backup og meta

ក្មេងខ្សោយបញ្ញាក្រោយពេលកើត អាចមកពីមូលហេតុសំខាន់ប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ក្មេងខ្សោយបញ្ញាក្រោយពេលកើត អាចមកពីមូលហេតុសំខាន់ប៉ុន្មាននេះ

    ក្មេង​មួយ​ចំនួន​តូច​អាច​មាន​ជំងឺ​​ខ្សោយ​បញ្ញា​​ពី​កំណើត ដែល​ពាក្យ​បច្ចេក​​ទេស​​ពេទ្យ​ហៅ​ថា Down Syndrome ឯ​មួយ​ចំនួន​​ទៀត​បែរ​ជា​ជួប​បញ្ហា​ខ្សោយ​បញ្ញា​ក្រោយ​ពេល​កើត​ទៅ​វិញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា បញ្ហា​នេះ​អាច​មក​ពី​កត្តា​រួម​​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​ជំងឺ ការ​ប៉ះ​ទង្គិច​ក្បាល និង​អាហារូបត្ថម្ភ។

    ចំពោះ​ជំងឺ​ដែល​កុមារ​ជួប​ប្រទះ​ក្នុង​វ័យ​​កុមារ ដែល​​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​ខួរក្បាល​ក្មេង ជួន​​កាល​​ទៅ​ជា​ខ្សោយ​បញ្ញា​នោះ​រួម​មាន ជំងឺ​រលាក​ស្រោមខួរ កញ្ជ្រឹល អុតស្វាយ ក្អក​មាន់​ជាដើម។

    ងាក​មក​បញ្ហា​ការ​ប៉ះ​ទង្គិច​ក្បាល​វិញ គឺ​សំដៅ​លើ​ការ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ ដូច​ជា​ដួល​បោក​ក្បាល​ញឹក​ញាប់ គ្រោះ​ថ្នាក់​អី​មួយ​ដែល​ប៉ះពាល់​ដល់​ក្បាល និង​សរសៃ​ប្រសាទ​ក្នុង​ក្បាល។ ក្រៅ​នោះ​មាន​ករណី​ពុល​សារធាតុ​សំណ និង​បារ៉ត ក៏​ធ្វើ​ប៉ះពាល់​ដល់​ខួរក្បាល ទៅ​ជា​ខ្សោយ​បញ្ញា​ដែរ។ ឯ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​វិញ លោក​វេជ្ជបណ្ឌិត​ថា ភាគ​ច្រើន​កើត​លើ​ក្មេងៗ​ដែល​មាន​ឪពុក​ម្តាយ​ក្រីក្រ ក្មេង​កំព្រា ដែល​ញ៉ាំ​មិន​បាន​គ្រប់​គ្រាន់ ចំណី​អាហារ​ក៏​ខ្វះ​ជីវជាតិ ធ្វើ​ឲ្យ​ខួរក្បាល​លូតលាស់​យឺត។

    ចំពោះ​ដំណោះ​ស្រាយ​បញ្ហា​ក្មេង​ខ្សោយ​បញ្ញា​ពេល​កើត​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​មុខ ពិសេស​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​ខួរក្បាល និង​ត្រូវ​ថែទាំ​កុមារ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ប៉ះពាល់​ទង្គិច​ក្បាល​ធ្ងន់ធ្ងរ ពិសេស​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​គ្រប់​មុខ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម