ស្វែងយល់ពីការប្រើប្រាស់
១- ប្រេងសណ្ដែកសៀងប្រើដើម្បីអ្វី?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- ប្រេងសណ្ដែកសៀងប្រើដើម្បីអ្វី?
ប្រេងសណ្ដែកសៀង ផលិតឡើងពីគ្រាប់សណ្ដែកសៀង ដែលគ្រប់គ្នាសុទ្ធតែដឹងថា ជាធញ្ញជាតិសម្បូរទៅដោយវីតាមីន និងជាតិកាកសរសៃ ល្អខ្លាំងចំពោះសុខភាពរាងកាយ។
ជាតិស្តេរ៉ូលចេញ (Plant Sterols) ចម្រាញ់ពីប្រេងសណ្ដែកសៀង ជាសារធាតុគីមីមួយ ត្រូវគេប្រើដើម្បីបន្ថយជាតិកូលេស្តេរ៉ូលសរុប និងខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ LDL (Low-density lipoproteein)។ ប្រេងសណ្ដែកសៀង ផលិតជាពិសេស ប្រើដើម្បីព្យាបាលជំងឺពុកឆ្អឹង (Osteoarthritis)។
មនុស្សមួយចំនួន លាបប្រេងសណ្ដែកសៀងដោយផ្ទាល់នៅលើស្បែក ដើម្បីបណ្ដេញមូស និងសត្វល្អិតផ្សេងៗទៀត។ ប្រេងសណ្ដែកសៀង ក៏អាចប្រើជាអាហារបំប៉នជីវជាតិ ដែលចាក់ចូលតាមសរសៃ ដើម្បីចិញ្ចឹមអ្នកមានជំងឺបានផងដែរ។
២- ប្រេងសណ្តែកសៀងមានសកម្មភាពម៉េចខ្លះ?
មិនមានការសិក្សាគ្រប់គ្រាន់ ពីដំណើរការឱសថរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី គេដឹងថា ប្រេងសណ្ដែកមានសកម្មភាពបន្ថយកម្រិតកូលេស្តេរ៉ូល ដោយបន្ថយការស្រូបជាតិកូលេស្តេរ៉ូលក្នុងពោះវៀន។ ផលិតផលប្រេងសណ្ដែកចម្រាញ់ជាពិសេស ហៅថាវីធី Unsaponifiables (វិធីបំប្លែងសារធាតុខ្លាញ់ ដែលមិនអាចបំប្លែងទៅជាសាប៊ូបាន ពេលលាយជាមួយសូដ្យូមអ៊ីដ្រុកស៊ីដ ឬប៉ូតាស្យូមអ៊ីដ្រុកស៊ីដ) មានគុណប្រយោជន៍ចំពោះរលាកសន្លាក់ឆ្អឹង។
៣- មុនប្រើគួរដឹងអីខ្លះ?
គួរពិភាក្សាជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូពេទ្យឱសថបុរាណបើអ្នកមានបញ្ហាដូចជា៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួនឯង និងថ្នាំទិញតាមវេជ្ជបញ្ជា។
– មានប្រតិកម្មជាមួយប្រេងសណ្តែកសៀង ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ។
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ។
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ ចាំថា គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា ហើយសូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។
៤- ប្រេងសណ្ដែកសៀងមានសុវត្ថិភាពកម្រិតណា?
ប្រេងសណ្ដែកសៀង មានសុវត្ថិភាពចំពោះមនុស្សពេញវ័យ នៅពេលញ៉ាំវាក្នុងកម្រិតធម្មតា មានក្នុងចំណីអាហារ និងនៅពេលលាបនៅលើស្បែក សម្រាប់បណ្ដេញសត្វល្អិត ក្នុងកម្រិតបានណែនាំ។ ក្នុងការសិក្សាមួយចំនួន រកឃើញថា ប្រេងសណ្ដែកសៀង មានប្រសិទ្ធភាពនៅពេលប្រើជាថ្នាំពេទ្យ និងសុវត្ថិភាព សម្រាប់ប្រើប្រាស់រហូតដល់ ៦ខែ។
៥- គួរប្រុងប្រយ័ត្ន
– ចំពោះស្រីពពោះ និងបំបៅដោះកូន៖ ប្រេងសណ្ដែកសៀង គឺមានសុវត្ថិភាព ពេលប្រើក្នុងកម្រិតធម្មតា ឬជាអាហារ។ ប៉ុន្តែសុវត្ថិភាពក្នុងការប្រើប្រាស់ច្រើនជាងចំណីអាហារ អំឡុងពេលពពោះ និងបំបៅដោះកូន នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
៦- ប្រេងសណ្ដែកសៀងមានផលរំខានអ្វីខ្លះ?
ប្រេងសណ្តែងសៀង អាចបង្កជាផលរំខានផ្សេងៗក្នុងករណី៖
– អាលែកហ្ស៊ីជាមួយសណ្ដែកដី ឬសណ្ដែកសៀង៖ ពេលយើងមានអាលែកហ្ស៊ីជាមួយសណ្ដែកដី សណ្ដែកសៀង និងរុក្ខជាតិផ្សេងទៀត ដែលស្ថិតពពួករុក្ខជាតិ Fabaceae/Leguminosea អាចនឹងមានមអាលែកហ្ស៊ីជាមួយប្រេងសណ្ដែកសៀងដូចគ្នា។
មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀត ដូចនេះបើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ គ្រូឱសថរុក្ខជាតិ ឬឱសថការី។
៧- ប្រេងសណ្ដែកសៀងមានមអន្តរកម្មជាមួយអ្វីខ្លះ?
ប្រេងសណ្ដែកសៀង អាចមានប្រតិកម្មអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬគ្រូពេទ្យ មុនប្រើប្រាស់ជាថ្នាំបុរាណ។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើជាទូទៅ ដែលត្រូវបានស្រាវជ្រាវបែបវិទ្យាសាស្ត្រ មានដូចជា៖
– ញ៉ាំតាមមាត់៖ នៅក្នុងទម្រង់ជាប៊ឺរុក្ខជាតិ (Margarine) កម្រិតត្រូវញ៉ាំ មួយស្លាបព្រាបាយ ឬ ១៤ ក្រាម។
ចំពោះករណីព្យាបាល ជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis) ប្រើប្រេងសណ្ដែកសៀង ៣០០ មិល្លីក្រាម រៀងរាល់ថ្ងៃ ដោយអមជាមួយប្រេងផ្លែប៊ើរ (Avocado oil)។
– លាបលើស្បែក៖ ដើម្បីការពារកុំឲ្យមូសខាំ ត្រូវប្រើផលិតផលមានជាតិប្រេងសណ្ដែកសៀង ២% ។ ជាការណែនាំលើផលិតផលប្រភេទនេះ គួរលាបរៀងរាល់ ២ ម៉ោងម្ដង។
កម្រិតប្រើប្រាស់ឱសថរុក្ខជាតិនេះអាច អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៩- ប្រេងសណ្ដែកសៀងមានទម្រង់អ្វីខ្លះ?
ប្រេងសណ្ដែកសៀង អាចមានទម្រង់ដូចជា៖
– គ្រាប់ថ្នាំប្រេងសណ្ដែកសៀង (ខាប់ស៊ុល) កម្រិត ៦០០ មិល្លីក្រាម។
– ថ្នាំគ្រាប់ប្រេងសណ្ដែកលាយជាមួយវីតាមីន E កម្រិត ៤០០ IU។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Soybean Oil http://www.webmd.com/vitamins-supplements/ingredientmono-196-soybean%20oil.aspx?activeingredientid=196&activeingredientname=soybean%20oil Accessed July 28, 2017
Soybean Oil: Lurking Danger in Processed Foods http://articles.mercola.com/herbal-oils/soy-bean-oil.aspx Accessed July 28, 2017