គ្នាយើងច្បាស់ជាធ្លាប់ឭពីករណីមនុស្សស្លាប់ភ្លាមៗ ធ្វើឲ្យយើងឆ្ងល់ពីមូលហេតុនៃការស្លាប់ហើយ។ ឧទាហរណ៍ថា មនុស្សនៅនិយាយលេងជាមួយយើងធម្មតាពេលយប់សោះ ស្រាប់តែភ្លឺឡើងលេចដំណឹងថាបាត់បង់ជីវិតបាត់ហើយ នេះករណីមួយដែលធ្វើឲ្យយើងឆ្ងល់មិនអស់ចិត្ត។ តែតាមពិតទៅ ការស្លាប់ភ្លាមៗនេះ គឺមានមូលហេតុទូទៅមួយចំនួនដែលអាចបង្កឡើងឲ្យមានបញ្ហានេះ។
“ការស្លាប់ភ្លាមៗ ជាការស្លាប់ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វីដែលអាចពន្យល់ពីការស្លាប់នេះបានទេ។ ជាទូទៅ ជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។“ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
កត្តាអ្វីទៅបង្កឲ្យមានការស្លាប់ភ្លាមៗបែបនេះ? កត្តាទូទៅមួយចំនួន ដែលបណ្ដាលឲ្យមនុស្សយើងស្លាប់ភ្លាមៗបានមានដូចជា៖
២. ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗ
៤. ជំងឺស្ទះសរសៃឈាមខួរក្បាល
៥. ការលេបថ្នាំហួសកម្រិត
៧. គ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ
៨. គ្រោះថ្នាក់ជាយថាហេតុណាមួយ (ការសម្លាប់ខ្លួន ឆក់ខ្សែភ្លើង ហឺតផ្សែងពុល គ្រោះថ្នាក់ចរាចរណ៍…)។
ជំងឺស្ទះសរសៃឈាមបេះដូង ជាកត្តាដែលបង្កឲ្យមានករណីស្លាប់ភ្លាមៗបាន ហើយជំងឺភាគច្រើនបណ្ដាលមកពីការកកជាតិខ្លាញ់ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង។ តែយើងអាចកាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗដោយសារជំងឺស្ទះសរសៃឈាមបេះដូង ដោយថែទាំសុខភាពកុំឲ្យកើតជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ លើសសម្ពាធឈាម កុំជក់បារី ស្ត្រេស និងឆេវឆាវ និងត្រូវហាត់ប្រាណបញ្ចេញជាតិពុលជាប្រចាំ។
សព្វថ្ងៃនេះ យើងអាចជួយសង្គ្រោះជនរងគ្រោះពីការស្លាប់ភ្លាមៗបានដោយ ស្គាល់ពីបញ្ហានៃការស្លាប់ភ្លាមៗ និងឆាប់ធ្វើការសង្គ្រោះបឋម ឬខលហៅឡានពេទ្យ និងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជំនាញឲ្យបានរហ័ស ដើម្បីបន្តការព្យាបាល។
