backup og meta

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ម៉ាក់​ៗ​ឥឡូវ​តែងតែនាំកូនទៅចាក់​វ៉ាក់សាំង​សំខាន់​ៗ ​ដើម្បី​ការពារ​កូន​ពី​ជំងឺ​ផ្សេង​ៗ តែ​ចម្ងល់​មួយ​ដែល​យើង​ចង់​សួរ តើ​ក្រោយ​ចាក់​វ៉ាក់សាំង​នៅតាមកម្មវិធីថ្នាក់ជាតិ​រួច ប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មាន​ខែ ទើប​អាច​ចាក់​វ៉ាក់សាំង​ថ្មី​បន្ថែម​បាន?

អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​តាម​កម្មវិធីថ្នាក់ជាតិ​ខ្លះ​មាន ៣-៤ មុខ​បញ្ចូល​គ្នា ដោយ​ចាក់ ២ ឬ ៣ ម្ជុល។ តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ចាក់​វ៉ាក់សាំង​បន្ថែម​ដូចជា​ផ្ដាសាយ អុតស្វាយ ជាដើម​នោះ ត្រូវ​រង់ចាំ ១ ខែ​ក្រោយ ធ្វើ​បែបនេះ​ទើប​ថ្នាំ​មិន​ប្រឆាំង​គ្នា។

មួយ​វិញ​ទៀត​សម្រាប់​កូន​ចាប់ពី​អាយុ ៦ ខែ​ឡើង ដែល​ចេះ​ញ៉ាំ​អាហារ​ត្រូវ​សង្កេត​ថា កូន​មាន​អាលែកហ្ស៊ី​ជាមួយ​ស៊ុត​ដែរឬ​ទេ ព្រោះ​បើ​មាន​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ ដោយសារ​ថ្នាំ​វ៉ាក់សាំង​ខ្លះ​ប្រើប្រាស់​ស៊ុត​ជា​ធាតុ​ផ្សំ​សម្រាប់​ផលិត។ ដូចនេះ​ហើយ​បើ​កូន​ប្រតិកម្ម​ជាមួយ​ស៊ុត គ្រូពេទ្យ​នឹង​ពិចារណា​ថា​តើ​គួរ​ចាក់ ឬ​មិន​គួរ។ ចំពោះ​ប្រតិកម្ម​ជាមួយ​ស៊ុត ពេល​ចាក់​វ៉ាក់សាំង​ទៅ គឺ​មាន​សភាព​ដូចគ្នា​នឹង​ឯង ដោយ​ខ្លះ ក្អួត ឡើង​ក្រហម កន្ទួល ឬ​គាំង​បេះដូង។

ចំពោះ​វ៉ាក់សាំង​បន្ថែម​ទៀត ក្រៅពី​កម្មវិធី​ជាតិ​ដូចជា

  • វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ក្រពះ ពោះវៀន និង​រាករូស
  • វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​ធំ
  • វ៉ាក់សាំង​ជំងឺ​អុតស្វាយ
  • វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត
  • វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រោះថ្នាក់នៃមីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ លើទារក និងកុមារតូចៗ

ម៉េចបានទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម