backup og meta

ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង

ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង

នៅបរទេសប៉ាម៉ាក់ជាច្រើនមានទម្លាប់ពិសេសមួយ គឺតែងអានសៀវភៅរឿងនិទាន ឬសៀវភៅអប់រំផ្សេងៗឲ្យកូនៗស្តាប់មុខចូលគេង។ ចុះប៉ាម៉ាក់ដឹងថាហេតុអីអត់? ការចំណាយពេលអានរឿងនិទានឲ្យកូន​ស្ដាប់​ មិនត្រឹមជួយឲ្យកូនគេងលក់សុបិនល្អទេ ថែមទាំងលាក់ទុកនូវភាពអស្ចារ្យជាច្រើនសម្រាប់អនាគតកូនយើង។ ខាងក្រោមនេះ ជាគុណប្រយោជន៍អស្ចារ្យដែល​ប៉ាម៉ាក់ត្រូវដឹង។

១- សៀវភៅរឿងជួយអភិវឌ្ឍភាពច្នៃប្រឌិត និងការស្រមើស្រមៃ

សៀវភៅរឿង អាចបើផ្លូវឆ្ពោះទៅរកពិភពពិតរបស់ក្មេងៗ ដែលជាកន្លែងអូនៗអាចទទួលបានបទពិសោធពិតប្រាកដ។ ក្នុងជីវិតពិតយើង តើប៉ាម៉ាក់គិតថា អាចជួយកូនយើងធ្វើដំណើរទៅកាន់មហាសមុទ្រទៅមើលដើមឈើវេទមន្ត ផ្សងព្រេងលើ​កោះអាថ៌កំបាំង ឬធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានប៉ុន្មានដង?

គ្នាយើងត្រូវចាំថា កូនយើងចាំបាច់ត្រូវធំដឹងក្តីក្នុងនាមជាមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត និងភាពស្រមើស្រមៃ ដើម្បីអាច​ធ្វើឲ្យអូនៗទទួលបានជោគជ័យក្នុងពិភពលោកពិតប្រាកដនេះ។ ការអានសៀវភៅរឿងឲ្យអូនៗស្តាប់មុនចូលគេង ជាវិធីសាស្ត្រល្អបំផុត​ដើម្បីជួយជំរុញការគិត ភាពច្នៃប្រឌិតរបស់អូនៗខ្ពស់ទៅរកភាពអស្ចារ្យ។

ក្មេងជា​ធម្មតា​តែងចាប់អារម្មណ៍អ្វីដែលពួកគេបានឮចេញពីសៀវភៅរឿងព្រេង និងតួអង្គក្នុងរឿងនោះជាដើម នាំឲ្យទម្លាប់​អាន​ឲ្យកូនស្តាប់ នឹងអាចបំផុសភាពក្លាហានសម្រាប់អូនៗទៅថ្ងៃមុខ។

២- ក្មេងមានប៉ាម៉ាក់ឧស្សាហ៍អានសៀវភៅឲ្យស្តាប់ធំឡើងនឹងក្លាយជាមនុស្សចូលចិត្តអាន

វិធីល្អបំផុតដើម្បីប្រាកដថា កូនយើងនឹងរីករាយជាមួយសេរីភាពនៃការអាននៅថ្ងៃណាមួយ ប៉ាម៉ាក់​ត្រូវតែបង្កើតទម្លាប់អានសៀវភៅ​សម្រាប់អូនៗចាប់តាំងពីពេលអូនៗនៅតូច។

អាកប្បកិរិយារបស់ប៉ាម៉ាក់​ជាគំរូល្អបំផុតសម្រាប់អូនៗ ក៏ជាអ្វីអូនៗចង់ធ្វើតាមបំផុត ហើយបើ​សិនជាអូនៗ​មិនធ្លាប់ឃើញប៉ាម៉ាក់​របស់ខ្លួនអានសៀវភៅឲ្យខ្លួនស្តាប់ ឬអានខ្លួនឯងទេនោះមានន័យថា ការអានសៀវភៅមិនអាចជាអ្វីដែលអូនៗចាប់អារម្មណ៍​ខ្លាំងនោះឡើយ។

ការអាន គឺជាជំនាញដ៏សំខាន់មួយដែលនឹងជួយអូនៗអាចវិវត្តបានយ៉ាងលឿន ឆ្លងផុតការសិក្សាក្នុងវ័យកុមារងាយបំផុត ឆ្ពោះទៅរកការសិក្សាវ័យជំទង់។

អត្ថបទពាក់ព័ន្ធ៖

៣- ក្មេងមានប៉ាម៉ាក់អានសៀវភៅឲ្យស្តាប់ ធំឡើងអាចក្លាយជាមនុស្សចូលចិត្តការតាក់តែងនិពន្ធ

រៀនសូត្រពីជំនាញសរសេរ និពន្ធប្រកបដោយភាពច្នៃប្រឌិត ជាជំនាញមួយ​ផ្នែកចេញពីការស្តាប់រឿងនិទានល្អៗនេះឯង។

ពេលអូនៗស្លុងអារម្មណ៍ខ្លាំង និងស្រមើស្រមៃទៅក្នុងសាច់រឿងនាអំឡុងប៉ុន្មានឆ្នាំដំបូង នឹងធ្វើឲ្យពួកគេកាន់តែទំនង​ជា​អាច​ក្លាយខ្លួន​ជាអ្នកនិពន្ធប្រកបដោយភាពច្នៃប្រឌិតពេលឈានដល់វ័យសិក្សា។

ការតាក់តែងនិពន្ធដោយភាពច្នៃប្រឌិត មិនមែនជារឿងងាយស្រួលនោះឡើយ ដោយទាមទារការលើកទឹកចិត្តបន្ថែមសម្រាប់​អូនៗ ដើម្បីបណ្តុះទេពកោសល្យរបស់ខ្លួនបន្តិចម្តងៗ ចាប់តាំងពីវ័យកុមារភាពតែម្តង។

៤- ស្តាប់រឿងនិទានមុនចូលគេង ជួយបង្កើនចំណេះដឹងបង្កប់ក្នុងរឿងទាំងនោះ

មនុស្សលោកយើងនេះ​អាចរៀនចេះអ្វីមួយបាន គឺអាស្រ័យទៅលើការចាប់អារម្មណ៍របស់យើងទៅលើរបស់​ទាំង​នោះ​ ដែលអាចលើកទឹកចិត្តឲ្យយើងព្យាយាមស្វែងយល់ឲ្យកាន់តែច្បាស់។ ទទួលយកមេរៀន និងបង្វែរវាទៅជារឿងនិទានមួយ ឬសកម្មភាពគួរឲ្យចាប់អារម្មណ៍មួយ ដែលយើងនឹងទទួលបានចំណេះដឹងមួយថ្មីយ៉ាងលឿនបំផុត ជាង​ការបង្រៀនតាមបែបប្រពៃណីក្នុងសង្គម។

គ្រប់សៀវភៅដែលមិនបញ្ចូលការប្រឌិតសាច់រឿង អាចនឹងកាន់តែជួយអប់រំក្មេងក្នុងកម្រិតខ្ពស់ ប៉ុន្តែយ៉ាងណាសៀវភៅរឿងបែប​ប្រឌិត ក៏អាចជំនួយដល់ការអប់រំសម្រាប់ក្មេងៗដូចគ្នា។

យ៉ាងណា អូនៗប្រហែលជាមិនចាប់អារម្មណ៍ ឬមិនដឹងថាខ្លួនទទួលបានគំនិត និងទស្សនៈល្អពីក្នុងសៀវភៅរឿងបានប៉ុន្មាននោះឡើយ ព្រោះថា អូនៗនឹងផ្តោតទៅលើភាពសប្បាយរីករាយពីរឿងនិទានដែលខ្លួបានស្តាប់ ហើយចង់ស្តាប់ទៀត នឹងមានអ្វីកើតឡើងនៅវគ្គបន្ទាប់។

អត្ថបទពាក់ព័ន្ធ៖

៥- ស្តាប់រឿងនិទានអាចជួយអូនៗធូរអារម្មណ៍ និងមិនប្រឈមស្ត្រេស

ការអានសៀវភៅរឿងឲ្យកូនស្តាប់មុនចូលគេង គឺជាវិធីសាស្ត្រអស្ចារ្យបំផុតដើម្បីកាត់បន្ថយភាពតានតឹង និងតប់ប្រមល់ និង​ក៏ជាវិធីស័ក្ដិសមឥតខ្ចោះមួយសម្រាប់បញ្ចប់ភាពមមាញឹកពេញមួយថ្ងៃសម្រាប់ទាំងអូនៗដែលចំណាយពេលរៀនពេញមួយថ្ងៃ ក៏ដូចជាម៉ាក់ប៉ាផងដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Incredible Benefits of Bedtime Stories for Kids

កំណែ​ប្រែបច្ចុប្បន្ន

19/06/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ

៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់​ងប់ងល់


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jun 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម