backup og meta

មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2021

    មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ

    គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឭ​ពី​ករណី​មនុស្ស​ស្លាប់​ភ្លាម​ៗ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​ហើយ។ ឧទាហរណ៍​ថា មនុស្ស​នៅ​និយាយ​លេង​ជាមួយ​យើង​ធម្មតា​ពេល​យប់​សោះ ស្រាប់​តែ​ភ្លឺ​ឡើង​លេច​ដំណឹង​ថា​បាត់​បង់​ជីវិត​បាត់​ហើយ នេះ​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឆ្ងល់​មិន​អស់​ចិត្ត។ តែ​តាម​ពិត​ទៅ ការ​ស្លាប់​ភ្លាម​ៗ​នេះ គឺ​មាន​មូល​ហេតុ​ទូទៅ​មួយ​ចំនួន​ដែល​អាច​បង្ក​ឡើង​ឲ្យ​មាន​បញ្ហា​នេះ។

    “ការ​ស្លាប់​ភ្លាមៗ ជា​ការ​ស្លាប់​ដែល​មិន​អាច​រង់​ចាំ​ការ​សង្គ្រោះ ជួន​កាល​មិន​មាន​អ្វី​ដែល​អាច​ពន្យល់​ពី​ការ​ស្លាប់​នេះ​បាន​ទេ។ ជា​ទូទៅ ជន​រង​គ្រោះ​បាត់បង់​ស្មារតី មិន​មាន​ដង្ហើម និង​ជីពចរ​នោះ​ទេ។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។

    កត្តា​អ្វី​ទៅ​បង្ក​ឲ្យ​មាន​ការ​​ស្លាប់​ភ្លាម​ៗ​បែប​នេះ? កត្តា​ទូទៅ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​ស្លាប់​ភ្លាម​ៗ​បាន​មាន​ដូច​ជា៖

    ១. ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង

    ២. ការ​ស្ទះ​ផ្លូវ​ដង្ហើម​ដោយ​វត្ថុ​ផ្សេងៗ

    ៣. ការ​លង់​ទឹក

    ៤. ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល

    ៥. ការ​លេប​ថ្នាំ​ហួស​កម្រិត

    ៧. គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ

    ៨. គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ (ការ​សម្លាប់​ខ្លួន ឆក់​ខ្សែ​ភ្លើង ហឺត​ផ្សែង​ពុល គ្រោះ​ថ្នាក់​ចរាចរណ៍​…)។

    ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ភ្លាម​ៗ​បាន ហើយ​ជំងឺ​​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​ដែល​ស្ទះ​តាម​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ តែ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាមៗ​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដោយ​ថែ​ទាំ​សុខភាព​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​សម្ពាធ​ឈាម កុំ​ជក់​បារី ស្ត្រេស និង​ឆេវឆាវ និង​ត្រូវ​ហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល​ជា​ប្រចាំ។

    សព្វ​ថ្ងៃ​នេះ យើង​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ស្លាប់​ភ្លាម​ៗ​បាន​ដោយ ស្គាល់​ពី​បញ្ហា​នៃ​ការ​ស្លាប់​ភ្លាមៗ និង​ឆាប់​ធ្វើ​ការ​សង្គ្រោះ​បឋម ឬ​ខល​ហៅ​ឡាន​ពេទ្យ និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យជំនាញ​ឲ្យ​បាន​រហ័ស ដើម្បី​បន្ត​ការ​ព្យាបាល។

    ស្ទះសរសៃឈាមបេះដូង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម