ស្វែងយល់ពីការប្រើប្រាស់
១- ត្រឡាចអាចប្រើដើម្បីអ្វី?
ត្រឡាចជារុក្ខជាតិវល្លិ ផ្លែវាអាចមានទម្ងន់ពី ១-៦ គីឡូ រាងធំមូលវែង ហើយគេដាំវាដើម្បីធ្វើជាបន្លែ។ ផ្នែកផ្សេងៗរបស់រុក្ខជាតិនេះ អាចប្រើក្នុងការព្យាបាលដូចជា៖
– ត្រឡាចទាំងមូល៖ ប្រើព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្ដៅទ្រូង កើតបូសញឹកញាប់។ សម្បកផ្លែទុំ ព្យាបាលរលាកប្លោកនោម និងហើម។
– គ្រាប់លីង៖ ព្យាបាលក្អក ពស់ចឹក កើតពិស ព្រូន។
– ស្លឹក៖ លាងឲ្យស្អាត បុកឲ្យម៉ត់ លាយទឹកខ្មេះ បិទព្យាបាលពោះភ្លាញ (ពិសកើតនៅចុងម្រាម)
– ឫស៖ ដាំទឹកហូបព្យាបាលជំងឺអុតស្វាយ។
២- វាដំណើរការម៉េច?
សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែ គេដឹងថាក្នុងត្រឡាចស្រស់ អាចមានសារធាតុគីមីមួយចំនួន ដូចជា ជាតិទឹក ៦៧,៤% សារធាតុ Protid ០,៤% សារធាតុ Lipid ០,១% សារធាតុ Cellulose ០,៧%។
ចំពោះវីតាមីនវិញ នៅក្នុងផ្លែត្រឡាចមាន Carotene ០,០១មិល្លីក្រាម វីតាមីន B1 ០,០១ មិល្លីក្រាម វីតាមីន B2 ០,០២មិល្លីក្រាម វីតាមីន P.P ០,០៣ មិល្លីក្រាម និងវីតាមីន C ១៦ មិល្លីក្រាម។ ការញ៉ាំត្រឡាចចំនួន ១០០ ក្រាម វាផ្ដល់ថាមពលបាន ១២ កាឡូរី។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះ អ្នកគួរប្រើថ្នាំតែមួយមុខណាដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– អ្នកកំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– អ្នកធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយត្រឡាច ឬថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– អ្នកមានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– អ្នកធ្លាប់មានប្រតិកម្មអាអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍ប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
ប្រសិនបើអ្នកមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកឯកទេសឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ផ្លែត្រឡាច អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺណាមួយ។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យ មុននឹងប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ផ្លែត្រឡាចអាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ប៉ុន្តែ កម្រិតប្រើ និងរបៀបប្រើជាទូទៅគឺ៖
– សម្បកផ្លែទុំ ៖ ១៥ – ៣០ ក្រាម
– គ្រាប់ទុំស្ងួត៖ ១០ – ២៥ ក្រាម (ដាំទឹកហូប)
– ឫស៖ ១៥ – ៣០ ក្រាម (ដាំទឹកហូប)
៧- អាចមានទម្រង់អីខ្លះ?
– សម្បកផ្លែទុំ
– គ្រាប់
– សាច់
– ឫស។
[embed-health-tool-bmi]