home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​​​ទាំង​៦​​​ ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ឡើងវិញ​ ក្រោយ​សម្រាល​កូន​​ ​​​

តិចនិក​​​ទាំង​៦​​​ ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ឡើងវិញ​ ក្រោយ​សម្រាល​កូន​​  ​​​

នៅ​ពេល​ពពោះ​ ម៉ាក់​ៗ​​តែងតែ​ជួប​ប្រទះ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ចំពោះ​ស្បែក​។​ ​​បន្ទាប់​ពី​សម្រាល​កូន​​រួច​ បញ្ហា​ស្បែក​យារ​ធ្លាក់​ ក៏​នៅ​តែ​​​តាម​លង​បន្លាច​​ស្រី​ៗ​​គ្នា​យើង​ឥត​ស្រាកស្រាន្ត​។​ ដោយ​សារ​តែ​ស្បែក​កើត​ឡើង​ដោយ​ជាតិ​ខូឡា​ជែន​ និង​ភាព​យឺត​ ដូចនេះ​ វា​នឹង​រីក​មាឌ​ នៅ​ពេល​ដែល​យើង​កើន​​ទម្ងន់​​ ហើយ​វា​​ពិបាក​នឹង​វិល​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ណាស់​។​

ពិត​ណាស់​ គ្មាន​ស្រ្តី​ណា​ម្នាក់​​ដែល​ចង់​ឲ្យ​ស្បែក​យារ​ធ្លាក់​ និង​មាន​រូប​រាង​កាយ​មិន​ស្រស់​ស្អាត​​ឡើយ​​ ហើយ​បញ្ហា​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​​ដល់​ផ្លូវ​ចិត្ត​របស់​ម៉ាក់​ៗ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ​បើ​ម៉ាក់​ៗ​ចង់​​ឲ្យ​ស្បែក​តឹងណែន​សារ​ជា​ថ្មី​ ក្រោយ​ពី​សម្រាល​​កូន​រួច​ ម៉ាក់​​ៗគួរ​សាក​ល្បង​​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

. ញ៉ាំ​ជាតិ​ខ្លាញ់​ និង​ប្រូតេអ៊ីន​​ល្អៗ

ការ​​ញ៉ាំ​ជាតិ​ខ្លាញ់​ និង​ប្រូតេអ៊ីន​ល្អ​ៗ ជួយ​បង្កើត​សាច់ដុំ​រាងកាយ​​។​ ពិត​ណាស់ ប្រូតេអ៊ីន​ក៏​​មាន​ផ្ទុក​​ជាតិ​ខូឡាជែន​ ដែល​រាងកាយ​យើង​ត្រូវ​ការ​ជា​ចាំបាច់​ផង​ដែរ​។​ យើង​ម្នាក់​ៗ​ត្រូវ​ការ​កម្រិត​​ជាតិ​ប្រូតេអ៊ីន​មិន​ដូច​គ្នា​ទេ​ ដែល​អាស្រ័យ​លើ​កម្ពស់​ និង​ទម្ងន់​ ព្រមទាំង​លំហាត់​ប្រាណ​ដែល​យើង​ធ្វើ​​ជា​ប្រចាំ។ រីឯ​​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន​ ត្រូវការ​ជាតិ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​ថែម​ទៀត​។

. សាកល្បង​លំហាត់​កាយ​សម្បទា

លំហាត់​កាយ​សម្បទា​ ជួយ​ឲ្យ​រាង​កាយ​ម៉ាក់​ៗ​មាន​ភាព​សមសួន​ និង​​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​កម្លាំង​កន្ត្រាក់​នៃ​សាច់​ដុំ​​​ផង​ដែរ​​។​ ​ការ​ងើប​​អង្គុយ​ និង​អាវ៉ង់ ធ្វើ​ឲ្យ​សាច់ដុំ​ពោះ​របស់​ម៉ាក់​ៗ​រឹងមាំ​ល្អ​ រីឯ​យ៉ូហ្កា​វិញ​ ក៏​ជួយ​​បណ្ដឹង​សាច់​ដុំ​ផ្នែក​ស្នូល​ និង​ត្រគាក​​​ផង​ដែរ​។

ហាត់ប្រាណ

. បង្កើត​ទម្លាប់​ហ្វឹកហាត់​បេះដូង

ជាមួយ​គ្នា​នេះ​ដែរ​ លំហាត់​ប្រាណ​បែប​វិធី​សាស្រ្ត​ជំនួយ​​បេះដូង​ អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ និង​បង្កើន​កម្លាំង​កន្ត្រាក់​នៃ​សាច់​ដុំ​​ថែម​ទៀត​ផង​។​ចូរ​ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ហែល​ទឹក​ រត់​ត្រឹកៗ​ ឬ​ជិះ​កង់​។

យ៉ាងណាមិញ​ មុន​ពេល​ចាប់​ផ្ដើម​នូវ​ទម្លាប់​ហាត់​ហាត់​ថ្មី​ណា​មួយ​ សូម​ធ្វើការ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​។​ ការ​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​ និង​ជួយ​ការ​ពារ​ ឬ​កាត់​បន្ថយ​ស្បែក​ដែល​លើស​ចេញ​។

. ញ៉ាំទឹក

យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ ទឹក​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ដល់​រាង​កាយ​។ ជាពិសេស ការ​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នឹង​ង​​បង្កើន​ភាព​យឺត​ដល់​ស្បែក​។​ លើស​ពី​នេះ​ វា​ក៏​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ងាយ​ និង​កាត់​បន្ថយ​ការ​ចាល់​ជាតិ​ទឹក​នៅ​ក្នុង​ពោះ​របស់​យើង​​បាន​ផង​ដែរ​។

. ម៉ាស្សា​នឹង​​ប្រេង

ប្រេង​រុក្ខជាតិ​មួយ​ចំនួន​ អាច​ជួយ​ជួស​ជុល​ស្បែក​របស់​យើង​​ឲ្យ​ប្រសើរ​ឡើងវិញ​បាន​ ដោយ​គុណ​ប្រយោជន៍​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ក៏​ដូចជា​ការ​រលាក​​។ ឧទាហរណ៍ ប្រេង​អាល់​ម៉ុន​អាច​​ជួយ​កាត់​បន្ថយ​ស្នាម​សង្វារ​។ ម៉ាក់​ៗ​ក៏​អាច​ប្រើ​ប្រេង​រុក្ខជាតិ​ជា​មួយ​នឹង​ប្រេង​បន្លែ​ ដូចជា​ប្រេង​ជូជូបា​ ឬ​ប្រេង​ដូង​ ដោយ​គ្រាន់​តែ​ញី​ថ្នម​ៗ​នៅ​លើ​ពោះ​ ដើម្បី​បណ្ដឹង​ស្បែ​ក​ដែល​យារ​ធ្លាក់​ឲ្យ​ត្រលប់​មក​រក​សភាព​ដើម​វិញ​។

. សាកល្បង​ផលិតផល​បន្តឹង​ស្បែក

ម៉ាក់​ៗ​ក៏​អាច​សាកល្បង​ប្រើ​ប្រាស់ផលិត​ផល​បណ្ដឹង​ស្បែក​មួយ​ចំនួន​ ដែល​អាច​រក​ទិញ​បាន​នៅ​លើ​ទី​ផ្សារ​ ដែល​មាន​សារធាតុ​ផ្សំ​ ដូច​ជា​ខូ​ឡាជែន​ និង​វីតាមីន​ Cជាដើម​ ដើម្បី​​ជួយ​បង្កើន​ជាតិ​ខូឡា​ជែន​ និង​ភាព​យឺត​នៃ​ស្បែក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/pregnancy/loose-skin-postpartum#skinfirming-products

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 01/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x