
២- ស្បែក
សម្រាប់ផ្នែកស្បែក ប្រេងធម្មជាតិប្រភេទនេះ ត្រូវគេប្រើជា៖
– ជាតិផ្តល់សំណើម៖ បើយើងប្រើប្រេងដូងលើផ្ទៃមុខ ឬរាងកាយ ប្រេងដូងដើរតួនាទី ជាអ្នកផ្តល់សំណើមធម្មជាតិជួយទ្រទ្រង់កោសិកាស្បែក។
– ប្រេងលាបសម្អាត៖ ប្រេងដូង អាចប្រើលាបសម្អាតមេរោគលើស្បែក កាត់បន្ថយករណីឡើងកន្ទួលរមាស់ និងរលាកស្បែក។
– ព្យាបាលប្រឆាំងភាពចាស់៖ ដោយសារ ផ្ទុកពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហេតុនេះប្រេងដូង អាចជួយទប់ស្កាត់កំណើនរ៉ាឌីកាល់សេរីក្នុងរាងកាយ ជួយឲ្យមើលទៅកាន់តែក្មេងជាងវ័យ ស្បែកទន់ និងមានពន្លឺ។
– ប្រេងកាត់គល់ក្រចក៖ មិនត្រឹមតែអាចជួយធ្វើក្រចករឹងមាំប៉ុណ្ណោះទេ ប្រេងដូង នៅជួយព្យាបាលស្បែកគល់ក្រចកខូច រក្សាអនាម័យម្រាមដៃ និងជើង តាមរយៈការប្រឆាំងផ្សិត និងបាក់តេរីថែមទៀតផង។
៣- មុខ
សម្រាប់ផ្នែកមុខ ប្រេងដូងត្រូវគេប្រើជា៖
– Highlighter៖ ពេលយើង Makeup គួរប្រើប្រេងនេះផាត់លើថ្ពាល់ ព្រោះអាចបង្កើនពណ៌ធម្មជាតិរបស់ស្បែក និងបញ្ចេញពន្លឺស្រស់ស្អាត។
– លុបគ្រឿងតុបតែងមុខ៖ អាចប្រើជូតម៉ាស្ការ៉ាដែលកកលើរោមភ្នែក និងគ្រឿងតុបតែងភ្នែកផ្សេងទៀត ងាយលុបសារធាតុទាំងនោះចេញ។
– ក្រែមជំនួយស្បែកក្រោមភ្នែក៖ ស្បែកស្តើងនៅក្រោមភ្នែក ជាកន្លែងងាយបង្ហាញស្នាមជ្រីវជ្រួញ។ ដោយសារ ប្រេងដូងសម្បូរជាតិសំណើម អាចប្រើដើម្បីទប់ស្កាត់ភាពជ្រីវជ្រួញ ហើយអាស៊ីដខ្លាញ់ មានក្នុងប្រេងធម្មជាតិនេះជួយបន្តឹងស្បែកទៀតផង។
៤- ស្នាមញញឹម
ស្នាមញញឹម ជាផ្នែកមួយនៃសម្រស់ បើសើចចេញមក ធ្មេញមិនស្អាត ក៏ធ្វើឲ្យស្រីៗគ្នាយើង បាត់បង់សម្រស់មួយភាគធំដែរ ហេតុនេះប្រេងដូង ត្រូវគេប្រើជា៖
– ប្រេងជំនួយធ្មេញឲ្យស៖ អាចស្តាប់ទៅមិនទំនង ប៉ុន្តែតារា និងជាអ្នកជំនួញស្រីជោគជ័យ លើពាណិជ្ជកម្មគ្រឿងសម្អាង នាង Kylie Jenner ជឿថា យកប្រេងដូងលាបធ្មេញ ទុកចោលរយៈពេលប៉ុន្មាននាទី អាចជួយធ្មេញឲ្យសបាន។
– ជួយធ្មេញរឹងមាំ៖ បើនិយាយរឿងធ្មេញ មិនត្រឹមតែសំដៅលើពណ៌របស់វានោះទេ ភាពរឹងមាំរបស់ធ្មេញក៏ត្រូវរាប់បញ្ចូលដូចគ្នា។ប្រេងដូង មានសារជាតិប្រឆាំងបាក់តេរី អាចជួយទប់ស្កាត់ និងការពារធ្មេញ កុំឲ្យងាយពុកផុយ។
– បបូរមាត់មានសំណើម៖ បើយកមកលាបបបូរមាត់ មិនត្រឹមតែជួយកុំឲ្យប្រេះ ឈឺ ប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជួយឲ្យបបូរមាត់យើង លើទៅភ្លឺរលោង គួរឲ្យទាក់ទាញទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕