គ្នាយើងមានដែលសង្កេតមើល៍អត់? ព្រោះតែចង់ឲ្យកូនឆ្លាត កូនធំមិនទាន់ស្រួលបួលផង ម៉ាក់ប៉ាមួយចំនួនចាប់ផ្ដើមបង្រៀនអក្សរ បង្រៀនលេខឲ្យកូនចេះចាំ ហើយមិនចង់ឲ្យកូនមានពេលលេងច្រើនពេកទេ ខ្លាចកូនរៀនខ្សោយ តែតាមពិតទៅ អាអូនលេងច្រើន ទទួលបានការអភិវឌ្ឍច្រើនផ្នែកណាស់អំឡុងពេលកំពុងកូនលូតលាស់។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
គ្រាន់តែលេងសោះ អាចជួយអភិវឌ្ឍដល់ការលូតលាស់កូនបានយ៉ាងម៉េចខ្លះ?
បើតាមលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារក បានបកស្រាយថា ការលេងមានសារសំខាន់ខ្លាំងណាស់សម្រាប់កុមារតូច លើសពីការឲ្យកូនរៀនលេខ រៀនអក្សរទៅទៀត។ អត្ថប្រយោជន៍នៃការលេងមានដូចជា៖
– អភិវឌ្ឍន៍ការប្រើសាច់ដុំធំៗ ដែលធ្វើឲ្យកូនលូតលាស់ដោយមានភាពស្វាហាប់ រហ័សរហួន
– អភិវឌ្ឍន៍ការប្រើសាច់ដុំតូចៗ ជួយឲ្យកុមារមានភាពប៉ិនប្រសប់ក្នុងការប្រើចលនាម្រាមដៃ (កាន់ខ្មៅដៃ) និងភ្នែក
– អភិវឌ្ឍន៍ផ្នែកភាសា កុមារឆាប់យល់ពីគំនិតអ្នកទៃ និងចេះប្រើភាសា ដើម្បីបង្ហាញពីអារម្មណ៍របស់ពួកគេទៅកាន់ម៉ាក់ប៉ា
– អភិវឌ្ឍន៍ទំនាក់ទំនងសង្គម អាអូននឹងក្លាយជាក្មេងដែលមានទំនាក់ទំនងសង្គមល្អ ក្លាហាន ចេះយល់ចិត្តអ្នកដទៃ
– អភិវឌ្ឍន៍ភាពច្នៃប្រឌិត អនុញ្ញាតឲ្យអាអូនស្វែងយល់ពីមូលហេតុ ឬរបៀបដែលអ្វីមួយកើតឡើង និងស្វែងរកដំណោះស្រាយតាមការច្នៃប្រឌិតរបស់ពួកគេ។
ការលេងមានសារសំខាន់ចំពោះការអភិវឌ្ឍ ព្រោះបានចូលរួមចំណែកដល់ការយល់ដឹងផ្នែករាងកាយ និងអារម្មណ៍របស់អាអូន។ ជាពិសេសនោះ វាក៏ផ្ដល់នូវឱកាសដ៏ល្អសម្រាប់ម៉ាក់ប៉ាបានបង្រៀនកូនតាមរយៈការលេង និងចំណាយពេលបានច្រើនជាមួយកូនៗ។
ជាចុងក្រោយ វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងរូបនេះ ឲ្យដឹងទៀតថា ហេតុដូច្នេះហើយ ម៉ាក់ប៉ាគួរជំរុញការលេងរបស់កូនៗឲ្យបានច្រើន ដើម្បីឲ្យកូនទទួលបានកុមារភាពដ៏រីករាយដែលជាការចងចាំដ៏ល្អរបស់ពួកគេ។
[embed-health-tool-vaccination-tool]