រាល់ថ្នាំទាំងអស់ មិនមែនសុទ្ធតែលេបទៅបានស្រួលខ្លួននោះទេ មានគ្នាយើងខ្លះ មានអាការៈមិនស្រួលក្នុងខ្លួន ក្រោយលេបថ្នាំរួច ថ្នាំនឹងធ្វើទុក្ខ ឬយើងប្រតិកម្មជាមួយថ្នាំនោះទៅវិញ។
បើតាមលោកវេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យដឹងថា ការលេបថ្នាំ មិនមែនចេះតែលេបៗទេ ព្រោះវាអាចបង្កជាហានិភ័យដល់សុខភាពរបស់យើង។ ប្រសិនបើយើងលេបថ្នាំហើយ តែបែរជាមិនធូរ ទៅជាចេញអាការៈប៉ុន្មានខាងក្រោមនេះ មានន័យថា យើងប្រតិកម្មនឹងថ្នាំហើយ៖
– ក្ដៅខ្លួន
– ចុះត្រជាក់
– សម្ពាធឈាមចុះ
– រាក ក្អួត
– ឡើងកន្ទួលរមាស់
– ហត់ ថប់ដង្ហើម
– វិលមុខ ឈឺក្បាល
– បែកគ្រាប់ឈាម
– ហើមមុខមាត់ ខ្សោយកម្លាំង ឈឺខ្លួន។ល។