home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

នៅអេហ្ស៊ីប មានវិធីម៉ាស្សាបុរាណ ស្រដៀងការជប់ខ្យល់នៅខ្មែរយើង

នៅអេហ្ស៊ីប មានវិធីម៉ាស្សាបុរាណ ស្រដៀងការជប់ខ្យល់នៅខ្មែរយើង

នៅខ្មែរយើង មាន​ពលរដ្ឋ​មួយ​ចំនួន ឲ្យតែ​មិនស្រួល​ខ្លួន តែងតែ​កោសខ្យល់ ឬ​ជប់ខ្យល់​ហើយ។ តែ​នៅ​អេហ្ស៊ីប ក៏មាន​ការ​ម៉ាស្សា​មួយ ស្រដៀង​នឹង​ការ​ជប់ខ្យល់​នៅ​ខ្មែរ​យើង​ដែរ ដោយ​ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ។

លោក Abdel Rehim Saeid អាយុ ៣៥​ឆ្នាំ ជា​អ្នក​ម៉ាស្សា​​​វិធីនេះ នៅ​តំបន់ Gharbeya របស់​អេហ្ស៊ីប។ វិធី​ម៉ាស្សា ហៅថា “Fiery Towel” ដោយប្រើ​ប្រេង និង​ផ្កា​ស្បៃរឿង ដើម្បី​រំញោ​ច​ចលនា​ឈាម និង​បំបាត់​ការ​ឈឺចាប់​នៅ​លើ​រាងកាយ។

ងាក​ទៅ​ការ​ប្រើ​កម្ដៅម៉ាស្សា​​វិញ បុរស​ជនជាតិ​អេហ្ស៊ីប​រូបនេះ បាន​ដាក់​វត្ថុ​រាងស៊ីឡាំង​មួយ​ចំនួន លើ​ខ្នង​អតិថិជន និង​បាន​ដុត​ភ្លើង​នៅ​ផ្នែក​ខាងលើ នៃ​ស៊ីឡាំង​នោះ។ វិធី​នេះ គឺ​ស្រដៀង​ការ​ជប់ខ្យល់​នៅ​ស្រុក​ខ្មែរ​យើង។

បន្ទាប់​មក​ទៀត អ្នកម៉ាស្សា បាន​ដាក់​កន្សែង​ជាច្រើន​ជាន់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត លើ​ខ្នង​អតិថិជន ហើយ​យក​កន្សែង​មួយ​ជ្រលក់​អាល់កុល និង​ដាក់​ពី​លើ​កន្សែង​ដែល​នៅ​លើ​ខ្នង រួច​ហើយ​ដុត​ភ្លើង។ វាត្រូវ​ទុកឲ្យ​ឆេះ ១​នាទី មុន​អណ្ដាត​ភ្លើង ឆាប​ឆេះ​ពេញ​លើ​កន្សែង​ដែល​ជ្រលក់​អាល់កុល។

ម៉ាស្សាជប់ខ្យល់

លោក Abdel Rehim Saeid បញ្ជាក់​ថា លោក​បាន​រៀន​វិធី​ម៉ាស្សា​នេះ ពី​អ្នកជំនាញ​ម្នាក់ នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក។ តែ​លោក​មិន​ប្រើ​វិធី​ម៉ាស្សា​នេះ លើ​​អ្នក​លើសឈាម ខ្សោយ​តម្រងនោម និង​អ្នក​ជំងឺ​ឈាម​ក្រកក Haemophilia។

លោក Mohammed al-Shaer អតិថិជន​ម្នាក់ បញ្ជាក់​ថា ការ​ឈឺចាប់​​របស់​លោក បាន​ធូរស្រាល ១០០% ក្រោយ​ការ​ម៉ាស្សា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 17/09/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត