backup og meta

ជិតបើកដំណើរការសាលាវិញ តែបើអាអូនមិនចង់ទៅរៀន ម៉ាក់ប៉ាគួរធ្វើម៉េចល្អ?

ជិតបើកដំណើរការសាលាវិញ តែបើអាអូនមិនចង់ទៅរៀន ម៉ាក់ប៉ាគួរធ្វើម៉េចល្អ?

នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​២០២១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ ការ​ត្រលប់​ទៅ​សាលារៀន​វិញ អាច​ជា​ដំណឹង​ល្អ​សម្រាប់​សិស្ស​ៗ​ជា​ច្រើន ប៉ុន្តែ​សិស្ស​ខ្លះ​ទៀត​អាច​នឹង​ថប់​បារម្ភ ឬ​មិន​ចង់​ចូល​រៀន​នៅ​សាលា​វិញ ពិសេស​អា​អូន​តូចៗ។

តាម​ការ​ឲ្យ​ពី​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ផ្ដើម​ចូល​រៀន ឬ​ការ​ចាប់​ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី​អាច​ជា​រឿង​មួយ​ផ្ដល់​ភាព​តាន​តឹង​ដល់​កូន ចុះ​ទម្រាំ​ការ​ត្រលប់​ទៅ​សិក្សា​ផ្ទាល់​បន្ទាប់​ពី​ការ​បើក​ដំណើរ​ការ​សាលា​រៀន​វិញ អំឡុងពេលកូវីដ-១៩។ កុមារ​អាច​មាន​អារម្មណ៍​ភ័យ ឬ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ត្រលប់​ទៅ​សាលារៀន​វិញ ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​បាន​រៀន​នៅ​ផ្ទះ​អស់​ជា​ច្រើន​ខែ​មក​ហើយ។

អត្ថន័យពណ៌ និងរូបរាងលាមកទារក

ដូច្នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ពិភាក្សា​ជាមួយ​កូន​ៗ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ ហើយ​ប្រាប់​ពួក​គេ​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ថប់​បារម្ភបែប​នេះ។ និយាយ​ជាមួយ​កូន​ៗ​ស្រួល​បួល​អំពី​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ដែល​ពួក​គេ​អាច​រំពឹង​ទុក​នៅ​សាលា​រៀន​ដូច​ជា ត្រូវ​ការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន​របស់​ពួក​គេ។

បន្ថែម​ពី​លើ​នេះ ម៉ាក់​ប៉ា​គួរ​ប្រាប់​កូន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​វិធាន​ការ​សុវត្ថិភាព ដើម្បី​រក្សា​សិស្ស និង​គ្រូ​ឲ្យ​មាន​សុខភាព​ល្អ មិន​អាច​ចម្លង​ជំងឺ​បាន។ យើង​ក៏​អាច​ប្រាប់​ឲ្យ​កូន​ចូល​រួម​ចំណែក​ការពារ​សុខភាព​ខ្លួន និង​មិត្តភ័ក្ដិ​ដោយ​ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ និង​ទឹក​ផង​ដែរ។

ជា​ចុង​ក្រោយ យើង​ក៏​ត្រូវ​រំលឹក​អំពី​ភាព​វិជ្ជមាន​នៃ​ការ​ត្រលប់​ទៅ​រៀន​វិញ​ដូច​ជា ពួក​គេ​អាច​ជួប​ជុំ​មិត្តភ័ក្ដិ និង​គ្រូ​បង្រៀន ហើយ​បន្ត​រៀន​អ្វី​ថ្មីៗ ពេល​បើក​ដំណើរ​ការ​សាលា​រៀន​វិញ។

​បើក​ដំណើរ​ការ​សាលា​រៀន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Supporting your children return to school during COVID-19 https://www.unicef.org/rosa/stories/supporting-your-children-return-school-during-covid-19

 

កំណែ​ប្រែបច្ចុប្បន្ន

31/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

ហេតុផល ៦យ៉ាង ម៉ាក់ប៉ាគួរឱ្យកូនតូចៗរៀនហែលទឹក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 31, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម