ជាទូទៅ ក្រោយចាក់វ៉ាក់សាំងឲ្យទារកតាមខែនីមួយៗ ប្រាកដជាមានអាការៈមួយចំនួន ដូចនេះបើម៉ាក់ៗសង្កេតឃើញកូនមានសញ្ញាទាំងនេះ មិនបាច់ព្រួយបារម្ភខ្លាំងពេកនោះទេ។ នេះជាការលើកឡើងរបស់អ្នកគ្រូពេទ្យ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។
ក្រោយចាក់វ៉ាក់សាំងដែលជាថ្នាំបង្ការ មានប្រសិទ្ធភាពការពារជំងឺ ហើយក៏មិនបណ្ដាលឲ្យមានផលប៉ះពាល់អ្វីនោះទេ បែបនោះយើងត្រូវយកកូនចាក់វ៉ាក់សាំងតាមកាលកំណត់របស់គ្រូពេទ្យ។
ខាងក្រោមនេះគឺជាអាការៈកូន ក្រោយចាក់ថ្នាំវ៉ាក់សាំងរួច៖
ភាគច្រើននៃផលប៉ះពាល់ទាំងនេះកើតឡើង ក្នុងរយៈពេលពី ១-៣ ថ្ងៃក្រោយការចាក់វ៉ាក់សាំងប៉ុណ្ណោះ ហើយខ្លះទៀតអាចរហូតដល់ ១ សប្ដាហ៍។ ក្រោយចាក់វ៉ាក់សាំង យើងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយឲ្យលេបថ្នាំតាមវេជ្ជបញ្ជា ហើយបើមានបញ្ហាណាមួយមិនច្បាស់ត្រូវនាំកូនទៅជួបគ្រូពេទ្យម្ដងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕