home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តិចនិក​ធម្មជាតិ​ទាំង​៥ ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​លើ​ថ្ងាស​​យ៉ាង​ងាយ

តិចនិក​ធម្មជាតិ​ទាំង​៥ ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​លើ​ថ្ងាស​​យ៉ាង​ងាយ

គ្មាន​អ្វី​ពិបាក​ចិត្ត​ជាង​ មើល​ឃើញ​ស្នាម​ជ្រីវជ្រួញ​ដែល​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​​ ​​ក្រោយ​​ភ្ញាក់​ពី​គេង​នោះ​ទេ​ ពិសេស​ គឺ​ស្នាម​ជ្រីវជ្រួញ​លើ​ថ្ងាស​តែ​ម្តង​។​ ពិត​ណាស់​ មិន​ថា​ស្ថិត​នៅ​ក្នុង​វ័យ​ណា​នោះ​ទេ​​​ ស្រីៗ​យើង​តែងតែ​ចង់​រក្សា​អាយុ​ជា​អាថ៌កំបាំង​ ​និង​ចង់​បាន​សម្រស់​ក្មេង​ជាង​វ័យ​ជា​រៀង​រហូត។​ យ៉ាង​ណា​មិញ​​ មាន​កត្តា​ជា​ច្រើន​ ​ដែល​បណ្ដាល​ឲ្យ​យើង​កើត​មាន​នូវ​ស្នាម​ជ្រីវជ្រួញ​​លើ​ថ្ងាស​ ​ក្នុង​នោះ​រួម​មាន​ ឥរិយាបថ​​គេង​ ស្ត្រេស​ ការ​ធ្លាក់​ទឹក​ចិត្ត​ ការ​ខ្វះ​ជាតិ​ទឹក​ ការ​ប្រែប្រួល​អ័រម៉ូន​​ កម្ដៅ​ថ្ងៃ​ ឬ​របប​អាហារ​ជាដើម​។​ ​ប៉ុន្តែ​ យើង​មិន​ចាំ​បាច់​បារម្ភ​ទៀត​នោះ​​ទេ​ ជាមួយ​នឹង​តិចនិក​ថែរក្សា​ស្បែក​ទាំងនេះ​ ស្រីៗ​យើង​ច្បាស់ជា​អស់​កង្វល់​រឿង​ស្នាម​ជ្រួញ​លើ​ថ្ងាស​​ត​ទៅ​ទៀត​​​​មិន​ខាន​។

. របប​អាហារ​ត្រឹមត្រូវ

​​ចូរ​ញ៉ាំ​អាហារ​​ល្អ​ៗ​ ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​និង​ចៀសវាង​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ខ្លាញ់​ និង​កាបូអ៊ីដ្រាត​ច្រើន​ ពីព្រោះ​អាហារ​ទាំង​ពីរ​​ប្រភេទ​នេះ​ អាច​បង្កើន​ហានិភ័យ​នៃ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ងាយ​។​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​​យ៉ាង​តិច​៨​កែវ​ ជា​រៀង​រាល់​ថ្ងៃ​​​ទើប​ធ្វើ​ឲ្យ​ស្បែក​យើង​មាន​ជាតិ​ទឹក​ និង​មិន​ងាយ​លេចឡើង​នូវ​​ស្នាម​ជ្រីវជ្រួញ​។

. ជម្រុះ​កោសិកា​ចាស់ៗ

ចូរ​ធ្វើ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​​ចំនួន​២ដង​ក្នុង​មួយ​សប្ដាហ៍​ ដោយ​ជ្រើស​យក​នូវ​ក្រែម​ជម្រុះ​កោសិកា​ប្រភេទ​ស្រាល​​ ដែល​មិន​កាត់​ស្បែក​ ឬ​ធ្វើ​ឲ្យ​រលាក​ស្បែក​​។ ​ពិត​ណាស់​ ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​បំផុត​នៃ​ការ​ថែរក្សា​ស្បែក​។​ វា​អាច​ជួយ​កម្ចាត់​កោសិកា​ដែល​ងាប់​ចេញ​ពី​ស្បែក​របស់​យើង​​ ​និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់ថ្លា​ ​ក៏​ដូចជា​​ទន់​ម៉ត់​​រលោង​សាជាថ្មី​ម្ដង​ទៀត​​។​

. ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូលីវ

បន្ទាប់​ពី​លាង​សម្អាត​មុខ​​រួច​ ចូរ​ធ្វើកា​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូលីវ​ប្រភេទ​ Extra Virgin Olive Oil ចំនួន​២​ទៅ​៣​ដំណក់​ ដោយ​ផ្ទាល់​ទៅ​​លើ​ស្នាម​ជ្រីវជ្រួញ​​ និង​បរិវេណ​ជុំ​វិញ​។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ប្រើ​ប្រេង​ដូង​​ ឬ​ប្រេង​អូលីវ​ លាយ​ជាមួយ​នឹង​ប្រេង​ដូង​ជំនួស​ក៏​បាន​ ពីព្រោះ​ប្រេង​ទាំង​ពីរ​ប្រភេទ​នេះ​ នឹង​ផ្ដល់​សំណើម​ដល់​ស្បែក​ ក៏​ដូចជា​បង្កើន​ភាព​យឺត​នៃ​ស្បែក​​ ដែល​អាច​កម្ចាត់​នូវ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

សម្រស់

​​​. ប្រទាល​កន្ទុយ​ក្រពើ​

មុន​ពេល​លាង​មុខ​របស់​យើង​នៅ​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ ចូរ​ម៉ាស្សា​ជាមួយ​នឹង​ជែល​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​លើ​ស្នាម​ជ្រីវជ្រួញ​​ដែល​មាន​នៅលើ​ថ្ងាស​ជាមុន​សិន​ ដោយ​ទុក​ចោល​រយៈ​ពេល​១៥នាទី​ រួច​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ និង​ហ្វូម​លាង​មុខ​​ជា​​ក្រោយ​។ ប្រទាល​កន្ទុយ​ក្រពើ​មាន​គុណ​ប្រយោជន៍​​ក្នុង​ការ​បំបាត់​នូវ​បញ្ហា​ស្បែក​ស្ងួត​ និង​ស្បែក​ដែល​រង​ការ​បំផ្លាញ​ ​ក៏​ដូចជា​​ធ្វើ​ឲ្យ​ស្នាម​ជី្រវជ្រួញ​រលុបបាត់​បន្តិច​ម្តង​ៗ​ថែម​ទៀត​ផង​។

. គេង​ឲ្យ​បាន​គ្រប់គ្រាន់​​​​​

ការ​គេង​គ្រប់គ្រាន់​ មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​​សុខភាព​ស្បែក​​របស់​យើង​។ ផ្ទុយ​ទៅ​វិញ​ បើសិនជា​យើង​គេង​មិន​គ្រប់គ្រាន់​ទេ​នោះ​​ រាងកាយ​របស់​យើង​នឹង​ផលិត​អ័រម៉ូន​Cortisol ច្រើន​លើសលប់​ ហើយ​អ័រម៉ូន​ប្រភេទ​នេះ​ នឹង​ចូល​ទៅ​បំផ្លាញ​កោសិកា​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​វិវត្តន៍​ទៅ​រក​ស្នាម​ជ្រីវជ្រួញ​បាន​​យ៉ាង​ឆាប់​រហ័ស​​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.wikihow.com/Get-Rid-of-Forehead-Wrinkles

https://www.healthshots.com/beauty/natural-cures/these-5-natural-skincare-tips-will-help-you-erase-forehead-wrinkles/

 

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 30/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x