ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?
ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ម៉ាក់ៗឥឡូវតែងតែនាំកូនទៅចាក់វ៉ាក់សាំងសំខាន់ៗ ដើម្បីការពារកូនពីជំងឺផ្សេងៗ តែចម្ងល់មួយដែលយើងចង់សួរ តើក្រោយចាក់វ៉ាក់សាំងនៅតាមកម្មវិធីថ្នាក់ជាតិរួច ប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ទើបអាចចាក់វ៉ាក់សាំងថ្មីបន្ថែមបាន?
អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា វ៉ាក់សាំងតាមកម្មវិធីថ្នាក់ជាតិខ្លះមាន ៣-៤ មុខបញ្ចូលគ្នា ដោយចាក់ ២ ឬ ៣ ម្ជុល។ តែបើម៉ាក់ៗណាចង់ចាក់វ៉ាក់សាំងបន្ថែមដូចជាផ្ដាសាយ អុតស្វាយ ជាដើមនោះ ត្រូវរង់ចាំ ១ ខែក្រោយ ធ្វើបែបនេះទើបថ្នាំមិនប្រឆាំងគ្នា។
មួយវិញទៀតសម្រាប់កូនចាប់ពីអាយុ ៦ ខែឡើង ដែលចេះញ៉ាំអាហារត្រូវសង្កេតថា កូនមានអាលែកហ្ស៊ីជាមួយស៊ុតដែរឬទេ ព្រោះបើមានត្រូវប្រញាប់ប្រាប់គ្រូពេទ្យ ដោយសារថ្នាំវ៉ាក់សាំងខ្លះប្រើប្រាស់ស៊ុតជាធាតុផ្សំសម្រាប់ផលិត។ ដូចនេះហើយបើកូនប្រតិកម្មជាមួយស៊ុត គ្រូពេទ្យនឹងពិចារណាថាតើគួរចាក់ ឬមិនគួរ។ ចំពោះប្រតិកម្មជាមួយស៊ុត ពេលចាក់វ៉ាក់សាំងទៅ គឺមានសភាពដូចគ្នានឹងឯង ដោយខ្លះ ក្អួត ឡើងក្រហម កន្ទួល ឬគាំងបេះដូង។
ចំពោះវ៉ាក់សាំងបន្ថែមទៀត ក្រៅពីកម្មវិធីជាតិដូចជា៖
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕