ក្នុងករណីក្បាលកូនពយវែងឡើងទៅលើបែបនេះ គឺជាករណីកម្រខ្លាំងណាស់ដែលហៅថា Cephalohematoma ហើយមូលហេតុមកពីម្ដាយឈឺពោះយូរម៉ោង ហើយក្បាលកូនអត់ព្រមចូលអាងត្រគាក។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
លោកបន្តថា ពេលមាត់ស្បូនបើកអស់ហើយ ពេលម្ដាយឈឺពោះទម្រង់កូន ឆ្អឹងក្បាលកូនត្រូវលូនចុះសម្របខ្លួនបន្តិចម្ដងៗចូលមកក្នុងអាងត្រគាក ហើយក្បាលកូនគឺត្រូវចុះមកដល់មាត់ទ្វារមាសតែម្ដង ហើយពេលឈឺពោះយូរ ព្រោះតែគាបយូរ ទើបក្បាលកូនត្រូវពយ។
លោកបន្ថែមទៀតថា ក្មេងដែលម្ដាយប្រឹងកើតតាមធម្មជាតិ នឹងពយបន្តិចបន្តួច ហើយក្រោយកើតបានប៉ុន្មានម៉ោង ក្បាលកូននឹងស្រកមូលឡើងវិញ។ វេជ្ជបណ្ឌិតបានបកស្រាយបន្តថា “ស្រ្តីដែលឈឺពោះ ៣-៤ ម៉ោង ក្បាលកូនមានសភាពធម្មតា តែសម្រាប់អ្នកឈឺពោះរយៈពេលយូរ ១ ថ្ងៃ ឈានចូលថ្ងៃទី ២ អី ក្បាលកូនអាចទៅជាបែបនោះ ក្បាលប្រៀបដូចជាត្រូវគេច្របាច់ជាប់យូរ“។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ក៏បន្តទៀតថា ក្នុងករណីដែលកូនបូម ក៏អាចបណ្ដាលឲ្យក្បាលកូនទៅជាពយឡើងទៅលើបែបនេះដែរ ហើយខ្លះទៀតអាចដាច់រហែកស្បែកក្បាល ព្រោះការកកិតខ្លាំងក៏មាន។
ក្បាលកូនពយមិនមែនមកពីកំណើតកូនក្បាលវែងបែបនោះស្រាប់ឡើយ គឺមកពីការឈឺពោះយូរម៉ោងពេក។ “ក្បាលកូនអត់ព្រមចុះ ឆ្អឹងក្បាលអត់ចូលចូលអាងត្រគាក មកតែសាច់ក្បាលកូនមុន ទើបក្បាលកូនប្រែជាពយបែបនេះទៅ’។ ជាទូទៅបើកូនក្បាលពយខ្លាំងវានឹងបាត់ទៅវិញក្នុងរយៈពេលពី ១ សប្ដាហ៍ ដល់ទៅ១ ឬ ២ ៣ ខែក្រោយសម្រាល ក្បាលកូនក៏នឹងមកធម្មតាវិញហើយ។
អត្ថបទពាក់ព័ន្ធ៖
- នេះជាគីឡូជាមធ្យមរបស់ទារក ម៉ាក់ៗមើលមើល៍ទម្ងន់កូនគ្រប់តាមស្តង់ដារទេ?
- ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?
- ភ្នែកប៊េបីងាយមានបញ្ហាណាស់ ម៉ាក់ៗត្រូវប្រយ័ត្ន ចៀសបញ្ហាទាំងនេះ
- ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត
- កូនក្អួតក្នុងស្ថានភាពបែបណាត្រូវយកទៅពេទ្យជាបន្ទាន់?
- កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ
- ក្មេងទើបកើត កុំធ្វើរឿងទាំងប៉ុន្មាននេះដាក់ឲ្យសោះ
- កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]