backup og meta

តិចនិក​ធម្មជាតិ​​ ថែទាំ​ស្បែក​ស្ងួតក្នុង​​រដូវ​រងា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2020

    តិចនិក​ធម្មជាតិ​​ ថែទាំ​ស្បែក​ស្ងួតក្នុង​​រដូវ​រងា

    អ្នក​ដែល​មាន​ស្បែក​ស្ងួត​ ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ណាស់​ចំពោះ​ស្បែក​នៅ​រដូវ​នេះ​​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា​ជា​ច្រើន​​កើត​ឡើង​។​ ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ឲ្យ​មាន​សំណើម​ និង​ចៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​​ស្ងួត​ ជ្រីវជ្រួញ​ គឺ​ទាម​ទារ​ឲ្យ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ អាកាសធាតុ​ត្រជាក់​ជិត​ចូល​មក​ដល់​។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​​ស្បែក​ពី​អាកាសធាតុ​ត្រជាក់​ និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ ​យើង​គួរ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​ថែទាំ​ស្បែក​ខ្លះ​ៗ​ នៅ​ក្នុង​រដូវ​នេះ​។

    . កុំ​​ងូត​​ទឹក​យូរ​ពេក​​​

    ​​ជា​ធម្មតា​ ការ​ងូត​ទឹក​ក្ដៅ​នៅ​ក្នុង​រដូវ​នេះ​ គឺ​ពិត​ជា​ផ្ដល់​នូវ​អារម្មណ៍​ស្រស់​ស្រាយ​​​​ ព្រម​ទាំង​ផាសុខភាព​ដល់​យើង​ជាក់​ជា​មិន​ខាន​។​ ប៉ុន្តែ​ វា​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​ស្បែក​របស់​យើង​ផង​ដែរ​ ពីព្រោះ​វា​​ស្រូប​យក​នូវ​ប្រេង​ធម្មជាតិ​នៃ​ស្បែក​របស់​យើង​ ហើយ​បណ្ដាល​ឲ្យ​​ស្បែក​​កាន់​តែ​ស្ងួត​ទ្វេដង។​ ដូច​នេះ​ ចូរ​កំណត់​​​ពេលវេលា​ងូត​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​កាត់​បន្ថយ​ភាព​​ស្ងួត​នៃ​ស្បែក​។​ 

    ​​​​​​. ផ្ដល់​សំណើម​ដល់​ស្បែក​ភ្លាម​ៗ​​​បន្ទាប់​ពី​ងូត​ទឹក​រួច

    ជា​ទូទៅ​ ​ស្បែក​របស់​យើង​​នៅ​មាន​ភាព​សើម​តិច​តួច​ បន្ទាប់​ពី​ងូត​ទឹក​រួច។​ ហេតុនេះ​ហើយ​ ​ការ​លាប​ក្រែម​ផ្ដល់​​សំណើម​​ដល់​ស្បែក​ភ្លាម​ៗ​ នឹង​ធ្វើ​ឲ្យ​ស្បែក​យើង​ស្រូប​យក​ជាតិ​ក្រែម​បាន​ល្អ​ ​ព្រម​ទាំង​អាច​រក្សា​សំណើម​បាន​យូរ​ថែម​ទៀត​ផង​​។

    . បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​​ទៅ​តាម​រដូវ​កាល

    រដូវ​រងា​ ​អាច​នាំ​មក​នូវ​បញ្ហា​ស្បែក​​ជាច្រើន​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះ​ស្រាយ​​សមស្រប​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ដូច​នេះ​ យើង​គួរ​តែ​បង្កើត​​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​រដូវ​រងា​នេះ​​ ​ ដែល​អាច​​ការពារ​ស្បែក​ពី​​បញ្ហា​ស្បែក​​ស្ងួត​គ្រើម​ ​​និង​មិន​ភ្លឺ​ថ្លា​​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រើសរើស​ ផលិតផល​​​ថែទាំ​ស្បែក​ដែល​មាន​​ជាតិ​សំណើម​ខ្ពស់​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​

    ស្បែកស្ងតគ្រើម

    . ពាក់​​ស្រោម​ជើង​​ពេល​គេង

    មនុស្ស​ភាគ​ច្រើន​ ប្រឈម​​នឹង​បញ្ហា​ស្ងួត​ជើង​ ​​នៅ​ក្នុង​អំឡុង​ពេល​រដូវ​រងា​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​​​ប្រេះ​កែង​ជើង​​ ​និង​មាន​ភាព​ឈឺ​ចាប់​ជាដើម​​។​ ដូច្នេះ​ហើយ​ យើង​គួរ​លាប​​ក្រែម​ផ្តល់​សំណើម​ ឬ​ប្រេង​ចាហួយ​ ​​ព្រម​ទាំង​ពាក់​ស្រោម​ជើង​មុន​ពេល​ចូល​គេង​ឲ្យ​បាន​ខ្ជាប់ខ្ជួន​​។​

    ការ​ផ្លាស់ប្ដូរ​ទម្លាប់​ថែទាំ​ស្បែក​​ដ៏​តិចតួច​នេះ​​ នឹង​ធ្វើ​ឲ្យ​ស្បែក​យើង​លែង​មាន​បញ្ហា​តទៅ​នេះ​​ ​នៅ​គ្រប់​រដូវ​កាល​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម