មានម៉ាក់ៗជាច្រើនបានសាកសួរមកកាន់ Helloគ្រូពេទ្យ ថាកូនរបស់ខ្លួនមានអាការៈបែកញើស ត្រជាក់ចុងដៃត្រជាក់ចុងជើងរហូត ក្រោយដោះស្រោមដៃ និងស្រោមជើងចេញ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានម៉ាក់ៗជាច្រើនបានសាកសួរមកកាន់ Helloគ្រូពេទ្យ ថាកូនរបស់ខ្លួនមានអាការៈបែកញើស ត្រជាក់ចុងដៃត្រជាក់ចុងជើងរហូត ក្រោយដោះស្រោមដៃ និងស្រោមជើងចេញ។
បញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា បញ្ហានេះ លោកក៏ធ្លាប់បានជួបមកច្រើនហើយ ដោយមានទាំងឆាតមកសុំការណែនាំ និងនាំកូនទៅដល់គ្លីនិកតែម្ដង។ វេជ្ជបណ្ឌិតរូបនោះ បានបន្តទៀតថា រឿងបែកញើសនោះត្រជាក់ ឬបែកញើសនោះ អត់មានបញ្ហាអ្វីចំពោះកូននោះទេ។
បញ្ហាត្រជាក់ ឬបែកញើសបាតដៃជើងរបស់កូន កើតឡើងអំឡុងពីចាប់កើត រហូតដល់ ៦ ខែដែលជាពេលទារកត្រូវបានពាក់ស្រោមដៃជើងជាប់ ហើយពេលដោះចេញ រាងកាយមិនទាន់ស៊ាំនឹងបរិយាកាសខាងក្រៅប៉ុណ្ណោះ។
លោកបន្ថែមទៀតថា ពេលខ្លះអាកាសធាតុក្ដៅពេល ក៏ជាមូលហេតុដែរ ដូចនេះត្រូវរក្សាសីតុណ្ហភាពកន្លែងកូនរស់នៅឲ្យមានភាពសមល្មម ឬបើក្ដៅខ្លាំង និងនៅតែចង់ឲ្យកូនពាក់ ត្រូវរកស្រោមជើងស្រោមដៃណាស្ដើងៗ ដែលអាចឲ្យខ្យល់ចេញចូលបាន។
ប៉ុន្តែប្រសិនបើកូនបែកញើសក្នុងស្ថានភាពដូចខាងក្រោមនេះ ត្រូវប្រញាប់នាំកូនទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់៖
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕