backup og meta

បារាំង ត្រៀមចេញច្បាប់ថ្មីអត់ឲ្យប៉ាម៉ាក់វាយកូន បើហ៊ានដឹងតែមានទោស

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 03, 2019

    បារាំង ត្រៀមចេញច្បាប់ថ្មីអត់ឲ្យប៉ាម៉ាក់វាយកូន បើហ៊ានដឹងតែមានទោស

    បញ្ហាវាយ ឬទះកូនតូចៗ កើតមាន​នៅសឹងតែ​គ្រប់​ជាតិសាសន៍​ទាំង​អស់ លើ​ពិភពលោក តែ​ប្រទេសខ្លះ ក៏បាន​ដាក់ចេញ​បម្រាម មិនឲ្យ​ប៉ាម៉ាក់ វាយ ឬទះកូនតូច​ផងដែរ។ ពេល​នេះ ព្រឹទ្ធសភាបារាំង កំពុង​រៀបចំ​អនុម័ត​ច្បាប់នេះ។

    ប្រសិនបើ​ច្បាប់នេះ ត្រូវព្រឹទ្ធសភា​អនុម័ត នោះបារាំង នឹងក្លាយជារដ្ឋទី ៥៥ ដែល​ហាមមិនឲ្យ​ដាក់ទោស​លើខ្លួនប្រាណ​កុមារ។ ច្បាប់នេះ នឹងត្រូវ​សរសេរ​ចូល​ក្នុង​ក្រមប្រតិបត្តិ​ស៊ីវិល ហើយ​អានឲ្យ​គូ ភរិយា-ស្វាមី ថ្មី ស្ដាប់ផងដែរ។ យោងតាម​សមាគម​កុមារ​របស់​បារាំង ប៉ាម៉ាក់ ៨៥% សារភាពថា ពួកគេបាន​ទះកូន។

    តាមពិតទៅ ហិង្សាលើ​កុមារ ត្រូវ​ហាមឃាត់ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​បារាំង តែ​នៅសតវត្សទី១៩ ត្រូវ​អនុញ្ញាត​វិញ ក្រោមច្បាប់​ស៊ីវិល ដោយ​ហេតុផលថា ជា​ការ​ដាក់វិន័យ​លើ​កូនៗ។ ច្បាប់ថ្មីនេះ ក៏មិន​បាន​បញ្ជាក់​ច្បាស់លាស់​ដែរ អំពីមធ្យោបាយ ដែល​ប៉ាម៉ាក់អាច​ដាក់​ពិន័យ​លើ​កូនៗ។

    លោក Maud Petit សមាជិកសភា បញ្ជាក់ថា គោលបំណងនៃ​បម្រាមនេះ ដើម្បី​ជំរុញឲ្យ​សង្គម​ផ្លាស់ប្ដូរ​មធ្យោបាយ ដែល​យក​អំពើ​ហិង្សា​ទៅ​អប់រំ​កូន។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់ថា នៅឆ្នាំ២០១៥ ក្រុមប្រឹក្សា​អឺរ៉ុប បាន​ផ្ដល់អនុសាស្ត្រ​ដល់បារាំង ដែល​មិន​អនុវត្ត​តាម​ប្រទេស​អឺរ៉ុបផ្សេងទៀត លើ​បម្រាម ទះកូនៗ។ មួយ​ឆ្នាំ​បន្ទាប់ គណៈកម្មាធិការ​ស្ដីពី​សិទ្ធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​ប្រទេស​បារាំង ហាម​ការដាក់​ពិន័យ​ដោយ​ហិង្សាគ្រប់​ទម្រង់​ទាំង​អស់ លើកុមារ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម