារអាស៊ីដក្នុងប្រេងដូងល្អ អាចបន្ថយការរលាក បញ្ហាស្បែកខ្វះជាតិទឹក។ សាកល្បងថែទាំស្បែកជាមួយប្រេងដូង ដោយលាបតាំងពីផ្ទៃមុខ ដៃរហូតដល់ខ្លួនប្រាណ ដើម្បីទទួលបានប្រសិទ្ធភាពស្បែកស្រស់ស្អាត។
៤- សម្រាប់ថែរក្សាសក់
ប្រសិទ្ធភាពរបស់ប្រើប្រេងដូង គឺជួយកាត់បន្ថយអង្គែស្បែកក្បាល។ អត្ថប្រយោជន៍មួយទៀត ប្រេងដូង ដើរតួនាទីជាម៉ាស៊ីនត្រជាក់ និងជួយសក់ដែលខូចបែកចុង មើលទៅរស់រវើក និងគួរឲ្យស្រលាញ់ឡើងវិញ។
៥- ឱសថព្យាបាលជំងឺបេះដូង
ប្រេងដូង មានផលល្អចំពោះបេះដូង ព្រោះមានផ្ទុកអាស៊ីដ Lauric ៥០% និងជួយការពារបេះដូង គ្រប់គ្រងកម្រិតជាតិកូលេស្តេរ៉ូល ព្រមទាំងរក្សាសម្ពាធឈាម និងការពារសរសៃឈាមក្រហម មិនឲ្យខូចផងដែរ។ ទោះជាយ៉ាងណា ក៏មិនទាន់មានការណែនាំដោយវេជ្ជបណ្ឌិត ឲ្យប្រើប្រេងធម្មជាតិនេះជាញឹកញាប់នោះទេ គួរប្រើត្រឹមមួយ ឬកន្លះស្លាបព្រាកាហ្វេក្នុងមួយថ្ងៃបានហើយ។
៦- ប្រើដើម្បីសម្រកទម្ងន់
ត្រង់ចំណុចនេះ ស្ដាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែអាស៊ីដខ្លាញ់ក្នុងប្រេងដូង ជួយប្រយុទ្ធប្រឆាំងនឹងជាតិខ្លាញ់ដែលធ្វើឲ្យយើងឡើងទម្ងន់។ប្រេងដូង ក៏ជួយសម្រួលដល់ការរំលាយអាហារ និងបង្កើនចំណង់អាហារទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាមញ្ញបែបធម្មជាតិ ជួយឲ្យស្បែកស្រស់ស្អាតមានពន្លឺ
- ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ បានស្រីៗអត់ចូលចិត្តសោះ!
៧- បង្កើនភាពស៊ាំនឹងជំងឺ
ជាតិអាស៊ីដ និងសារធាតុមានប្រយោជន៍ផ្សេងៗទៀតក្នុងប្រេងដូង អាចជាគ្រឿងបង្កើនភាពស៊ាំដែលទាក់ទងនឹងជំងឺបណ្ដាលមកពីបាក់តេរី ឬវីរុស ដូចជាជំងឺរើម ជំងឺគ្រុនផ្ដាសាយធំ និងជំងឺCytomegalovirus ។
៨- ជួយបញ្ហារំលាយអាហារ
បញ្ហាក្រពះ និងរំលាយអាហារមួយចំនួន ត្រូវបានបង្ការដោយការប្រើប្រេងដូង។ វាជួយប្រព័ន្ធរំលាយអាហារ ជាខែលការពារពោះ មិនឲ្យមេរោគផ្សិត ប៉ារ៉ាស៊ីត និងបាក់តេរី ជ្រៀតចូលបាន។ ប្រេងដូងជួយបង្កើនការស្រូបយកវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងទៀត។
៩- ព្យាបាលការឆ្លងមេរោគ
ប្រេងដូង មានប្រសិទ្ធភាពការពារការឆ្លងមេរោគលើមុខរបួស ជារបាំងមួយទប់ស្កាត់មិនឲ្យធូលី ឬបាក់តេរីចូលទៅក្នុងរាងកាយ នឹងជួយព្យាបាលស្បែកដែលខូចបានឆាប់រហ័ស។
១០- ជំនួយឲ្យគេងលក់
ការម៉ាស្សាថ្នមៗជាមួយប្រេងដូង ជួយបន្ថយរសេះរសោះ ធ្វើឲ្យយើងគេងលក់ស្រួល។ ប្រេងដូងប្រៀបដូចជាកាដូរពីធម្មជាតិដ៏អស្ចារ្យសម្រាប់យើង និងបានក្លាយជាផលិតផលថែរក្សាសុខភាពលើទីផ្សារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]