ជំងឺបាត់ការចងចាំនិងវង្វេងវង្វាន់
ឧស្សាហ៍ជួបបញ្ហាភ្លេចភ្លាំង អាចប្រឈមនឹងជំងឺវង្វេង?
ជាការពិតណាស់មានមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការភ្លេចភ្លាំង។ គ្នាយើងមួយចំនួនតែងតែគិតថាការភ្លេចភ្លាំងគឺជាសញ្ញាដំបូងនៃជំងឺវង្វេង។ ប៉ុន្តែមិនមែនមនុស្សទាំងអស់ដែលមានបញ្ហាការចងចាំមានជំងឺវង្វេងនោះទេ។ មានមូលហេតុផ្សេងទៀតដែលអាចទាក់ទងនិងការចងចាំរួមទាំងបញ្ហាមួយចំនួនបញ្ចូលទាំងវ័យចំណាស់ ស្ថានភាពសុខភាព បញ្ហាផ្លូវចិត្តឬជំងឺវង្វេងប្រភេទផ្សេងទៀត។ រោគសញ្ញា ចំពោះការបាត់បង់ការចងចាំ ឬភេ្លចេភ្លាំង គឺជារោគសញ្ញាសំខាន់នៃជំងឺវង្វេង។ រោគសញ្ញាដំបូងរួមមាន ពិបាកក្នុងការចងចាំហេតុការណ៍ថ្មីៗ ឬការសន្ទនា។ នៅពេលដែលជំងឺនោះវិវដ្ត ការចងចាំអាចនឹងអន់ថយកាន់តែអាក្រក់ទៅៗ ហើយរោគសញ្ញាដទៃទៀតក៏វិវដ្តដែរ។ អ្នកដែលមានជំងឺវង្វេងអាច៖ ធ្វើការចោទសួរនូវសំណួរដដែលម្ដងហើយម្ដងទៀត ភ្លេចការសន្ទនា ការណាត់ជួប ឬព្រឹត្តិការណ៍ផ្សេងៗ វង្វេងនៅកន្លែងដែលធ្លាប់ស្គាល់ ភ្លេចឈ្មោះសមាជិកក្នុងគ្រួសារ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ អាចមានបញ្ហាក្នុងការស្វែងរកពាក្យត្រឹមត្រូវដើម្បីកំណត់អត្តសញ្ញាណវត្ថុ ការបង្ហាញគំនិត ឬការចូលរួមក្នុងការសន្ទនា។ នៅពេលដែលយើងកើតមានជំងឺវង្វេង វាអាចប៉ះពាល់ដល់អារម្មណ៍ និងអាកប្បកិរិយា។ បញ្ហាអាចមានដូចខាងក្រោម៖ ជំងឺបាក់ទឹកចិត្ត ភាពស្រពិចស្រពិល ការប្រែប្រួលអារម្មណ៍ ការមិនទុកចិត្តលើអ្នកដទៃ ឆាប់ខឹង ការផ្លាស់ប្ដូរទម្លាប់គេង មានការភ័ន្តច្រឡំ និងបាត់បង់ជំនឿលើអ្វីមួយ វិធីបង្ការ ឬការពារពីជំងឺវង្វេង ចំពោះជំងឺវង្វេងគឺជាបញ្ហាសុខភាពមួយដែលមិនអាចបង្ការបាននោះទេ។ ប៉ុន្តែមានភស្តុតាងមួយចំនួនបង្ហាញថាការផ្លាស់ប្ដូររបបអាហារ ការធ្វើលំហាត់ប្រាណ ក៏អាចបន្ថយហានិភ័យនៃការវិវដ្តទៅជាជំងឺនេះ និងជំងឺដទៃទៀតដែលបណ្ដាលឱ្យមានជំងឺវង្វេងដែរ។ ជម្រើសនៃរបៀបរស់នៅដែលមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃការភ្លេចភ្លាំងរួមមាន៖ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការទទួលទានអាហារមានសុខភាពល្អ និងអាហារដែលមានជាតិខ្លាញ់ទាប អនុវត្តតាមការណែនាំនៃការព្យាបាលដើម្បីគ្រប់គ្រងជំងឺលើសឈាម ទឹកនោមផ្អែម និងកូលេស្តេរ៉ូលខ្ពស់ ប្រសិនបើគ្នាយើងជក់បារី គួរសុំការណែនាំពីគ្រូពេទ្យដើម្បីរកវិធីផ្ដាច់បារី ពេលណាត្រូវទៅជួបគ្រូពេទ្យ បញ្ហាសុខភាពមួយចំនួន ទាំងអាចព្យាបាលបានក្ដី គឺសុទ្ធតែអាចធ្វើឲ្យយើងភ្លេចភ្លាំង ឬមានជំងឺបាត់បង់ការចងចាំ។ បើសិនជាគ្នាយើង មានកង្វល់ពីបញ្ហាពិបាកគិត ឬភ្លេចភ្លាំង គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបានការធ្វើរោគវិនិវច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។