Januvia (ឱសថ Januvia)

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 28/05/2020 . 1 បានអាន​ចំនួន
Share now

ការ​ប្រើ​ប្រាស់

១- តើឱសថ​នេះប្រើ​ដើម្បីអ្វី?

ឱសថ Januvia® ជា​ទូទៅ​គឺ​​ប្រើ​ដើម្បី​ព្យាបាល​​អ្នក​​ជំងឺ​ទឹក​​នោម​​ផ្អែម​​ប្រភេទ​២​។​ ឱសថ​នេះ ត្រូវ​​ប្រើ​ផ្សំ​​ជា​មួយ​​​នឹង​​របប​អាហារ​​ដែល​​ត្រឹម​ត្រូវ​​នឹង​​កម្មវិធី​ហាត់​​ប្រាណ​​ដែល​សម​ស្រប ឬ​អាច​នឹង​ប្រើ​ផ្សំ​ជាមួយ​នឹង​ឱសថ​គ្រប់​គ្រង​ជាតិ​ស្ករ​ដទៃ​ទៀត។ ការ​គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ល្អ អាច​ជួយ​ការ​ពារ​អ្នក​ជំងឺ​ពី​ការ​ខូច​តម្រង​នោម ងងឹត​ភ្នែក បញ្ហា​ប្រព័ន្ធ​ប្រសាទ បាត់​បង់​អវយវៈ និង​បញ្ហា​លើ​មុខ​ងារ​ផ្លូវ​ភេទ។

អត្ថបទគួរអាន៖

២- តើខ្ញុំ​គួរ​ប្រើប្រាស់ឱសថនេះ​​របៀបណា?

សថ Januvia® នេះ​មិន​គួរ​ប្រើ​បើ​សិន​ជា​យើង​​ស្ថិត​ក្នុង​តំណាក់​កាល Diabetic ketoacidosis (អាការៈឡើងជាតិសេតូនក្នុងឈាម នាំឲ្យឈាមក្លាយជាមជ្ឈដានអាស៊ីត) ឬ​យើង​​មាន​ប្រតិកម្ម​អាល្លែកហ្ស៊ី​ជាមួយ​​​នឹង​​ថ្នាំ​Sitagliptin នេះ ។ យើង​អាច​លេប​ថ្នាំ​នេះ​ដោយ​ពោះ​ទទេ​ក៏​បាន ឬ​ដោយ​មាន​អាហារ​ក៏​បាន ឲ្យ​​តែ​ស្រប​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

យើង​​ប្រហែល​ជា​នឹង​ត្រូវ​ពិនិត្យ​មើល​ជាតិ​ស្ករ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក៏​​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​ឈាម​ផ្សេង​ៗ​ទៀត​ដែរ។ ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នឹង​កើត​មាន​គ្រប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ រោគ​សញ្ញា​គឺ ឈឺ​ក្បាល ឃ្លាន​ខ្លាំង បែក​ញើស ស្បែក​ឡើង​ស្លេក នៅ​មិន​សុខ​ក្នុង​ខ្លួន វិល​មុខ មាន​អារម្មណ៍​រងា ឬ​ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍។ ត្រូវ​ប្រាកដ​ថា យើង​​តែង​តែ​មាន​ស្ករ (ឧទាហរណ៍​ស្ករ​គ្រាប់​ជា​ដើម) នៅ​ជាប់​នឹង​ខ្លួន​ជា​និច្ច ដើម្បី​ញ៉ាំ​នៅ​ពេល​ដែល​យើងមាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ បើ​សិន​យើង​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្ងន់​ធ្ងរ ហើយ​មិន​អាច​ញ៉ាំ​ឬ ផឹក​បាន សូម​ប្រើ​ថ្នាំ​ចាក់ Glucagon។

យើងក៏​គួរ​តែ​ដឹង​ពី​សញ្ញា​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ ដូច​ជា ស្រេក​ទឹក​ខ្លាំង ឃ្លាន ស្ងួត​មាត់ ដង្ហើម​មាន​ក្លិន​ដូច​ផ្លែ​ឈើ វិល​មុខ ស្ងួត​ស្បែក ស្រវាំង​ភ្នែក និង​ស្រក​ទម្ងន់​ ជាដើម​។

៣- តើ​ខ្ញុំ​គួរ​ទុក​ដាក់ឱសថនេះ​ដោយ​របៀប​ណា?

កន្លែង​ដែល​ល្អ​បំផុត​ដើម្បី​រក្សា​ទុក​ឱសថ​នេះ​គឺ​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា ​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ​ និង​សំណើម។ ដើម្បី​កុំ​ឲ្យ​ខូច​ថ្នាំ ហាម​​ទុក​ថ្នាំ​​នៅ​ក្នុង​បន្ទប់​ទឹក​ ឬ​ទូ​ទឹក​កក​ កន្លែង​កក​ឲ្យ​សោះ។ សូម​ចងចាំ​ថា​ប្រភេទ​ឱសថ​​នេះខ្លះ ត្រូវ​ការការ​ទុក​ដាក់​ខុសៗ​គ្នា។ សូម​ពិនិត្យ​មើល​ការ​ណែនាំ​នៅ​លើ​សម្បក​ ​កញ្ចប់​ឬ​សួរ​ឱសថការី​អំពី​រឿង​នេះ។

ដើម្បី​សុវត្ថិភាព សូម​ទុក​ថ្នាំ​ឲ្យ​ឆ្ងាយ​ពីក្មេងៗ​ និង​សត្វ​ចិញ្ចឹម។ សូម​កុំ​ចាក់​ឱសថ​នេះ ចោល​តាម​បង្គន់ ឬ​លូរ​បង្ហូរ​ទឹក​លើកលែង​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​ដូច​នោះ។ ​ជា​រឿង​ចាំ​បាច់​ដែល​យើងត្រូវ​ចោល​ថ្នាំ​នេះ ប្រសិន​ជា​ថ្នាំហួស​សុពលភាព​ប្រើ​ប្រាស់​ ឬយើង​​លែង​ត្រូវ​ការ​ប្រើ​។ សូមទៅ​ពិគ្រោះ​ជាមួយ​ឱសថការី​ដើម្បី​ដឹង​ពី​ព័ត៌មាន​​លម្អិត​​ស្ដី​ពី​ការ​បោះ​ចោល​​ថ្នាំ ឲ្យ​បាន​ត្រឹម​ត្រូវ។

ការប្រុងប្រយ័ត្ននិងបម្រាម

៤- តើខ្ញុំគួរ​ដឹង​​អ្វីខ្លះ​​មុន​ពេល​ប្រើ​ឱសថ​នេះ?

មុន​នឹង​ប្រើ​ថ្នាំ​នេះ សូម​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ៖
– យើងកំពុង​ពពោះ ឬ​កំពុង​បំបៅ​ដោះ​កូន ព្រោះ​ថានៅ​ពេល​នេះ យើង​គួរ​តែ​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​ពេទ្យ​តែ​ប៉ុណ្ណោះ។
– យើង​កំពុង​លេប​ថ្នាំ​ផ្សេង​ទៀត ដែល​រួម​ទាំង​ថ្នាំ​ដែល​យើងអាច​ទិញ​បាន​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា ដូច​ជា​ឱសថ​បូរាណ និង​ថ្នាំ​បំប៉ន​ផ្សេង​ៗ។
– យើង​មាន​ប្រតិកម្ម​​អាល្លែកហ្ស៊ី​​ជាមួយ​នឹង​សារធាតុ​សកម្ម ឬ​អសកម្ម​របស់​ឱសថ​នេះ ឬ​ឱសថ​ផ្សេង​ទៀត។
– យើងមាន​ជំងឺ​ផ្សេង​ៗ ឬ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត។
– ជំងឺ​របស់យើង​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល Diabetic ketoacidosis (សូម​ប្រាប់​ទៅ​គ្រូពេទ្យ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ដោយ​ថ្នាំ​ចាក់អាំងស៊ុយលីន)។

អត្ថបទគួរអាន៖

៥- តើ​យើងអាច​ប្រើឱសថបាន​នៅ​ពេល​មាន​ផ្ទៃ​ពោះឬបំបៅដោះកូន​ដែរឬទេ?

មិន​មាន​ការសិក្សារ​ណា​បញ្ជាក់​ថា​មាន​ហានិភ័យ​ពេល​ប្រើ​ថ្នាំ​នេះ​ទៅ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទេ។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ឥទ្ធិពល និង​ហានិភ័យ​មុន​ពេល​ប្រើ​ថ្នាំ។ យោង​ទៅលើ ផ្នែករដ្ឋបាល​ចំណី​អាហារ​សហរដ្ឋ​អាមេរិក (FDA) ថ្នាំ ឱសថ​នេះ ចាត់​ចូល​ក្នុង​គ្រោះថ្នាក់​ប្រភេទ B ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ។
ឯកសារ​យោង​នៃ​រដ្ឋបាល​​ចំណី​អាហារ​និង​ថ្នាំ​ខាងក្រោម៖
– A=មិនមាន​ហានិភ័យ
– B=មិនមានហានិភ័យ​ក្នុង​ការ​សិក្សា​ខ្លះ
– C=មាន​ហានិភ័យ​ខ្លះ
– D=មាន​ភស្ដុតាង​ថាមាន​ហានិភ័យ
– X=ហាមមិន​ឲ្យ​ប្រើប្រាស់
– N=មិនដឹង

ផលរំខាន

៦- តើឱសថJanuvia®មានផលរំខានអ្វីខ្លះ?

យើង​ត្រូវទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ប្រសិន​បើយើង​មាន​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ឱសថ​នេះ ​មាន​ដូច​ជា ឡើង​កន្ទាលត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់ អណ្ដាត ឬ​បំពង់​ក។ យើង​ត្រូវ​​ឈប់​​លេប​​ឱសថ​​នេះ​ និង​​ទៅជួប​​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើយើង​មាន​ចេញ​រោគ​សញ្ញា​ រលាក​លំពែង ដូច​ជា ឈឺ​ចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​លើ​ពោះ រាល​ទៅ​ក្រោយ ចង្អោ និង​ក្អួត មិន​ឃ្លាន​អាហារ ឬ​បេះដូង​លោត​ញាប់។

យើង​ក៏​ត្រូវ​ទៅរក​​គ្រូពេទ្យ​ភ្លាមៗដែរ​​បើ​សិន​យើង​មាន៖
– ប្រតិកម្ម​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង​ធ្ងន់​ធ្ងរ៖ រមាស់ ពង​បែក ស្បែក​បែក​ស្រកា
– នោម​តិច ឬ​មិន​នោម​សោះ
– ហើម ឡើង​ទម្ងន់ មាន​អារម្មណ៍​ពិបាក​ដក​ដង្ហើម
– ប្រតិកម្ម​ស្បែក​ធ្ងន់​ធ្ងរ គ្រុន​ក្ដៅ ឈឺ​ក ហើម​មុខ ឬ​អណ្ដាត ក្រហាយ​ក្នុង​ភ្នែក ឈឺ​លើ​ស្បែក ដោយ​មាន​ឡើង​កន្ទួល​រមាស់​ក្រហម​ ឬ​ស្វាយ ដែល​រាល​ដាល (​ជា​ពិសេស នៅ​លើ​មុខ ឬ​នៅ​ខ្លួន​ផ្នែក​ខាង​លើ) ហើយ​អាច​ក្លាយ​ជា​ពង​បែក និង​រហែក​ស្បែក។
ផល​រំខាន​ញឹក​ញាប់​អាច​រួម​មាន
– ឈឺក ហៀ​សំបោ
– ឈឺ​ក្បាល ឈឺ​ខ្នង ឈឺសន្លាក់​ ឬ​ឈឺ​សាច់​ដុំ
– ចង្អោ ឈឺ​ពោះ រាក ទល់​លាមក

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ តែ​មាន​ផល​រំខាន​ដូច​នេះ​ឡើយ ហើយ​ប្រហែល​ជាមាន​ផល​រំខាន​ផ្សេង​ទៀត​ដែលមិន​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​បើ​យើង​មាន​ការ​បារម្ភ​ពី​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​និង​ឱសថ​ការី។

អត្ថបទគួរអាន៖ 

អន្តរកម្ម​ថ្នាំ

៧- តើ​មាន​ថ្នាំ​អ្វី​ខ្លះ​ដែល​មាន​ប្រតិកម្ម​ជាមួយ ឱសថ​នេះ?

ឱសថ​Januvia® អាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​កំពុង​ប្រើ ដោយ​​អាច​ធ្វើ​ឲ្យ​​ផ្លាស់​ប្ដូរ​សកម្មភាព​របស់​ថ្នាំ ឬអាច​បង្កើន​គ្រោះ​ថ្នាក់​នៃ​ផល​រំខាន​ធ្ងន់ធ្ងរ​មួយ​ចំនួន។ ដើម្បី​ចៀស​ផុត​ពី​ប្រតិកម្ម​អន្តរកម្ម​ថ្នាំ​ធ្ងន់ធ្ងរ យើង​គួរ​តែ​ធ្វើ​បញ្ជី​រាយ​នាម​ឈ្មោះ​ថ្នាំ​ដែល​យើង​បាន​ប្រើ ​និង​កំពុង​ប្រើ (រួម​មាន​ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ជា ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា និង​ផលិត​​ផល​ឱសថ​បូរាណ) ហើយប្រាប់ទៅ​គ្រូពេទ្យ និង​ឱសថ​ការី។ ដើម្បី​សុវត្ថិភាព មិន​ត្រូវ​ចាប់​ផ្ដើម​ប្រើ ឬ​បញ្ឈប់​ការ​ប្រើ ឬ​ផ្លាស់​ប្ដូរ​កម្រិត​ប្រើ ថ្នាំ​អ្វី​មួយ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​គ្រូពេទ្យ​ឡើយ។

៨- តើ​អាហារឬ​ស្រា​មាន​ប្រតិកម្មជាមួយ ឱសថ​នេះទេ​?

ថ្នាំ​នេះអាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ចំណី​អាហារ ឬ​ជាតិ​អាល់កុល ដោយ​​ធ្វើ​ឲ្យ​​សកម្មភាព​ភាព​ថ្នាំ​ប្រែប្រួល ឬ​បង្កើន​គ្រោះ​ថ្នាក់​នៃ​ផល​រំខាន​ធ្ងន់​ធ្ងរ។ សូម​ពិគ្រោះ​ជា​មួយ គ្រូពេទ្យ ឬ​ឱសថការី ពី​ប្រភេទ​អាហារ ឬជាតិ​អាលកុល ដែល​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ មុន​នឹង​ពេល​ប្រើ។

យើង​គួរ​តែ​ចៀស​វាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់​កុល ព្រោះ​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ក​ក្នុង​ឈាមលើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ថា​អាចកើតមាន​ទាំងករណី​ ធ្លាក់​ចុះ​ជាតិ​ស្ករ (Hypoglycemia) និង​កើន​ឡើង​ជាតិ​ស្ករ (Hyperglycemia) ក្នុង​ឈាម ​អាស្រ័យ​លើ​បរិមាណ​និង​ភាព​ញឹក​ញាប់​ដែលយើង​ផឹក​ភេសជ្ជៈទាំងនោះ​។

៩- តើមាន​ជំងឺណាខ្លះដែលមានទំនាក់ទំនងជាមួយឱសថនេះ?

ថ្នាំ​នេះអាច​នឹង​មាន​ប្រតិកម្ម​អន្តរកម្ម​នឹង​ស្ថាន​ភាព​សុខភាព​របស់យើង។ ប្រតិកម្ម​នេះ អាច​នឹង​ធ្វើ​ឲ្យ​សុខភាពយើង​​កាន់​តែ​ធ្ងន់ធ្ងរ ឬធ្វើ​ឲ្យ​​សកម្មភាព​ថ្នាំ​ប្រែ​ប្រួល។ ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ប្រាប់​ទៅ គ្រូពេទ្យ និង​ឱសថ​ការី រាល់​ស្ថានភាព​សុខភាព​ដែល​យើង​កំពុង​មាន។
បញ្ហា​សុខភាព​ទាំង​នោះ​រួម​មាន៖
– រលាក​លំពែង
– ខូច​មុខងារ​តម្រង​នោម

កម្រិត​ដូស

ព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

១០- តើ​មនុស្ស​ធំ​ត្រូវ​ប្រើ ឱសថ​នេះ ក្នុង​កម្រិត​ប៉ុនណា?

ចំពោះ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​តម្រង​នោម​ក្នុង​កម្រិត​ស្រាល (កម្រិត Creatinine Clearance [CrCl] ធំ​ជាង ឬ​ស្មើ​នឹង ៥០​មិល្លីលីត្រ/នាទី ដែល​ប្រហែល​ទៅ​នឹង​កម្រិត​សេរ៉ូម Creatinine តិច​ជាង ឬ​ស្មើ ១,៧ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះ​មនុស្ស​ប្រុស និង​តិច​ជាង ឬ​ស្មើ ១,៥មិល្លីក្រាម/ ដេស៊ីលីត្រ ចំពោះ​មនុស្ស​ស្រី) គឺ​មិន​ចាំបាច់​ក្នុង​ការ​កែ​តម្រូវ​កម្រិត​ថ្នាំឡើយ។

ចំពោះ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​តម្រង​នោម​ក្នុង​កម្រិត​មធ្យម (កម្រិត Creatinine Clearance [CrCl] ធំ​ជាង ឬ​ស្មើ​នឹង ៣០​មិល្លីលីត្រ/នាទី ទៅ​តិច​ជាង ៥០​មិល្លីលីត្រ/នាទី ដែល​ប្រហែល​ទៅ​នឹង​កម្រិត​សេរ៉ូម Creatinine ធំជាង ១,៧ មិល្លីក្រាម/ដេស៊ីលីត្រ ទៅ តិច​ជាងឬ​ស្មើ ៣,០ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះ​មនុស្ស​ប្រុស និង​ធំ​ជាង ១,៥មិល្លីក្រាម/ ដេស៊ីលីត្រ ទៅ តិច​ជាងឬ​ស្មើ ២,៥ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះ​មនុស្ស​ស្រី) គឺ​កម្រិត​ប្រើ​ចំពោះ​ឱសថ​នេះ គឺ​ត្រឹម​តែ ៥០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ចំពោះ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​តម្រង​នោម​ក្នុង​កម្រិត​ធ្ងន់ធ្ងរ (កម្រិត Creatinine Clearance [CrCl] តិច​ជាង ៣០​មិល្លីលីត្រ/នាទី ដែល​ប្រហែល​ទៅ​នឹង​កម្រិត​សេរ៉ូម Creatinine ធំជាង ៣,០ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះ​មនុស្ស​ប្រុស និង​ធំ​ជាង ២,៥ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះ​មនុស្ស​ស្រី) ឬ ស្ថិត​ក្នុង​តំណាក់​កាល​ចុង​ក្រោ​នៃ​ជំងឺ តម្រង​នោម (ESRD) ដែល​ត្រូវ​ការ​ការ​លាង​ឈាម គឺ​កម្រិត​ប្រើ​ចំពោះ​ឱសថ​នេះ គឺ​ត្រឹម​តែ ២៥មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ឱសថ​នេះ​អាច​នឹង​ត្រូវ​ឲ្យ​ប្រើ​ដោយ​មិន​គិត​លើ​ម៉ោង​ពេល​ដែល​ត្រូវ​លាង​ឈាម​ឡើយ។

១១- តើ​កូន​ក្មេង​ត្រូវ​ប្រើឱសថ​ក្នុង​កម្រិត​ប៉ុនណា?

សម្រាប់ឱសថនេះ​នៅ​មិន​ទាន់​មាន​កម្រិត​ប្រើ​ចំពោះ​កុមារ​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ អាច​នឹង​មិន​មាន​សុវត្ថិភាព ចំពោះ​កុមារ ដូច​នេះ​ហើយ ជា​រឿង​សំខាន់​ដែលយើង​​ត្រូវ​ដឹង​ពី​សុវត្ថិភាព​របស់​ថ្នាំ មុន​នឹង​ប្រើ​ប្រាស់។ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ឬ​ឱសថ​ការី​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

១២- តើឱសថ​នេះមាន​ប្រភេទ​អ្វី​ខ្លះ?

ថ្នាំ​នេះ​អាច​មាន​ក្នុង​កម្រិត​និង​រូប​រាង​ដូច​ខាង​ក្រោម៖
– ថ្នាំ​គ្រាប់​ស្រោប សម្រាប់​លេប ៖ sitagliptin phosphate ២៥ មិល្លីក្រាម

១៣- តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​បើ​លេប​លើស​កម្រិត?

ប្រសិន​ជា​មាន​ករណី​គ្រោះថ្នាក់​ដូចជា​លេប​លើស​កម្រិត សូម​ប្រញាប់​រួសរាន់ស្វែង​រក​ការ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ដែលនៅជិត​បំផុត។

១៤- តើ​ខ្ញុំត្រូវ​ធ្វើដូចម្តេចបើភ្លេចលេបថ្នាំ?

បើ​សិន​ជាយើង​ភ្លេច​លេបម្តង សូម​លេបភ្លាម​ពេល​ដែល​នឹក​ឃើញ។ យ៉ាងណា​មិញ​ប្រសិន​ជា​ជិត​ដល់​ពេល​លេប​ម្តង​ទៀត​ហើយ​បានយើង​នឹក​ឃើញ សូម​ចាំ​លេប​នៅ​ពេល​បន្ទាប់ទៀត​ចុះ។ សូម​កុំ​លេប​ថ្នាំ​ពីរ​ដង​ក្នុង​ពេល​តែ​មួយ​ឲ្យ​សោះ។

អត្ថបទគួរអាន៖ 

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ជំងឺបេះដូង - ជំងឺ​ប្រហោង​ថត​បេះ​ដូង​ក្រោម​ពី​កំណើត គឺ​ជា​ការ​វិវត្ត​មិន​ប្រក្រតី​នៃ​បេះ​ដូង​ពី​កំណើត​ដែល​មាន​៣០%​ក្នុង​ចំណោម​ជំងឺ....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ពេលផ្ដាសាយអាចសាកល្បងប៉ុន្មានវិធីនេះ ជួយសម្រាលអាការៈបាន​

ផ្ដាសាយ - ជំងឺ​ផ្ដាសាយ​ ឬ​ផ្ដាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ដូចនេះ​ហើយ​ថ្នាំ​អង់ទីប្យូទិច​ (Antibiotics) មិន​អាច​ព្យាបាល ឬ​បង្ការ​ជំងឺ​នេះ​ទេ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

ផ្អាកសិប្បកម្មផលិតពពុះសណ្តែក៧ទីតាំង នៅស្រុកខ្សាច់កណ្តាល ក្រោយរកឃើញមានផ្ទុកសារធាតុគីមី

ពពុះសណ្តែក - មន្ត្រីជំនាញ​បាន​ដក​ហូត​ពពុះ​សណ្តែក​ចំនួន ១០៨គីឡូក្រាម និង​សម្រេច​ផ្អាក​ទីតាំង​ផលិ​តចំនួន៧ ជាបណ្តោះអាសន្ន ដោយសាររកឃើញមានផ្ទុកសារធាតុគីមី

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

អាហារបំប៉ន - ស្ត្រី​ចំនួន​និយាយ​ថា ការ​ថែទាំ​ខ្លួន និង​ញ៉ាំ​ពពួក​វីតាមីន គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

អត្ថបទគួរអាន

ផ្សិត

តិចអត់ដឹង! ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 01/07/2020 . 3 mins read
ថែទាំកូន

កូនមានមេរោគក្នុងទឹកនោម អាចបណ្ដាលមកពីស្លៀកខោទឹកនោមយូរៗពេក

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
ផ្លូវចិត្ត

មានអាការៈឆាប់ផ្លាស់ប្ដូរអារម្មណ៍ អាចជាសញ្ញាជំងឺផ្លូវចិត្ត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
ខ្វះកាល់ស្យូម

ប៉ាម៉ាក់​ត្រូវចេះសង្កេត បើ​ឃើញ​រោគសញ្ញាទាំងនេះ កូនអាចខ្វះជាតិកាល់ស្យូមហើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច
ចេញផ្សាយថ្ងៃទី 01/07/2020 . 4 mins read