backup og meta

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?

វីរុស​ឆ្កែឆ្កួត ជា​វីរុស​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​​ចម្លង​ទៅ​មនុស្ស​យើង​ដោយ​សារ​ទឹក​មាត់​របស់​សត្វ​ដែល​ផ្ទុក​វីរុស​នេះ ហើយ​ជា​ទូទៅ វា​ឆ្លង​បន្ទាប់​ពី​ត្រូវ​សត្វ​ខាំ ឬ​ខ្វាច​យើង។ សម្រាប់​ជំងឺ​ឆ្កែ​ឆ្កួត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​ស្លាប់​បាន ក្រោយ​ពេល​វីរុស​រាល​ដាល​ពី​កន្លែង​ខាំ​ទៅ​ដល់​ខួរក្បាល​។ ចុះ​ក្រោយ​ពី​ពេល​ត្រូវ​សត្វ​មាន​វីរុស​ឆ្កែឆ្កួត​ខាំ ប៉ុន្មាន​ថ្ងៃ​ទើប​វា​អាច​រាលដាល​ទៅ​ដល់​ខួរ​ក្បាល​យើង?

តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បាន​ឲ្យ​ដឹង​ថា វីរុស​ឆ្កែ​ឆ្កួត​អាច​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬ​ប្រមាណ​ជា ​៨​សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុង​ដំណើរ​របស់​វីរុស​ឆ្កែឆ្កួត​នេះ គឺ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខួរក្បាល​របស់​យើង។ បើ​កន្លែង​ដែល​ត្រូវ​ខាំ​នៅ​ឆ្ងាយ​ពី​ខួរក្បាល ការ​ធ្វើ​ដំណើរ​របស់​មេរោគ​នេះ​រាង​យូរ​បន្តិច​ទើប​អាច​ទៅ​ដល់​ខួរក្បាល​អ្នក​ជំងឺ​បាន។ ឧទាហរណ៍៖ បើ​យើង​ត្រូវ​ឆ្កែឆ្កួត​ខាំ​នៅ​ត្រង់​ជើង វា​នៅ​ឆ្ងាយ​ពី​ខួរក្បាល ដូច​នេះ​វីរុស​ឆ្កែឆ្កួត​ត្រូវ​ការ​ពេល​យូរ​ល្មម​ទម្រាំ​បាន​ទៅ​ដល់​ខួរក្បាល។

លោក​បន្ត​ថា អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​ដែល​វីរុស​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ខួរក្បាល ហើយ​វា​អាច​ហួស​ពេល​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ ពោល​គឺ​ថា នៅ​ពេល​ដែល​វា​រាល​ដាល​ទៅ​ដល់​ខួរក្បាល​បណ្ដាល​ឲ្យ​ចេញ​រោគ​សញ្ញា​ហើយ គ្មាន​ថ្នាំ ឬ​គ្រូពេទ្យ​ណា​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទេ ហើយ​អ្នក​ជំងឺ​នឹង​ស្លាប់​ក្នុង​រយៈ​ពេល ៧-១០​ថ្ងៃ​ក្រោយ​ចេញ​រោគ​សញ្ញា។

រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​រាល​ដាល​ទៅ​ដល់​ខួរក្បាល​ហើយ​មាន​ដូច​ជា៖

  • មិន​ស្រេក​ទឹក
  • ស្រៀវ​ស្រាញ​ពេល​ត្រូវ​ខ្យល់
  • ក្ដៅ​ខ្លួន
  • ពិបាក​ដក​ដង្ហើម
  • ខាក​ស្ដោះ​ញឹក​ញាប់
  • ហៀរ​ទឹកមាត់ ជាដើម។

យ៉ាង​ណា​មិញ ក្រោយ​ពេល​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​នេះ ខាំ ខ្វាច ឬ​ក្រញៅ យើង​អាច​បង្ការ​វីរុស​បាន​ដោយ​ធ្វើ​តាម​ចំណុច​បន្ទាន់​ខាង​ក្រោម​នេះ​ដូចជា៖

១. លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី

២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន ដើម្បី​សម្អាតមុខ​របួស

៣. មិន​ត្រូវ​ដេរ ឬ​រុំបិទ​មុខ​របួសដោយ​ឆ្កែខាំ​នោះ​ទេ

៤. ត្រូវប្រញាប់ទៅចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត និងថ្នាំ​ផ្សេង​ទៀត​ដែល​ចាំបាច់ ឲ្យបានលឿន ឬយ៉ាងយូរ ១ អាទិត្យក្រោយឆ្កែខាំ។​

ឆ្កែឆ្កួត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីបង្ការ​ជំងឺ​ឆ្កែឆ្កួត និង​ការ​ចាក់វ៉ាក់សាំង​ត្រឹមត្រូវ​

ប្រការគួរធ្វើក្រោយឆ្កែខាំ ដើម្បីបង្ការជំងឺឆ្កែឆ្កួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម