backup og meta

ចេះតិចនិកប៉ុន្មាននេះ ជ្រើសរើសម្សៅទឹកដោះគោឲ្យកូនម៉ឹម ដឹងតែលូតលាស់ល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 16, 2021

    ចេះតិចនិកប៉ុន្មាននេះ ជ្រើសរើសម្សៅទឹកដោះគោឲ្យកូនម៉ឹម ដឹងតែលូតលាស់ល្អ

    ចំពោះទារក ឬអាអូនតូចអាយុក្រោម៦ខែ គ្មានអាហារណាល្អជាងទឹកដោះម្ដាយនោះទេ។ ទឹកដោះម្តាយអាចផ្ដល់អាហាររូបត្ថម្ភល្អ និងអាចឲ្យអាអូនលូតលាស់ដោយមិនបារម្ភបញ្ហាសុខភាពតូចតាចមួយចំនួន។ ទោះជាយ៉ាងណា ម៉ាក់ៗក៏ត្រូវផ្ដាច់ដោះ និងបន្ថែមទឹកដោះគោឲ្យកូនបៅជំនួសដែរ ដូចនេះហើយការជ្រើសរើសម្សៅទឹកដោះគោសម្រាប់អាអូនពិតជាសំខាន់ណាស់ដល់ការលូតលាស់ អភិវឌ្ឍន៍ និងសុខភាពកូន

    វេជ្ជបណ្ឌិតជំនាញ អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិវិញ បានឲ្យដឹងថា មុននឹងសម្រេចជ្រើសរើសម្សៅទឹកដោះឲ្យកូនម៉ឹម ម៉ាក់ៗចាំបាច់ត្រូវជ្រើសរើសប្រភេទម្សៅទឹកដោះគោដែលមានគ្រប់សារធាតុចិញ្ចឹមសម្រាប់កុមារ ដែលជួយទាំងរាងកាយ ឆ្អឹង ជួយទាំងប្រព័ន្ធការពារ បញ្ញាស្មារតី និងខួរក្បាលកូន។

    នៅពេលជ្រើសរើសម្សៅទឹកដោះគោ ម៉ាក់ប៉ាពិនិត្យរូបមន្តផ្សំលើសំបកកំប៉ុងដែរ តើទឹកដោះគោប្រភេទនោះតើមានគ្រប់សារជាតិដែលកូនត្រូវការឬអត់? មួយវិញទៀត ម៉ាក់ប៉ាត្រូវជ្រើសរើសយកម្សៅទឹកដោះគោណា ដែលស័ក្តិសមនឹងកូន តាមការសង្កេតមើលការឆ្លើយតបរបស់កូនលើទឹកដោះគោនោះ ជ្រើសរើសតាមការណែនាំពីអ្នកជំនាញត្រឹមត្រូវ មិនគួរជ្រើសម្សៅទឹកដោះគោតាមគ្នាទេ។

    ម៉ាក់ប៉ាត្រូវដឹងថា ជួនកាលម្សៅទឹកដោះគោដែលកូនអ្នកដទៃប្រើត្រូវ មិនប្រាកដថាកូនយើងប្រើត្រូវ មាឌថ្លោស សុខភាពល្អដូចគេទេ ព្រោះរាងកាយ និងតម្រូវការអាហាររបស់ក្មេងម្នាក់ៗមិនដូចគ្នាឡើយ។ ការជ្រើសជ្រើសម្សៅមិនបានត្រឹមត្រូវ នាំឲ្យកូនលូតលាស់យឺត មិនឡើងទម្ងន់ ឧស្សាហ៍មានបញ្ហាប្រព័ន្ធរំលាយអាហារ រួមមានហើមពោះ ទល់លាមក អាលែកហ្ស៊ីជាដើម។

    បន្ថែមពីលើនេះ វេជ្ជបណ្ឌិត អ៊ុន យូ បញ្ជាក់ថា ការបំបៅកូនដោយម្សៅទឹកដោះគោមិនមែនជាជម្រើសល្អឡើយ ទោះជាម៉ាក់ៗរវល់យ៉ាងណាក្តី ត្រូវឆ្លៀតបំបៅកូនដោះឲ្យបានយ៉ាងតិច ៦ ខែ ដោយបូមទឹកដោះសម្រាប់កូនបៅ ពេលយើងរវល់ ឬមិននៅក្បែរកូនពេលថ្ងៃ ព្រោះទឹកដោះម្តាយសម្បូរសារធាតុចិញ្ចឹម អង់ទីករ វីតាមីន ជួយដល់លូតលាស់របស់ក្មេង និងការពារកូនតូចពីជំងឺផ្សេងៗ។

    បំបៅដោះកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម