backup og meta

បង្កើន​ភាព​ជិតស្និទ្ធ​​ជាមួយកូន​ មាន​អត្ថប្រយោជន៍​ច្រើនបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 23, 2021

    បង្កើន​ភាព​ជិតស្និទ្ធ​​ជាមួយកូន​ មាន​អត្ថប្រយោជន៍​ច្រើនបែបនេះ

    ការ​ទំនាក់ទំនង​​ អាច​​ប៉ះពាល់​ដល់​​ការអភិវឌ្ឍ​របស់​កូន​លើ​គ្រប់​ផ្នែក​ទាំង​អស់​។​ តាម​រយៈ​ទំនាក់ទំនង​ជាមួយ​ប៉ា​ម៉ាក់​ សមាជិក​គ្រួសារ​ដទៃ​ទៀត​ កូន​ៗ​នឹង​រៀន​ស្វែងយល់​អំពី​ពិភពលោក​ដែល​ខ្លួន​កំពុង​រស់​នៅ​កាន់​តែ​ច្បាស់​ថែម​ទៀត​។​ ពិត​ណាស់​ ទំនាក់ទំនង​អាច​ធ្វើ​ឲ្យ​កូន​បង្ហាញ​ពី​ខ្លួន​ឯង​ មិន​ថា​ជា​​ការ​យំ​ សើច​ សួរ​សំណួរ​ ឱប​ ញញឹម​ និង​ឆ្លើយ​សំណួរ​នោះ​ទេ។​

    រីឯ​ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​ ​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​សិក្សា​​អំពី​​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ និង​ថា​តើ​ក្មេង​ត្រូវ​​​ធ្វើ​សកម្មភាព​ គិត​ យល់​ ទំនាក់ទំនង​ បញ្ចេញ​អាកប្បកិរិយា​ បង្ហាញ​អារម្មណ៍​ និង​អភិវឌ្ឍ​ជំនាញ​សង្គម​បែប​ណា​។ នៅ​ពេល​ដែល​កូន​ទទួល​បាន​ប្រតិកម្ម​​តប​ដោយ​ភាព​​ទន់ភ្លន់​ ជាមួយ​នឹង​ក្ដី​ស្រលាញ់​ វា​នឹង​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​អំពី​ការ​ទំនាក់​ទំនង​ បញ្ចេញ​ឥរិយាបថ​ និង​អារម្មណ៍​ប្រកប​ដោយ​ភាព​ទន់ភ្លន់​ដូច​គ្នា​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ប្រតិកម្ម​​តប​​របស់​យើង​ នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​សុវត្ថិភាព​ និង​កសាង​ទំនាក់ទំនង​រឹងមាំ​រវាង​ប៉ា​ម៉ាក់​ និង​កូន​ថែម​ទៀត​ផង​។

    ទំនាក់​ទំនង​របស់​ប៉ា​ម៉ាក់​ជាមួយ​នឹង​អ្នក​ដទៃ​ក៏​ជះ​ឥទ្ធិពល​ដល់​កូន​ដូច​គ្នា

    ​​​ជាក់​ស្ដែង មិន​មែន​​តែ​ទំនាក់ទំនង​រវាង​​​ប៉ា​ម៉ាក់​ និង​កូន​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍរបស់​ក្មេង​ប៉ុណ្ណោះ​ទេ​ ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​អ្នក​ដទៃ​ក៏​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​របស់​ក្មេង​ផង​ដែរ​។​ របៀប​ដែល​យើង​ប្រព្រឹត្ត​ ឬ​អាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ​ ដូចជា​ដៃគូ​ សមាជិក​គ្រួសារ​ មិត្តភ័ក្ដិ​ ក៏​បង្ហាញ​​អំពី​ឥរិយាបថ​ដែល​ក្មេង​នឹង​​ប្រព្រឹត្ត​ជាមួយ​នឹង​អ្នក​ដទៃ​។

    ​ហេតុអ្វី​ការ​លេង​មាន​សារសំខាន់​ចំពោះ​ការអភិវឌ្ឍន៍​ និង​ទំនាក់ទំនង​?

    ​​​​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ កូន​ៗ​អាច​រៀន​ និង​អភិវឌ្ឍន៍​ខ្លួន​តាម​រយៈ​ការ​លេង​ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​រុករក​ ស្រាវជ្រាវ​ ទទួល​បទពិសោធន៍​ ដោះស្រាយ​បញ្ហា​ និង​ពេល​ខ្លះ​បង្កើត​កំហុស​ឆ្គង​ជាដើម​។​

    ទំនាក់ទំនង​របស់​ប៉ា​ម៉ាក់​ជួយ​កូន​ឲ្យ​​លេង​​​ដោយ​អស់​ពី​ចិត្ត​

    ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ និង​ភាណ​ស្និទ្ធស្នាលត​របស់​ប៉ា​ម៉ាក់​ កូន​ៗ​នឹង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​ស្វែងរក​ ទទួល​បទពិសោធន៍​ និង​បង្កើត​កំហុស​។​ ការ​ចំណាយ​ពេល​លេង​ ជជែក​ ស្ដាប់​ និង​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​ពី​ជំនាញ​ក្នុង​ជីវិត ការ​ទំនាក់ទំនង​ ការ​គិត​ ការ​ដោះស្រាយ​បញ្ហា ពេល​លេង​ជាមួយ​នឹង​ក្មេង​ដទៃ​ទៀត​ និង​​មាន​ការ​លូតលាស់​បាន​ល្អ​។

    លេងជាមួយកូន២

    អត្ថប្រយោជន៍​​ក្មេង​ទទួល​បាន​​នៃ​ការ​បង្កើន​​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់​ និង​កូន​

    ​​​ការ​​បង្កើន​ភាព​ជិតស្និទ្ធ ​ជាមួយ​នឹង​ភាព​កក់​ក្ដៅ ​ក៏​ដូចជា​សេចក្ដី​ស្រលាញ់​ អាច​ជួយ​អភិវឌ្ឍ​ទំនុក​ចិត្ត​​ ភាព​តស៊ូ​​ក្នុង​ជីវិត​ និង​ការ​ទំនាក់ទំនង​របស់​ក្មេង​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​កូន​ៗ​ត្រូវការ​ជំនាញ​ទាំង​នេះ​ជា​ចាំបាច់​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ស្រ្តេស​ និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ចូល​ដល់​វ័យ​ជំទង់​ និង​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​។

    ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ដ៏​រឹងមាំ​​នៅ​វ័យ​ក្មេង​ ក៏​អាច​ជួយ​ឲ្យ​កូន​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ប្រសើរ​​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្កើត​ទំនាក់ទំនង​ជា​​វិជ្ជមាន​ និង​ប្រកប​ដោយ​ភាព​កក់​ក្ដៅ​ជាមួយ​នឹង​កូន​ចាប់​ពី​ពេល​នេះ​តទៅ​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ពេញ​មួយ​ជីវិត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម