backup og meta

ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ

ប៉ាៗមានកូនប្រុស ហាមធ្វើរឿងទាំងនេះបើមិនចង់ឲ្យកូនខ្លាច ឬអារម្មណ៍មិនល្អ

ម៉ាក់ប៉ា​សុទ្ធតែ​ចង់​ឲ្យ​កូន​ល្អ ប៉ុន្តែ​ប៉ាៗ​មួយ​ចំនួន​អាច​នឹង​ប្រើ​វិធី​អប់រំ​កូន​ខុស​ ជាពិសេស​កូន​ប្រុស​ ដែល​នេះ​អាច​បំផ្លាញ​ទំនាក់ទំនង​បាន ហើយ​ប៉ាៗ​ខ្លះតែង​មើល​រំលង​ចំណុច​នេះ។ ការ​អប់រំ​កូន​មួយ​ចំនួន​ដែល​ប៉ាៗ​ប្រើអាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កូន​ប្រុស​បាន។​

១. គ្រប់គ្រង​ការ​លេង​របស់​កូន

ប៉ា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​កូន​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ព្រោះ​ប៉ា​តែង​ប្រើ​ពាក្យ​ខុស​ពី​ម៉ាក់​ប្រើ​ពេល​និយាយ​ជាមួយ​នឹង​កូន​ប្រុស។ ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ា​គ្រប់គ្រង​លើ​ការ​លេង​របស់​កូន​ខ្លាំង​ពេក​ កូន​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ។ ប៉ា​គួរ​តាម​ចិត្ត​របស់​កូន​ពេល​កូន​លេង​ដោយ​គ្រាន់​តែ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ចាំបាច់ប៉ុណ្ណោះ។

២. មិន​លេង​ជាមួយ​កូន

ប៉ាៗ​តែង​មាន​ការ​រវល់​ខ្លាំង​ជាមួយ​នឹង​ការងារ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ល្អ​សម្រាប់​កូន​ទេ។ វត្តមាន​របស់​ប៉ា​ជួយ​ពង្រឹង​ទំនុកចិត្ត​ដល់​កូន ជួយ​កូនប្រុស​​ឆ្លង​កាត់​បញ្ហា​ក្នុង​វ័យ​កុមារភាព និង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ផង​ដែរ។

៣. មិន​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​

ម៉ាក់ប៉ា​មួយ​ចំនួន​នឹង​បង្រៀន​កូន​ប្រុស​ឲ្យ​លាក់​អារម្មណ៍​របស់​ពួកគេ។ ការ​ឲ្យ​កូនប្រុស​លាក់​មិន​បង្ហាញ​អារម្មណ៍​របស់​ពួកគេ​អាច​នឹង​ក្លាយ​ជា​បញ្ហា​នៅ​ពេល​អនាគត​ ដោយ​កូន​អាច​នឹង​មិន​ដឹង​ពី​​វិធី​ដោះស្រាយ​បញ្ហា​អារម្មណ៍​របស់​ខ្លួន​ ​ដែល​នេះ​បង្ក​ជា​ស្ត្រេស និង​អាការៈ​ថប់​បារម្ភ​រួមទាំង​សមត្ថភាព​ក្នុង​ការ​រក្សា​មិត្តភាព​ឲ្យ​បាន​យូរ​អង្វែង។

៤. អប់រំ​កូន​ដោយ​មិន​បង្ហាញ​ការ​ស្រលាញ់

កូន​ប្រុស​ត្រូវការ​ការ​អប់រំ និង​ការ​ណែនាំ ប៉ុន្តែ​មិន​មែន​ក្នុង​ទម្រង់​ការ​ដាក់​ពិន័យ​ទេ។ ប៉ាៗ​​គួរ​កំណត់​ច្បាប់ និង​ការ​រឹតត្បិត​សម្រាប់​​កូន​រួមទាំង​រម្លឹកកូន​​ថា​រាល់​សកម្មភាព​របស់​ពួកគេ​អាច​សុទ្ធតែ​មាន​ផល​វិបាក។ យ៉ាងណាមិញ​ការ​រម្លឹក​កូន​ដោយ​មិន​បង្ហាញ​ក្តី​ស្រលាញ់​ដូច​ជា​​ការ​ស្រែក​គំហក​កូនគ្រប់ពេល អាច​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​កូន​បាន​។

៥. មិន​គោរព​ប្រពន្ធ​

ប្រសិនជា​កូន​ប្រុស​ឃើញ​ប៉ា​របស់​គេ​តែង​ខឹង និង​មិន​បង្ហាញ​ការ​គោរព​ដល់​ម៉ាក់​របស់​គេ នោះ​ប៉ា​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ទំនាក់ទំនង​របស់​កូន​ពេល​អនាគត​ទេ។ ប៉ា​គួរ​បង្ហាញ​ការ​ស្រលាញ់​ដល់​ប្រពន្ធ​ដែល​នេះ​ជួយ​ដល់​កូន​ប្រុស​ក្នុង​ការ​ប្រព្រឹត្ត​របស់​ពួកគេ​ទៅ​លើ​បង ឬប្អូនស្រី ម៉ាក់ និង​ស្ត្រី​គ្រប់រូប​ដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-family-and-kids/7-things-fathers-do-that-can-crush-their-sons-without-even-realizing-it-798491/

កំណែ​ប្រែបច្ចុប្បន្ន

26/08/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច

សញ្ញា ៦ នេះ បង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះស្រឡាញ់ម៉ាក់ប៉ាហើយ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម