backup og meta

ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 29, 2020

    ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ

    ជាទូទៅ​ស្បែករបស់មនុស្សយើង​មានបួនប្រភេទសំខាន់ៗ។ តើយើងអាច​កំណត់​ប្រភេទស្បែករបស់​យើង​បាន​យ៉ាង​ដូចម្តេច? តោះស្វែង​យល់​ពី​ព័ត៌មានលម្អិត​អំពីស្បែក​របស់​យើង​នៅក្នុងអត្ថបទនេះទាំងអស់គ្នា​។

    ១- ស្បែកធម្មតា

    សភាពស្បែក៖ មិនស្ងួត គ្មានខ្លាញ់។ មានអារម្មណ៍ថាមាន​ផាសុកភាព។

    លក្ខណៈ៖

    – សមាមាត្រប្រេង  ទឹកនៅលើស្បែកមានតុល្យភាពល្អ។

    – មានភាព​ខូចខាតស្បែកតិចតួច ឬគ្មាន។

    – ស្ទើរតែមើលមិនឃើញរន្ធញើស។

    – មិនងាយមានប្រតិកម្មនឹងផលិតផលថ្មី។

    របៀប​ថែទាំ៖

    – ផ្តោតលើការថែរក្សាស្បែកបែបមូលដ្ឋាន (ការលាងមុខ  ផ្តល់សំណើម  ការពារកម្តៅថ្ងៃ) ដើម្បីរក្សាស្បែកឲ្យតឹងល្អ​។

    – ផលិតផលប្រឆាំងភាពចាស់អាចប្រើបាននៅពេលចាំបាច់។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- ស្បែកប្រតិកម្ម

    សភាពស្បែក៖ ស្ងួតថ្ពាល់ ថ្ងាស តែ​តំបន់ខ្លះទៀតមានសភាពធម្មតា។

    លក្ខណៈ៖

    – សមាមាត្រប្រេង  ជាតិទឹកចែកចាយមិនស្មើគ្នា។

    – ស្បែកមានភាពខូចខាតតិចតួច។

    – តំបន់ដែលសំបូរជាតិខ្លាញ់នឹងមានការរីករន្ធញើស ងាយមានមុនក្បាលខ្មៅ ឬក្រពេញខ្លាញ់ sebaceous។

    ប្រភេទស្បែកសំខាន់ៗមានពីរគឺស្បែកខ្លាញ់ប្រតិកម្ម (ស្បែកមានជាតិប្រេងច្រើនកន្លែង ពិសេសនៅតំបន់ T នៅ​លើ​ផ្ទៃមុខ) និងស្បែកស្ងួតប្រតិកម្ម (តំបន់ស្បែកស្ងួតច្រើនជាងតំបន់ផ្សេងទៀត) ។

    របៀប​ថែទាំ៖

    – ជ្រើសរើស​ផលិតផលប្រើប្រាស់​ត្រូវផ្អែកលើប្រភេទនៃជាតិ​ខ្លាញ់ ឬភាព​ស្ងួតរបស់ស្បែក​។

    – ផលិតផលដែលត្រូវប្រើចម្បងគឺផលិតផលសម្រាប់​ស្បែកមាន​ខ្លាញ់ មានសាប៊ូលាងសម្អាតស្បែកសំរាប់រដូវក្តៅ និងផលិតផលផ្តល់សំណើមនៅរដូវរងា។

    ៣- ស្បែកស្ងួត

    សភាពស្បែក៖ ស្បែកស្ងួត តឹង និង​មានអារម្មណ៍មិនស្រួលក្នុង​ខ្លួន។

    លក្ខណៈ៖

    មានអារម្មណ៍ថាស្បែកតឹង មិនស្រួល រមាស់ ពិសេសក្រោយពេលលាងសម្អាតរួច។

    – ស្បែកងាយមានផ្សិត។

    – ងាយប្រតិកម្មជាងធម្មតា។

    – រន្ធញើសតូច។

    – មានស្នាមជ្រួញដែលមើលមិនសូវដឹង។

    របៀបថែទាំ៖

    – ផ្តល់សំណើម និងប្រេងឲ្យបានទៀងទាត់។

    – យើង​ត្រូវផ្ដល់សំណើមឲ្យ​ស្បែក ដោយ​អាចប្រើម៉ាស់ពេលគេង សេរ៉ូម និង​ផលិត​ផល​ផ្ដល់​សំណើម​ដល់ស្បែក។

    – បន្ថែមក្រែមលាបជុំវិញភ្នែក ព្រោះកន្លែងនេះងាយស្ងួតជាងតំបន់ផ្សេងទៀតនៃស្បែក។

    – ប្រើផលិតផលប្រឆាំងភាពចាស់ឲ្យបានឆាប់។

    ៤- ស្បែកខ្លាញ់

    សភាពស្បែក៖ ជាតិប្រេងមាន​គ្រប់កន្លែងនៃស្បែក។ ស្បែក​តែងតែមើលទៅរលោងដោយសារខ្លាញ់ និងភ្លឺចាំង។

    លក្ខណៈ៖

    – ផ្ទៃមុខមើលទៅភ្លឺចែងចាំង។

    – កង្វះជាតិទឹកដែលបណ្តាលឲ្យមានការផលិតជាតិខ្លាញ់កាន់តែច្រើន។

    – រន្ធញើសធំៗ។

    – មានមុនក្បាលខ្មៅ មុន និងស្នាមជាំផ្សេងៗទៀតច្រើន។

    – អត្រា​ភាពចាស់​វិវត្ត​យឺត។

    របៀបថែទាំ៖

    – ប្រើផលិតផលណាដែលមានសមត្ថភាពក្នុងការស្រូបយកជាតិខ្លាញ់។

    – កុំភ្លេចផ្តល់ជាតិទឹកដល់ស្បែកយើង​ព្រោះនៅពេលដែលស្បែកយើងខ្វះជាតិទឹកនោះការបង្កើតជាតិខ្លាញ់នឹងកាន់តែច្រើន។

    – ប្រើម៉ាស់បន្ថែម ផលិតផលសំរាប់ ស្បែករន្ធញើសតូច មុន ។

    រក្សាស្បែកយើងឲ្យបាន​ស្អាតជាប្រចាំ។

    ប្រសិនបើយើងយល់ច្បាស់អំពីស្បែកស្ថានភាព​ស្បែក​របស់​យើង នោះ​យើង​អាចដឹងពីរបៀបថែរក្សាស្បែកបានត្រឹមត្រូវ។ សង្ឃឹមថាគ្នា​យើង​អាចនឹងរកឃើញពីវិធីល្អបំផុតដើម្បីថែរក្សាស្បែករបស់ខ្លួន​។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម