backup og meta

កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់

កាសិក្សា​រកឃើញថា​កូនលេងហ្គេម​រាល់ថ្ងៃមិន​អត់​ប្រយោជន៍ទេ តែត្រូវមាន​ម៉ោងកំណត់

ប៉ា​ម៉ាក់​មិន​តិច​នាក់​ទេ ជឿថា​​ព្រួយ​បារម្ភ​រឿង​កូន​ៗ​លេង​ហ្គេម​លើ​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​ច្រើនមិន​ខាន ខ្លះ​អាច​គិត​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​របស់​កូន​ៗ​ក៏មាន​។ ប៉ុន្តែ​ប៉ាម៉ាក់​ដឹងទេ​​​ថ្មី​ៗ​នេះ មា​នការ​សិក្សា​មួយ​បាន​លើក​ឡើង​ថា ក្មេង​ៗ​លេង​ហ្គេម អាច​ជួយ​ដល់​អក្ខរកម្ម​ ការ​ប្រាស្រ័យ​ទាក់​ទង​ និង​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ​​គំនិត​​បាន។

ក្នុង​ការ​សិក្សា​​លើ​ការ​លេង​ហ្គេម​របស់​ភ្នាក់​ងារ National Literacy Trust បាន​សម្ភាស​ក្មេង​ៗ​ចំនួន ៤ ៦២៦ នាក់​នៅ​ក្នុង​ចក្រភព​អង់​គ្លេស ដែល​ពួកគេ​គឺ​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ​ដល់ ១៦​ឆ្នាំ។ ​ការ​សម្ភាស​នោះ​គឺ​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​ វិច្ឆិកា​ដល់​ ខែ​ធ្នូ​ ឆ្នាំ ២០១៩។

ការ​សិក្សា​បាន​រក​ឃើញ​ថា មាន​ក្មេង​ ៣៥,៣ ភាគ​រយ យល់​ថា​ការ​លេង​ហ្គេ​ម​ជួយ​ឲ្យ​ពួក​គេ អាន​អក្សរ​កាន់​តែ​ល្អ។ ​ក្នុង​នោះ​គឺ​មាន​ក្មេង​ប្រហែល ៧៩ភាគ​រយ ​បាន​លើក​ឡើង​ថា ពួក​គេ​បាន​អាន​អក្សរ​ទាក់​ទង​ជាមួយ​ហ្គេម​របស់​ពួក​គេ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ខែ ដែល​អក្សរ​ទាំង​អស់​នោះ​មាន​ដូច​ជា ការ​សរសេរ​ឆ្លើយ​ឆ្លង​គ្នា​លើ​អ៊ីន​ធឺណិត​ទាក់​ទង​ជាមួយ​ហ្គេម ការ​សរសេរ​មតិ​យោបល់​ទាក់​ទង​ជាមួយ​ហ្គេម និង​សៀវ​ភៅ​​មួយ​ចំនួន។

ការ​ដែល​ក្មេងៗ​​អាន​អក្សរ​បែប​នេះ គឺ​ជួយ​ឲ្យ​ពួក​គេ​ឆាប់​ចេះ​សរសេរ​អក្សរ​បាន​ច្រើន។ មាន​ក្មេង​​ ៣នាក់​ក្នុង​ចំណោម ៥នាក់ (៦២,៥ភាគរយ) ដែល​លេង​ហ្គេម​ជា​ប្រចាំ គឺ​ពួក​គេ​តែង​តែ​សរសេរ​អ្វី​ទាក់​ទង​ជាមួយ​នឹង​ហ្គេម​របស់​គេ យ៉ាង​ហោច​ណាស់​ក៏​បាន​ម្ដង​ដែរ​ក្នុង​មួយ​ខែ។ ការ​សិក្សា​ក៏​បាន​លើក​ឡើង​ដែរ​ថា មាន​ក្មេងៗ​លេង​ហ្គេម​ ៣នាក់​ក្នុង​ចំណោម ៤នាក់ (៧៦,៣ភាគរយ) ជជែក​គ្នា​អំពី​ហ្គេម​ជាមួយ​មិត្ដ​ក្ដិ​​របស់​គេ ក្រៅ​ពី​នេះ​មា​នក្មេង​ ៣នាក់​ក្នុង​ចំណោម ១០នាក់ (២៩,៤ភាគរយ) បាន​​ជជែក​គ្នា​អំពី​សៀវ​ភៅ។

អ្នកស្រាវ​ជ្រាវ​​​ក៏​បាន​លើក​ឡើង​ដែរ​ថា ក្មេង​ៗ​លេង​ហ្គេម ក៏​​ជួយ​ឲ្យ​ពួក​គេ មាន​ទំនាក់​ទំនង​ល្អ ទាំង​ក្នុង​ហ្គេ​ម និង​ក្នុង​សង្គម​ខាង​ក្រៅ ដែល​ក្មេង​ៗ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​បែប​នេះ នឹង​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ដ​របស់​គេ​បាន​កាន់​តែ​ប្រសើរ។

ក្មេង​ៗ​ដែល​លេង​ហ្គេម​ បាននិយាយ​ថា ការ​លេង​ហ្គេម​បែប​នេះ ជួយ​ឲ្យ​ពួក​គេ គេច​ចេញ​ពី​បញ្ហា​ស្ត្រេស និង​បញ្ហា​ពិបាក​ចិត្ដ​ផ្សេង​ៗ ជា​ពិសេស​គឺ​ក្នុង​សម័យ​កូវីដ​នេះ​តែ​ម្ដង។

ប៉ុន្តែ​ក្នុង​ការ​សិក្សា​នេះ គេ​មិន​បាន​ប្រាប់​ច្បាស់​អំពី​ប្រភេទ​ហ្គេម​ដែល​ក្មេង​លេង ឬ​រយៈ​ពេល​ដែល​​គេ​ចំណាយ​ជាមួយ​ហ្គេម​នេះ​ឡើយ។

អ្នក​ជំនាញ​ផ្នែក​ចិត្ដ​សាស្រ្ត​លោកស្រី Rachel Kowert បាន​និយាយ​​​ថា​ តាម​ពិត​ទៅ​កន្លង​មក​ការ​មើល​មក​អ្នក​លេង​ហ្គេម​ក្នុង​ផ្លូវ​មិន​ល្អ គឺ​មិន​មិន​ត្រឹម​ត្រូវ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​គឺ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ​ជាង​មនុស្ស​ទូទៅ។

លោក​ស្រី​​ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា ក្នុង​រយៈ​ពេល​ដែល​ពិភព​លោក​យើង​មាន​បញ្ហា​លំបាក គឺ​បាន​ហ្គេ​ម​នេះ​ហើយ ដែល​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​ អាច​រក្សា​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​មិត្ដ​ភក្ដិ​ ដោយ​មិន​ចាំ​បាច់​ទៅ​ជួប​គ្នា​ផ្ទាល់​ក៏​បាន។ ដោយ​សារ​ការ​លេង​ហ្គេម គឺ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​​ ក៏​ដូច​ជា​មាន​សកម្មភាព​​ជា​ច្រើន ដែល​ពួក​គេ​អាច​បំពេញ​ជាមួយ​មិត្ដ​ភក្តិ​បាន។

តាម​ពិត​ទៅ​មាន​ប៉ាម៉ាក់​៣នាក់ ក្នុង​ចំណោម​៥នាក់ (៦៩,៦ភាគ​រយ) បាន​លើក​ឡើង​​ថា ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មិត្ដ​ភក្តិ និង​ក្រុម​គ្រួសារ និង​ការ​លេង​ហ្គេ​ម​នេះ បាន​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ដ​របស់​កូន​ពួក​គាត់​កាន់​តែ​ប្រសើរ​ឡើង។

ទោះយ៉ាងណា​ បើ​តាម​វិទ្យាស្ថាន​កុមារ​អាមេរិក (American Academy of Pediatrics) បាន​ផ្ដល់​ជា​យោ​បល់ថា​​ ប៉ា​ម៉ាក់​គួរ​កំណត់​ឲ្យ​កូន​លេង​ហ្គេម​ត្រឹម​តែ​៣០នាទី ទៅ​៦០​នាទី​ បាន​ហើយ​សម្រាប់​ថ្ងៃ​កូន​រៀន ហើយ​សម្រាប់​ថ្ងៃ​កូន​សម្រាក​ពី​ការ​សិក្សា​វិញ​គួរ​កំណត់​មិន​ឲ្យ​លើ​សពី ​២ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ចំណែក​កូន​ៗ​មាន​អាយុ​ក្រោម​ ៦​ឆ្នាំ​ វិទ្យាស្ថាន​នេះ​ណែនាំ​ថា ប៉ាម៉ាក់​គួរ​កំណត់​ឲ្យ​កូន​នៅ​មុខ​អេក្រង់អេឡិចត្រូនិច​តិច​ជាង​១ម៉ោង​ក្នុង​មួយ​ថ្ងៃ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2020/09/05/health/video-games-literacy-creativity-children-trnd/index.html

Healthy Limits on Video Games

កំណែ​ប្រែបច្ចុប្បន្ន

16/10/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម