backup og meta

ទារកអាយុប៉ុន្មានខែ ទើបម៉ាក់ប៉ាគួរកាត់ក្រចកឲ្យកូន?

ទារកអាយុប៉ុន្មានខែ ទើបម៉ាក់ប៉ាគួរកាត់ក្រចកឲ្យកូន?

ជា​ទូទៅ ពេល​ដែល​ទារក​កើត​មក​គឺ​តម្រូវ​ឲ្យ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ដើម្បី​កុំ​ឲ្យ​ត្រជាក់ ឬ​ការពារ​កុំ​ឲ្យ​ទារក​បៀម​ដៃ​មិន​ស្អាត តែ​នៅ​ពេល​ទារក​ធំ​ទៅៗ សរីរាង្គ​ផ្សេងៗ​របស់​ទារក​ចាប់​ផ្ដើម​លូត​លាស់ ហើយ​ដៃ​ជើង​ដែល​ធ្លាប់​តែ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ក៏​ចាប់​ផ្ដើម​ដុះ​ក្រចក​បន្តិច​ម្ដងៗ​ដែរ។ ម៉ាក់​ប៉ា​ថ្មី​ថ្មោង​មាន​ដឹង​អត់​ថា កូន​ប៉ុន្មាន​ខែ​ទើប​អាច​កាត់​ក្រចក​ឲ្យ​បាន?

១.បង​ស្រី ហេង ស្រីនី ជា​អ្នក​លក់​ដូរ​ក្នុង​ផ្សារ​ម្នាក់​ នៅ​ខេត្ត​កណ្ដាល​ថា ពេល​កូន​នៅ​តូច​ពេក មិន​ហ៊ាន​កាត់​ទេ ព្រោះ​ខ្លាច​មិន​ប្រយ័ត្ន​ជ្រុល​ដៃ​កាត់​ដោយ​សាច់​កូន ទាល់​តែ​កូន​បាន​ចាស់​ខែ​បន្តិច​ទើប​ហ៊ាន​កាត់​ ប្រហែល៣-៤ខែ។ ម៉្យាងទៀត កូន​ពាក់ស្រោមដៃរហូត ចឹងហើយមិនចាំបាច់កាត់ក្រចកឲ្យកូនទេ។

២.បង​ស្រី សុភា អ្នក​រក​ស៊ី​ម្នាក់​រស់​នៅ​ម្ដុំ​ឈូក​វ៉ា បាន​ឲ្យ​ដឹង​ថា “សម្រាប់​ខ្ញុំ ពេល​ដំបូង​ឡើយ​ចង់​កាត់​ឲ្យ​កូន​ពេល​អាយុ​បាន​១​ខែ​ជាង ប៉ុន្តែ​ឃើញ​កូន​នៅ​ខ្ចី​ពេក ហើយ​ណា​មួយ​មាន​មីង​ៗ​ប្រាប់​ថា ចាំ​កូន​បាន៣-៤ខែ​សិន​ទៅ​ចាំ​កាត់ ចឹង​ខ្ញុំ​ក៏​ធ្វើ​តាម​មីង​ប្រាប់​ទៅ។ ប៉ុន្តែ ខ្ញុំ​ធ្លាប់​មើល​តាម​អ៊ីនធើណេត គេ​ថា កូន​បាន​១ខែ​ជាង​អី​កាត់​បាន​ហើយ ព្រោះ​ក្រចក​កូន​ចាប់​ផ្ដើម​ដុះ ហើយ​ក៏​ចាប់​ផ្ដើម​កខ្វក់​ដែរ តែ​ខ្ញុំ​មិន​ហ៊ាន​​ប្រថុយ​ខ្លាច​ប៉ះពាល់​កូន’។

សម្រាប់​បញ្ហា​កាត់​ក្រចក​កូន​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ពេល​ទារក​មាន​អាយុ​១ខែ ក្រចក​ចាប់​ផ្ដើម​រឹង ល្មម​ម៉ាក់​ប៉ា​អាច​កាត់​បាន​ហើយ មិន​បាច់​ចាំ​រហូត​ទាល់​តែ​ដោះ​ស្រោម​ដៃ​ទើប​កាត់​ក្រចក​កូន​ទេ។ បើ​តាម​ចាស់​ៗ​សម័យ​មុន ឲ្យ​ទុក​ក្រចក​កូន​រហូត​ទាល់​តែ៣-៤​ខែ​ទើប​កាត់​បាន ដោយ​សារ​គាត់​គិត​ថា កូន​ពាក់​ស្រោម​ដៃ​ហើយ​មិន​បាច់​កាត់​អី​ច្រើន​ទេ ខ្លាច​កាត់​ទៅ​ជ្រុល​ដៃ​ កាត់​ដោយ​សាច់​កូន ធ្វើ​ឲ្យ​កូន​ឈឺ យំ​វិញ​ទេ។

លោក​វេជ្ជបណ្ឌិតបន្ត​ថា ទោះ​ទុក​ក្រចក​កូន​ទាល់​តែ​៣-៤​ខែ ទើប​កាត់​ក៏​មិន​មាន​ផល​ប៉ះពាល់​អី​ដល់​កូន​ដែរ ប៉ុន្តែ​បើ​ម៉ាក់​ប៉ា​មិន​ប្រយ័ត្ន មិន​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​កូន​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​មុត​មុខ មុត​មាត់​​កូន។ ម៉្យាង​ទៀត កាល​ណា​ក្រចក​កាន់​តែ​វែង វា​អាច​ផ្ទុកធូលី​ក្នុង​ដៃ ហើយ​បើ​កូន​បៀម​ដៃ​ អាច​ឲ្យ​កូន​ឆ្លង​មេរោគ ធ្វើ​ឲ្យ​ឈឺ​នេះ ឈឺ​នោះ​បាន។​​​ យក​ល្អ កូន​បាន​១ខែ ឬ​១ខែ​ជាង ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​កាត់​ក្រចក​កូន​បណ្ដើរ​ៗ​ទៅ ហើយ​ត្រូវ​លាង​សម្អាត​ដៃ​កូន​ឲ្យ​បាន​ស្អាត​ជានិច្ច​ទើប​ជា​ការ​ល្អ។ ​

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ទារកកើតមកក្បាលពយ វែងទៅលើ បណ្ដាលមកពីអ្វី?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម