អំឡុងពេលនេះ បើយើងចង់ចេញក្រៅទៅណាមកណាពិបាកបន្ដិចដោយសារមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ-១៩។ ដូចនេះ ទើបតាមទីសាលារៀន និងកន្លែងធ្វើការមួយចំនួនបានបិទ ឲ្យរៀន ឬធ្វើការពីផ្ទះ តែបើយើងនៅតែក្នុងផ្ទះម្ងៃ៉ៗច្បាស់ជាស្មុគខួរក្បាលហើយ ទាំងយើង និងកូនៗរបស់យើង។
ប៉ុន្តែ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពអាចធ្វើក្នុងផ្ទះបានប៉ុន្មានខាងក្រោមនេះ ដើម្បីឲ្យកុំឲ្យភាពអាប់អួរក្នុងផ្ទះ និងជួយកុំឲ្យកូនៗធុញ ឬឧស្សាហ៍ទារចេញក្រៅដើរលេង។
១. ចម្អិនអាហារ
ចម្អិនអាហារ ឬធ្វើបង្អែមដែលក្រុមគ្រួសារចូលចិត្តញ៉ាំជាមួយគ្នា។ ការធ្វើបែបនេះ អាចបង្រួមគ្រួសារយើង ក៏ដូចជាបង្រៀនឲ្យកូនចេះអត់ធ្មត់មុននឹងសម្រេចអ្វីមួយបានដែរ។ មួយវិញទៀត វាក៏ជារឿងសំខាន់ដែរ ដែលយើងគួរណែនាំឲ្យកូនដឹងពីសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ និងបង្កើតទម្លាប់ញ៉ាំអាហារសុខភាពល្អដល់កូន។
២. ដាំដំណាំ
ជំនួសពីការបោះចោលបន្លែនៅសេសសល់ ហេតុអីយើងមិនសាកយកវាមកដាំក្នុងផើងនៅផ្ទះវិញ? ក្រៅពីចម្អិនអាហារ បន្លែដែលសេសសល់យើងអាចយកមកដាំនៅផ្ទះ បង្កើតជាសួនបន្លែធម្មជាតិតូចមួយនៅផ្ទះ ងាយស្រួលប៉ះ និងញ៉ាំដោយមិនខ្លាចជាតិគីមី។
៣. ហាត់ប្រាណ
ក្រៅពីការលេងសប្បាយ ម៉ាក់ប៉ាក៏អាចបង្កើតភាពរីករាយចេញពីការហាត់ប្រាណបញ្ចេញញើស ដើម្បីសុខភាពជាមួយកូនៗយើងដែរ។ ពេលនៅជុំគ្នា និងទំនេរពីការងារ យើងអាចហាត់ប្រាណជាមួយកូនៗតាមក្បួនហាត់ប្រាណផ្សេងៗ ឬការរាំលេងសប្បាយ ក៏អាចជួយបញ្ចេញញើសបានដែរ។
៤. មើលរឿងជុំគ្នា
សកម្មភាពសាមញ្ញក្នុងការបង្កើតភាពរីករាយមួយទៀតនោះគឺការមើលរឿងជុំគ្រួសារ។ ជ្រើសរើសរឿងមួយដែល
កូនៗ ឬយើងចង់មើល ហើយត្រៀមនំ ពោតផ្ទុះ។ល។ ដើម្បីកំដមាត់ពេលមើលរឿងជាមួយកូន។ ចំណែកប្រភេទរឿងដែលស័ក្តិសមមើលជាមួយកូនៗជាងគេនោះគឺរឿងបែបតុក្កតា រឿងកំប្លែង ឬរឿងវីរៈបុរស វីរៈនារីជាដើម។
[embed-health-tool-vaccination-tool]