Vitamin K (វីតាមីនK)

Vitamin K (វីតាមីនK)

ស្វែងយល់ពីការប្រើប្រាស់

តើ​វីតាមីន​K​ប្រើប្រាស់​ដើម្បី​អ្វី?

វីតាមីន​K​ គឺ​ជា​វីតាមីន​មាន​ផ្ទុក​នៅ​ក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ និង​ស្ពៃក្ដោប​brussels​ហើយ​ឈ្មោះ​វីតាមីន​K​នេះ​មាន​ដើម​កំណើត​មក​ពី​ពាក្យ​អាល្លឺម៉ង់​“Koagulationsvitamin”

ទម្រង់​ជា​ច្រើន​នៃ​វីតាមីន​K​ត្រូវ​បាន​ប្រើប្រាស់​ជា​ឱសថ​ពាស​ពេញ​ពិភព​លោក​រួម​មាន​វីតាមីន ​K1​ (phytonadione)​ និង​ វីតាមីន​K2​ (menaquinone)​ ដែល​អាច​រក​បាន​នៅ​អាមេរិក​ខាង​ជើង​។

ជា​ទូទៅ​ ទម្រង់​វីតាមីន​K1​ត្រូវ​បាន​និយម​ប្រើ​ច្រើន​ជាង​វីតាមីន​K​ ដោយ​សារ​តែ​វា​មាន​កម្រិត​ជាតិ​ពុល​តិច​ជាង​ ប្រសិទ្ធភាព​លឿន​ជាង​ និង​ ខ្លាំង​ជាង​ព្រម​ទាំង​មាន​ប្រសិទ្ធភាព​ប្រសើរ​ជាង​ទៅ​លើ​ស្ថានភាព​មួយ​ចំនួន។

នៅ​ក្នុង​រាងកាយយើង​​ វីតាមីន​K​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ហេតុ​ដូច្នេះ​ទើប​វា​ត្រូវ​បាន​ប្រើ​ប្រឆាំង​ទប់​ទល់​នឹង​អំណាច​នៃ​ឱសថ​ឈាម​រាវ​នៅ​ពេល​ដែល​ប្រើ​ច្រើន​ពេក​ ដើម្បី​បង្ការ​បញ្ហា​កំណក​ឈាម​សម្រាប់​ទារក​ទើប​កើត​ដែល​មិន​មាន​វីតាមីន​K​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ និង​ ព្យាបាល​ការ​ហូរ​ឈាម​ដែល​បង្ក​ដោយ​ឱសថ​ salicylates; sulfonamides; quinine; quinidine; ពពួក​ថ្នាំ​ផ្សះ

ម៉្យាង​ទៀត​ វីតាមីន​K​ក៏​ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្នុង​ការ​ព្យាបាល​ និង​ ការ​បង្ការ​ជំងឺ​ខ្សោយ​វីតាមីន​K​ ដែល​ជា​ស្ថានភាព​មួយ​នៃ​រាងកាយ​មិន​មាន​វីតាមីន​K​គ្រប់គ្រាន់​ និង​ ជំងឺ​ពុក​ឆ្អឹង​ osteoporosisព្រម​ទាំង​ ជំងឺ​ថ្លើម​ដែល​ហៅ​ថា​ biliary cirrhosis។ ចំណែក​វីតាមីន​K2​វិញ​ប្រើ សម្រាប់​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ និង​ ការ​បាត់បង់​ឆ្អឹង​ដោយ​ប្រើប្រាស់​ steroids​ និង​ អ្នក​ជំងឺ​ដែល​លាង​ឈាម​ជា​ប្រចាំ​ដើម្បី​កាត់​បន្ថយ​ជាតិ​កូឡេស្ដេរ៉ូល​ក្នុង​ខ្លួន។

លើស​ពី​នេះ​ទៀត​ វីតាមីន​K​ក៏​ជួយ​លុប​បំបាត់​នូវ​ ការ​បែក​សរសៃ​វ៉ែន​ពីងពាង​ ស្នាម​ជាំ​ ស្លាក​ស្នាម​ ស្នាម​សង្វារ​ រលាក​ភ្លើង​ បញ្ហា​មុខ​ក្រហម​ព្រម​ទាំង​មុន​នៅ​លើ​ផ្ទៃ​មុខ​ និង​ ស្បែក​បន្ទាប់​ពី​ការ​វះ​កាត់​ដែល​វា​ជួយ​ពន្លឿន​ការ​សះ​ស្បើយ​ កាត់​បន្ថយ​ស្នាម​ជាំ​ និង​ហើម។

យ៉ាង​ណា​មិញ​ ការ​កើន​ឡើង​ពី​ការ​យល់​ដឹង​នៃ​មុខងារ​របស់​វីតាមីន​K​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ក្នុង​រាង​កាយ​ បាន​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ផ្ដល់​យោបល់​ណែនាំ​ឲ្យ​មាន​ការ​បង្កើន​ការ​ទទួល​ទាន​វីតាមីន​K​ទៅ​ក្នុង​របប​អាហារ។ នា​ឆ្នាំ​២០០១​ វិទ្យាស្ថាន​ជាតិ​នៃ​អាហារ​ឱសថ​និង​ក្រុម​ប្រឹក្សា​នៃ​អាហារូបត្ថម្ភ​បាន​បង្កើន​ការ​ណែនាំ​ចំនួន​ទទួល​ទាន​វីតាមីន​K​យ៉ាង​តិច​បំផុត​ ហើយ​បដិសេធ​មិន​ព្រម​បង្កើន​ចំនួន​ច្រើន​ ដែល​ពួក​គេ​បាន​ពន្យល់​ថា​គ្មាន​អំណះអំណាង​វិទ្យាសាស្ត្រ​ណា​គ្រប់​គ្រាន់​ក្នុង​ការ​ណែនាំ​ឲ្យ​ទទួល​ទាន​វីតាមីន​K​ច្រើន​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ Makeup ញឹកញាប់ជាមូលហេតុនាំឲ្យឡើងមុន ស្រីៗគួរចេះតិចនិកទាំងនេះ

តើ​វីតាមីនKមាន​មុខងារ​យ៉ាង​ដូច​ម្ដេច?

មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​គ្រប់គ្រាន់​សម្រាប់​ប្រាប់​អំពី​មុខងារ​ធ្វើ​ការ​នៃ​វីតាមីន​K​នោះ​ទេ​។ ដូច្នេះ​សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន​ ដោយ​គ្រាន់​តែ​ដឹង​ថា​វា​គឺ​ជា​វីតាមីន​សំខាន់​ដែល​រាងកាយ​ត្រូវ​ការ​មិន​អាច​ខ្វះ​បាន​ដើម្បី​ធ្វើ​កំណក​ឈាម។

អត្ថបទពាក់ព័ន្ធ៖

ស្វែងយល់ពីការហាមឃាត់ និងការប្រុងប្រយ័ត្ន

តើ​យើង​​គួរ​យល់​ដឹង​អ្វី​ខ្លះ​មុន​នឹង​ប្រើប្រាស់​វីតាមីន​K?

ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថការី​ប្រសិន​បើ៖

  • យើង​ជា​ស្រ្ដី​មាន​គភ៌​ឬ​កំពុង​បំបៅ​ដោះ​កូន ព្រោះ​អុះឡុង​​ពេល​នេះ យើង​អាច​ប្រើ​ថ្នាំ​បាន​ តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។
  • យើង​​ប្រើប្រាស់​ឱសថ​អ្វី​ផ្សេង​ទៀត​
  • យើង​​មាន​ប្រតិកម្ម​ជាមួយ​សារជាតិ​នៃ​វីតាមីន​K​ឬ​ឱសថ​ពេទ្យ​ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​
  • យើង​​មាន​ជម្ងឺ​ផ្សេងៗ​
  • យើងមាន​ប្រតិកម្ម​ជាមួយ​អាហារ​សារជាតិ​បន្ថែម​ពណ៌​ និង​ សារជាតិ​រក្សា​អាហារ​ទុក​ឲ្យ​បាន​យូរ​ ឬ​សត្វ​

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ គ្នា​យើង​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។

តើ​វីតាមីន​K​មាន​សុវត្ថិភាព​កម្រិត​ណា?

វីតាមីន​K​ពីរ​ទម្រង់​នេះ​ វីតាមីន​ K1 និង​ K2 មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន​ដែល​ទទួល​ទាន​តាម​មាត់​ ឬ​ចាក់​តាម​សរសៃ​វ៉ែន​បាន​ត្រឹមត្រូវ។

ការ​ព្រមាន​ និង​ ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស

ស្ដ្រី​មាន​គភ៌​ និង​បំបៅ​ដោះ​កូន៖ នៅ​ពេល​ទទួល​ទាន​តាម​ចំនួន​ណែនាំ​ប្រចាំ​ថ្ងៃ​ វីតាមីន​K​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​គភ៌​ និង​បំបៅ​ដោះ​កូន​ និង​ហាម​ប្រើ​លើស​ចំនួន​ដោយ​គ្មាន​ដំបូន្មាន​ពី​គ្រូពេទ្យ។

កូន​ក្មេង​៖ វីតាមីន​K1​ គឺ​មាន​សុវត្ថិភាព​សម្រាប់​កូន​ក្មេង​ដែល​ទទួលទាន​តាម​មាត់​ ឬ​ចាក់​តាម​សរសៃ​វ៉ែន​បាន​ត្រឹមត្រូវ។

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វីតាមីន​K1​ អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ប្រសិន​បើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ​ប្រើ​វិតាមីន K1 សូម​ពិនិត្យ​ជាតិ​ស្ករ​អោយ​បាន​ទៀត​ទាត់។

អ្នក​ជំងឺ​ខូច​តម្រង​នោម​៖ ទទួលទាន​វីតាមីន​K​ច្រើន​លើស​លប់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ប្រសិន​បើ​យើង​​ធ្វើ​ការ​លាង​ឈាម​ជា​ប្រចាំ​ដោយ​សារ​ខូច​តម្រង​នោម។

អ្នក​ជំងឺ​ថ្លើម៖ ជំងឺ​ថ្លើម​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ វិតាមីន K មិន​មាន​ប្រសិទ្ធភាព​ដើម្បី​ព្យាបាល​កំណក​ឈាម​បាន​ទេ។ ជាការ​ពិត​ ការ​ប្រើ​វិតាមីន K ក្នុង​កម្រិត​ខ្ពស់ អាច​បណ្ដាល​ឲ្យ​​បញ្ហា​កំណក​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ជំងឺ​ប្រភេទ​នេះ។

កាត់​បន្ថយ​ការ​បញ្ចេញ​ទឹក​ប្រមាត់៖ គ្នា​យើង​​ដែល​មាន​រាងកាយ​បញ្ចេញ​ទឹក​ប្រមាត់​តិច​ហើយ​កំពុង​ទទួល​ទាន​វីតាមីន​K​ ប្រហែល​ជា​ត្រូវ​ទទួលទាន​អាហារ​បំប៉ន ​bile salts​ បន្ថែម​ ដើម្បី​ប្រាកដ​ថា​រាងកាយ​ស្រូប​យក​វីតាមីន​K

ស្វែងយល់ពីផលរំខាន

តើ​ផល​ប៉ះពាល់​នៃ​វីតាមីន​K​មាន​អ្វី​ខ្លះ?

មនុស្ស​ភាគ​ច្រើន​មិន​ជួប​ប្រទះ​នូវ​បញ្ហា​ផល​ប៉ះពាល់​ពេល​ទទួលទាន​វីតាមីន​K តាម​ចំនួន​ណែនាំ​ប្រចាំ​ថ្ងៃ​នោះ​ទេ ​ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ចម្ងល់​អំពី​ផល​ប៉ះពាល់​សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

តើ​វីតាមីន​K​អាច​មាន​អន្តរកម្ម​មក​លើ​រាងកាយយើង​​ដូច​ម្ដេច​ខ្លះ?

វីតាមីន​K​អាច​មាន​អន្តរកម្ម​ជាមួយ​ឱសថ​បច្ចុប្បន្ន​ដែលយើង​កំពុង​​ប្រើប្រាស់​ ដូច្នេះ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​មុន​នឹង​ប្រើប្រាស់។

ផលិតផល​ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​វីតាមីន​K​រួម​មាន:

  • Warfarin (Coumadin)

វីតាមីន​K​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រាងកាយ​ជួយ​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ចំណែក​ឯ​ឱសថ​wafarine​ គឺ​ប្រើ​សម្រាប់​ពន្យឺត​ការ​ធ្វើ​កំណក​ឈាម។ ដោយ​សារ​តែ​ការ​ជួយ​ក្នុង​ការ​ធ្វើ​កំណក​ឈាម​ វីតាមីន​K​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ឱសថ​ wafarin​ ដូច​នេះ​យើង​គួរ​តែ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ប្រចាំ​ ព្រម​ទាំង​កម្រិត​នៃ​ការ​ប្រើប្រាស់​ឱសថ​wafarin​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​ផង​ដែរ។

ស្វែងយល់ពីកម្រិតថ្នាំ

ពត័មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា​នៃ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ពត័មាន​បន្ថែម​។

របៀប​នៃ​ការ​ប្រើប្រាស់​វីតាមីន​K

កម្រិត​ការ​ប្រើប្រាស់​ខាង​ក្រោម​ដែល​បាន​សិក្សា​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្រ្ដ៖

តាម​មាត់​ ៖

  • សម្រាប់​បញ្ហា​ការ​ហូរ​ឈាម​ដូចជា​hypoprothrombinemia: ២,២៥​ មិល្លីក្រាម​ នៃ​វីតាមីន​ K1​ (phytonadione)
  • សម្រាប់​ការ​ទប់ទល់​ទៅ​នឹង​ការ​ហូរ​ឈាម​ដែល​ឧស្សាហ៍​កើត​ឡើង​នៅ​ពេល​ប្រើប្រាស់​ឱសថ​ធ្វើ​ឲ្យ​ឈាម​រាវ​wafarin​ : ជា​ធម្មតា​ត្រូវ​ប្រើ​ ១៥​ មិល្លីក្រាម​ នៃ​វីតាមីន​K

ការ​ទទួល​ទាន​វីតាមីន​K​ឲ្យ​បាន​គ្រប់​គ្រាន់​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​ណែនាំ​ដូចជា :

  • ទារក​អាយុ​០៦​ខែ​ប្រើ​២​ មីក្រូ​ក្រាម​
  • ទារក​ អាយុ​៦១២​ខែ​ ប្រើ​២,៥​ មីក្រូ​ក្រាម
  • កូន​ក្មេង​អាយុ​១៣​ឆ្នាំ​ ប្រើ​៣០​ មីក្រូ​ក្រាម​
  • កូន​ក្មេង​ អាយុ​៤៨​ឆ្នាំ​ ប្រើ​៥៥​ មីក្រូ​ក្រាម​
  • កូន​ក្មេង​ អាយុ​៩១៣​ឆ្នាំ​ ប្រើ​៦០​ មីក្រូ​ក្រាម​
  • ក្មេង​ជំទង់​ អាយុ​១៤១៨​ឆ្នាំ​ (រួម​ទាំង​ស្រ្ដី​មាន​គភ៌​ ឬ​ បំបៅ​ដោះ​កូន) ប្រើ​៧៥​ មីក្រូ​ក្រាម​
  • បុរស​ អាយុ​ច្រើន​ជាង​ ១៩​ ឆ្នាំ​ ប្រើ​១២០​ មីក្រូ​ក្រាម​
  • ស្រ្ដី​អាយុ​ច្រើន​ជាង​ ១៩​ឆ្នាំ​ (រួម​ទាំង​ស្រ្ដី​មាន​គភ៌​ ឬ​ បំបៅ​ដោះ​កូន) ប្រើ​៩០​ មីក្រូ​ក្រាម​

កម្រិត​នៃ​ការ​ទទួល​ទាន​វីតាមីន​K​អាច​មាន​ភាព​ខុស​គ្នា​រាល់​អ្នក​ជំងឺ​ម្នាក់ៗ​ ដែល​វា​អាស្រ័យ​ទៅ​លើ​អាយុ​ សុខភាព​រាងកាយ​ និង​ ស្ថានភាព​ផ្សេង​ទៀត​នៃ​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​អាហារ​បំប៉ន​មិន​មែន​តែង​តែ​មាន​សុវត្ថិភាព​នោះ​ទេ​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​កម្រិត​ប្រើប្រាស់​សមស្រប។

តើ​វីតាមីន​K​មាន​ទម្រង់​ប្រភេទ​យ៉ាង​ដូចម្ដេច?

វីតាមីន​K​ អាច​រក​ជាវ​បាន​ក្នុង​ទម្រង់​ប្រភេទ​ជា :

  • ជែល​ទន់
  • គ្រាប់

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 11/05/2020

ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្សព្វផ្សាយពាណិជ្ជកម្ម