backup og meta

មូលហេតុធម្មតា និងគ្រោះថ្នាក់ បណ្ដាលឲ្យឈឺក្បាលញឹកញាប់

មូលហេតុធម្មតា និងគ្រោះថ្នាក់ បណ្ដាលឲ្យឈឺក្បាលញឹកញាប់

អាការៈ​ឈឺ​ក្បាល គ្នា​យើង​ណា​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នោះ ខ្លះ​មាន​បញ្ហា​ឈឺ​ក្បាល​ស្ទើរ​តែ​រាល់​ថ្ងៃ រក​គិត​អ្វីមិន​ចេញ​ទេ។ គ្នា​យើង​មួយ​ចំនួន​គិត​ថា ការ​ឈឺ​ក្បាល​នេះ​ជា​បញ្ហា​សុខភាព​មនុស្ស​ទូទៅ​ជួប​ប្រទះ​ច្រើន លេប​ថ្នាំ​បន្តិច​ក៏​បាត់​ទៅ​វិញ ប៉ុន្តែ​មាន​មូល​ហេតុ​ខ្លះ​ទៀត​ដែល​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ក៏​ជា​សញ្ញា​នៃ​ជំងឺ​កាចៗ​កំពុង​កើត​ឡើង​លើ​យើង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ឈឺ​ក្បាល​មួយ​ចំនួន​បណ្ដាល​មក​ពី​កត្តា​មិន​ធ្ងន់ធ្ងរ តែ​វា​អាច​ឲ្យ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ និង​រំខាន​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ឈឺ​ក្បាល​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់ និង​លឿន​បំផុត។

១.អាការៈ​ឈឺ​ក្បាល​មិន​ធ្ងន់ធ្ងរ

  • ការ​ឈឺ​ក្បាល​ប្រកាំង
  • ការ​ឈឺ​សរសៃ​មុខ និង​ក្បាល
  • ការ​រលាក​ឆ្អឹង​ច្រមុះ ឬ​ដុះ​សាច់​ច្រមុះ
  • ការ​ធុញ​ថប់ និង​ការ​ថប់​បារម្ភ ឬ​ស្ត្រេស។ល។

២.អាការៈ​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ

ចំពោះ​ការ​ព្យាបាល​របស់​អាការៈ​ឈឺ​ក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសៗ​គ្នា​ទៅ​តាម​មូល​ហេតុ​នៃ​អាការៈ​នោះ។ មួយ​វិញ​ទៀត រាល់​ពេល​ឈឺ​ក្បាលគ្នា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ផ្សំ​ថ្នាំ​លេប​នៅ​តាម​ឱសថស្ថាន​ផ្សេងៗ ដោយ​មិន​បាន​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ការ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការ​យឺត​យ៉ាវ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​យថាហេតុ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំប៊ីចេងធ្វើឲ្យពុកឆ្អឹង ឈឺក្បាល? (វីដេអូ)

ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម