backup og meta

តិចនិកបង្ការជម្លោះនៅសាលារៀន ម៉ាក់ប៉ាគួរបង្រៀនកូនៗពេលចូលរៀន

តិចនិកបង្ការជម្លោះនៅសាលារៀន ម៉ាក់ប៉ាគួរបង្រៀនកូនៗពេលចូលរៀន

ម៉ាក់​ប៉ា​មួយ​ចំនួន​ពេល​បាន​ដាក់​កូន​ចូល​សាលារៀន ដូច​បាន​ធូរ​ស្បើយ​ភាព​មមាញឹក​មួយ​កម្រិត ព្រោះ​អា​អូន​មិន​នៅ​ផ្ទះ។ ប៉ុន្តែ នៅ​ក្នុង​សាលារៀន កូន​យើង​ត្រូវ​ប្រឈម​មុខ​នឹង​មនុស្ស​ប្លែក​មុខ​ច្រើន ទោះ​បី​ជា​នៅ​សាលា​សុទ្ធតែ​ក្មេង​ៗ​អាយុ​ប្រហាក់​ប្រហែល​គ្នា​ក្ដី ជួន​កាល កូន​យើង​លេង​មិន​ត្រូវ​គ្នា​ជា​មួយ​មិត្ត​រួម​សាលា បង្ក​ជា​រឿង​ឈ្លោះ​គ្នា កាន់​តែ​នាំ​រវល់​ដល់​ម៉ាក់​ប៉ា​លើស​ដើម។ ហេតុ​នេះ​ហើយ UNICEF កម្ពុជា បាន​ពន្យល់​នូវវិធី​បង្ការ​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​កូន​ពេល​ចូល​រៀន ដែល​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ចូល​រួម​បង្ហាត់​បង្ហាញ​កូន។

១. អប់រំ​កូន​ពី​ការ​រក​រឿង​ឈ្លោះ

នៅ​ពេល​កូន​ៗ​ដឹង​ថា​អ្វី​ជា​ការ​រក​រឿង​ឈ្លោះ អា​អូន​នឹង​អាច​សម្គាល់​វា​បាន​កាន់​តែ​ងាយ មិន​ថា​វា​កំពុង​កើត​ឡើង​ចំពោះ​ខ្លួន​គេ ឬ​លើ​នរណា​ម្នាក់ទៀតឡើយ។

២. និយាយ​ដោយ​បើក​ចំហ និង​ញឹក​ញាប់​ជាមួយ​កូន

ពេល​យើង​និយាយ​ជាមួយ​កូន​កាន់​តែ​ច្រើន​អំពី​ការ​រក​រឿង​ឈ្លោះ ពួក​គេ​នឹង​ប្រាប់​យើង​កាន់​តែ​ច្បាស់ ប្រសិន​បើ​ពួក​គេ​បាន​ឃើញ ឬ​ជួប​ប្រទះ​បញ្ហា​នោះ។ តាម​ដាន​ជាមួយ​កូន​យើង​រាល់​ថ្ងៃ ហើយ​សួរ​អំពី​ពេល​វេលា​ពួក​គេ​នៅ​សាលារៀន និង​សកម្មភាព​តាម​អ៊ីនធឺណិត ដោយ​សាក​សួរ មិន​ត្រឹម​តែ​អំពី​ការ​រៀន​សូត្រ និង​សកម្មភាព​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អំពី​អារម្មណ៍​កូន​ផង​ដែរ។

៣. គាំទ្រ​កូន​ឲ្យ​ធ្វើ​ជា​គំរូ​ល្អ

ជាទូទៅ មាន​ភាគី​ចំនួន​៣ ​នៅ​ក្នុង​ការ​រក​រឿង​ឈ្លោះ មានជនរងគ្រោះ អ្នក​ប្រព្រឹត្ត និង​អ្នក​ឃើញ​ហេតុការណ៍។ ទោះ​បី​ជា​កុមារ​មិន​មែន​ជា​ជន​រងគ្រោះ​ពី​ការ​រក​រឿង​ឈ្លោះ​ក៏ដោយ ក៏​ពួក​គេ​អាច​បង្ការ​បញ្ហា​នេះ​បាន​ដោយ​ការ​ចូល​រួម​ជាមួយ​កុមារ​ទាំងអស់ ការ​គោរព និង​មាន​សន្ដាន​ចិត្ត​ល្អ​ចំពោះ​មិត្តភ័ក្ដិ​ដទៃ​ទៀត។ ប្រសិន​បើ​ពួកគេ​ឃើញ​ការ​រក​រឿង​ឈ្លោះ ពួកគេ​អាច​នឹង​នៅ​ជាប់​នឹង​ជន​រង​គ្រោះ​ហើយ​ផ្ដល់​ការ​គាំទ្រ​និង / ឬ​ដេញ​ដោល​សួរ​អំពី​អាកប្ប​កិរិយា​រក​រឿង​ឈ្លោះ​ទាំង​នោះ។

៤. ជួយ​កូន​កសាង​ទំនុក​ចិត្ត​លើ​ខ្លួនឯង

លើក​ទឹក​ចិត្ត​កូន​យើង​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន ឬ ចូល​រួម​សកម្មភាព​ដែល​ពួកគេ​ចូលចិត្ត​នៅ​ក្នុង​សហគមន៍។ ទង្វើ​នេះ​នឹង​ជួយ​កសាង​ទំនុក​ចិត្ត​ក៏​ដូច​ជា​បង្កើត​ជា​ក្រុម​មិត្តភ័ក្ដិ​ដែល​មាន​ចំណាប់​អារម្មណ៍​រួម​គ្នា។

៥.ធ្វើ​ខ្លួន​ជា​ជន​គំរូ

បង្ហាញ​កូន​យើង​ពី​អាកប្បកិរិយា​ចំពោះ​កុមារ និង​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត​ប្រកប​ដោយ​ទឹក​ចិត្ត​ល្អ និង​ក្ដី​គោរព តាម​រយៈ​ការ​ធ្វើ​ដូចគ្នា​ចំពោះ​មនុស្ស​ជុំ​វិញ​អ្នក រាប់​បញ្ចូល​ទាំង​ការ​និយាយ​អន្តរាគមន៍​នៅ​ពេល​អ្នក​ដទៃ​ត្រូវ​បាន​គេ​ធ្វើ​បាប។ កុមារ​នឹង​យក​គំរូ​តាម​ឪពុក​ម្ដាយ​ខ្លួន​ពី​អាកប្ប​កិរិយា រួម​ទាំង​ខ្លឹមសារ​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត​ផង​ដែរ។

ចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.unicef.org/cambodia/km/%E1%9E%9A%E1%9E%94%E1%9F%80%E1%9E%94%E1%9E%93%E1%9E%B7%E1%9E%99%E1%9E%B6%E1%9E%99%E1%9E%87%E1%9E%B6%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%80%E1%9E%BC%E1%9E%93%E1%9E%A2%E1%9F%86%E1%9E%96%E1%9E%B8%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9A%E1%9E%80%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%88%E1%9F%92%E1%9E%9B%E1%9F%84%E1%9F%87

កំណែ​ប្រែបច្ចុប្បន្ន

17/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បង្កើន​ភាព​ជិតស្និទ្ធ​​ជាមួយកូន​ មាន​អត្ថប្រយោជន៍​ច្រើនបែបនេះ

ពេលកូនខឹង ស្រែកយំម្ដងៗ ម៉ាក់ប៉ាចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម