backup og meta

នៅក្មេងបើធ្វើបែបនេះញឹកញាប់ ប៉ពាល់ខួរក្បាល និងរាងកាយ

នៅក្មេងបើធ្វើបែបនេះញឹកញាប់ ប៉ពាល់ខួរក្បាល និងរាងកាយ

ពេលយើងនៅក្មេង សុខភាពរឹងមាំ នៅមានកម្លាំងធ្វើនេះធ្វើនោះបានតាមចិត្ត ដូចនេះយើងមិនសូវខ្វល់ខ្វាយនឹងបញ្ហាសុខភាពប៉ុន្មានទេ។ ភាគច្រើន ក្មេងៗចូលចិត្តតែរបស់ឆ្ងាញ់ និងធ្វើសកម្មភាពដែលមិនល្អដល់រាងកាយ និងសុខភាព តែបើបន្តធ្វើរឿងអាក្រក់ក្នុងការរស់នៅប្រចាំញឹកពេក ចាស់មិនទាន់ទេ រាងកាយចាំផ្ដើមខ្សោយ ខួរក្បាលក៏ដំណើរការលែងល្អទៀតដែរ។

១. មិនញ៉ាំអាហារពេលព្រឹក

យើងដឹងហើយថា អាហារពេលព្រឹកជាអាហារសំខាន់បំផុតក្នុងមួយថ្ងៃ ព្រោះវាជួយបង្កើនថាមពលដល់យើងសម្រាប់ចាប់ផ្ដើមថ្ងៃថ្មី។ បើយើងមានទម្លាប់មិនញ៉ាំអាហារពេលព្រឹក វាអាចបង្កផលប៉ះពាល់ច្រើនដល់សុខភាពដូច ទម្ងន់ សុខភាព អ័រម៉ូន ការចងចាំ ដំណើរការខួរក្បាល និងអារម្មណ៍របស់យើង។

២. គេងមិនឲ្យឆ្អែតភ្នែក

ការគេងមិនត្រឹមតែជួយឲ្យយើងសម្រាករាងកាយទេ វាមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់យើងម្នាក់ៗ ជួយបង្កើនថាមពល និងកាត់បន្ថយស្ត្រេស។ កាលណាដែលយើងគេងមិនគ្រប់គ្រាន់ វាអាចប៉ះពាល់ទៅដល់កោសិកាខួរក្បាល និងធ្វើឲ្យខួរក្បាលដំណើរការមិនបានល្អ ពិបាកផ្ចង់អារម្មណ៍ ឬភ្លេចភ្លាំងច្រើន។

៣. ផឹកភេជ្ជៈផ្អែមៗ និងគ្រឿងស្រវឹងច្រើន

យើងផឹកគ្រឿងស្រវឹងអាចបណ្ដាលឲ្យរាងកាយ និងអារម្មណ៍ផ្លាស់ប្ដូរ ដែលអាចបង្កហានិភ័យដល់យើង។ ផលប៉ះពាល់ក្នុងរយៈពេលយូរដល់សុខភាពយើងមានច្រើនមែនទែនដូចជា ប៉ះពាល់ថ្លើម បង្កើនហានិភ័យជំងឺបាក់ទឹកចិត្ត ប៉ះពាល់ដល់ដំណើរការខួរក្បាល បង្កឲ្យមានបញ្ហាបេះដូង និងបង្កើនភាគរយក្នុងការឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។

៤. ជក់បារី

គ្រាន់តែជក់បារីបង្កើនហានិភ័យ ៣០% នៃការស្លាប់ដោយសារជំងឺបេះដូង ៣០% ទៀតនៃការស្លាប់ដោយសារជំងឺមហារីក ហើយ ៨០-៩០%ទៀតនៃការស្លាប់ដោយសារជំងឺមហារីកសួត។ មិនតែប៉ុណ្ណោះ ការជក់បារីក៏បង្កើនហានិភ័យក្នុងការកើតមហារីកមាត់ បំពង់ក និងប្លោកនោមទៀតផង។

៥. ស្ត្រេសខ្លាំង

បើយើងមានរបៀបរស់នៅដែលពោរពេញដោយស្ត្រេស រាងកាយនឹងបញ្ចេញអ័រម៉ូនម៉្យាងដែលបង្កើនសម្ពាធឈាម និងកម្រិតជាតិស្ករ ធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ រំលាយអាហារយឺត និងធ្វើឲ្យយើងងាយឡើងទម្ងន់។ ក្នុងការរស់នៅរបស់យើងសព្វថ្ងៃនេះ ងាយធ្វើឲ្យយើងប្រឈមនឹងបញ្ហាស្ត្រេសខ្លាំងមែនទែន ហើយវាក៏អាចប៉ះពាល់ទៅដល់ការគេង ធ្វើឲ្យយើងមានជំងឺគេងមិនលក់រ៉ាំរ៉ៃក៏មាន។

៦. ញ៉ាំច្រើនពេក

ដំណើរការរាងកាយ និងខួរក្បាលមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងចំណីអាហារដែលយើងញ៉ាំ។ បើយើងញ៉ាំអាហារមិនល្អ ដូចពពួកអាហារមានជាតិខ្លាញ់ច្រើន Fast Food ឬអាហារដែលមានជាតិស្ករ ឬប្រៃខ្លាំងពេក វាអាចបណ្ដាលឲ្យយើងប្រឈមនឹងការកើតជំងឺច្រើន ដូចជា បញ្ហាបេះដូង លើសទម្ងន់ កើតទឹកនោមផ្អែម និងជំងឺធ្ងន់ធ្ងរច្រើនទៀត។ បើអាចយើងគួរញ៉ាំអាហារណាដែលធម្មជាតិៗ សម្បូរវីតាមីន និងសារធាតុចិញ្ចឹមល្អៗដល់រាងកាយវិញទើបល្អ ឬអាចប្រើថ្នាំវីតាមីនជំនួយផ្សេងៗក៏បាន។

៧. ផឹកទឹកមិនគ្រប់គ្រាន់

យើងត្រូវដឹងថា ទឹកសំខាន់ណាស់សម្រាប់រាងកាយ និងសុខភាពទូទៅរបស់យើង។ បើយើងបណ្ដោយឲ្យខ្វះជាតិទឹក វាមិនត្រឹមតែធ្វើឲ្យស្បែកស្ងួត កង្វះជាតិទឹក ប៉ះពាល់ដល់ការផ្ចង់អារម្មណ៍ និងផលិតភាពរបស់យើង។ លើសពីនេះ ញ៉ាំទឹកមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ទៅដល់មុខងារតម្រងនោម និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។

ពេលផឹកទឹក Hello គ្រូពេទ្យ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://doctor.ndtv.com/living-healthy/10-habits-that-can-ruin-your-health-1698163

https://www.rediff.com/getahead/report/health-7-bad-habits-that-are-killing-your-brain-cells/20190925.htm

5 Bad Habits That Are Destroying Your Body and Mind Right Now!

កំណែ​ប្រែបច្ចុប្បន្ន

05/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទម្លាប់ ៤ យ៉ាងនេះអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍បាន

ទម្លាប់មិនល្អពេលយប់ប៉ុន្មាននេះអាចធ្វើឲ្យយើង​ឡើងទម្ងន់ដោយមិន​ដឹង​ខ្លួន​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម