វាជារឿងទូទៅមួយដែលគ្រប់គ្នាតែងមានអាការៈឈឺក្បាល ជាពិសេសពេលកើតស្រ្តេស អស់កម្លាំង ឬគេងមិនគ្រប់គ្រាន់ជាដើម។ ពេលខ្លះយើងអាចប្រើថ្នាំបំបាត់អាការៈឈឺក្បាល ដោយមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែក្រៅពីប្រើថ្នាំយើងនៅមានវិធីសាស្រ្តមួយទៀត ហៅថាម៉ាស្សា ដែលអាចជួយសម្រួលអាការៈបានដែរ។ ការម៉ាស្សាត្រង់ក្បាលនេះមិនមែនមានន័យថាអាចជួយសម្រួលអាការៈបានគ្រប់ពេលនោះទេ បើសិនជាគ្នាយើងមានបញ្ហាឈឺក្បាលខ្លាំង និងកើតឡើងញឹកញាប់ គួរជួបពិគ្រោះជាមួយគ្រូពេទ្យ។